ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ជួប​​រឿង​អកុសល​​ក្នុង​បន្ទប់​ឃុំ​ខ្លួន ក្រោយ​ឃុំ​បាន​ប្រហែល​កន្លះ​ម៉ោង

2 ឆ្នាំ មុន
  • តាកែវ

បាតុភាព​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​ កន្លង​ទៅ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដែល​ជន​សង្ស័យ​ម្នាក់​

ខេត្តតាកែវ ៖ បាតុភាព​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​ កន្លង​ទៅ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដែល​ជន​សង្ស័យ​ម្នាក់​បាន​ច.ង.ក​ធ្វើ​អត្តឃា.ត និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ ។

លោក ប៉ិច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ដើរ​អុកឡុ​ក​ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ដទៃ ដែល​ក្នុង​ដៃ​ប្រដាប់​​ទៅ​ដោយ​ពូថៅ ។ នៅ​ពេល​កម្លាំង​របស់​អធិការដ្ឋាន​ទៅ​ដល់ ជនសង្ស័យ​បាន​គំរា.ម​មក​លើ​កម្លាំង​សមត្ថកិច្ច​មិន​ឱ្យ​ចាប់ខ្លួន​​ឡើយ ហើយ​សមត្ថកិច្ច​នៅ​បន្ត​ការ​ឡោម​ព័ទ្ធ​តាំងពី​យប់ ​រហូត​ដល់​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ទើប​ឃាត់ខ្លួន​បាន​និង​នាំ​យក​មក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា លុះ​ឃុំខ្លួន​បាន​ប្រហែល​ជាង​កន្លះ​ម៉ោង ជនសង្ស័យ​បាន​យក​ក្រណាត់​ខោ​មក​ចង​ត​ភ្ជាប់​ជាមួយ​ស្រោម​​ខ្នើយ​មក​ច.ង.ក​ធ្វើ​អត្តឃា.ត​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន និង​បានដឹង​នៅ​ពេល​លោក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទៅ​បើក​បន្ទប់​ឃុំខ្លួន​ដើម្បី​សាកសួរ​បុរស​នេះ​ធ្វើ​កំ​ណ​ត់​ហេតុ ។ ចំណែក​រូប​លោក​ត្រឡប់​ទៅ​ស្រាវ​ជ្រាវ​រក​ភ័ស្តុតាង​នៅ​កន្លែង​ជនសង្ស័យ​បង្កហេតុ តែ​ទៅ​មិន​​ទាន់​ដល់​ផង ក៏​ទទួល​ដំណឹង​ថា​ជនសង្ស័យ​បាន​​ស្លា.ប់​ទៅ​ហើយ ។

លោក​អធិការរង​បន្ត​ថា ជនសង្ស័យ​ហាក់​មានសតិ​មិនសូវ​ល្អ​ទេពី​មុន​មក ។ នេះ​បើ​យោង​តាម​ការ​បំភ្លឺ​របស់​សាច់ញាតិ ។ ជន​នេះ​ឈ្មោះ ឈួ​យ រិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិសូ​ចាន់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច ក៏​បាន​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ប៉ុន្តែ​សាច់ញាតិ​នៃ​ស.ព​ក៏​ដូច​ជា​អ្នក​ជិតខាង ហាក់ដូចជា​មិន​អស់ចិត្ត​ចំពោះ​ការ​ស្លា.ប់​របស់​ជនសង្ស័យ​ក្នុង​បន្ទប់​ឃុំខ្លួន​នេះ​នៅឡើយ ។

ទោះ​បីជា​បែប​ណា ក្នុង​បន្ទប់​ឃុំខ្លួន​មិន​គួរឲ្យ​មាន​របស់របរ​ដែល​អាច​ឱ្យ​ជនជាប់ចោទ ​ឬ​ជនសង្ស័យ​អាច​សម្លា.ប់​ខ្លួន​បាន​បែប​នេះ​ទេ ដែល​ស្មើនឹង​ការ​បំបាត់​ភ័ស្តុតាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ