ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ នាំមុខ​គេ​ក្នុង​ការ​ដាំ​ដុះ​ស្រូវ​សរី​រា​ង្គ​ដែល​មាន​តម្លៃ​ខ្ពស់សម្រាប់​នាំ​ចេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​ដាំ​ដុះ​ប្រភេទ​ស្រូវ​សរី​រា​ង្គ​នៅ​ក្នុង​ខេត្តព្រះវិហារ​ កំពុង​មាន​សន្ទុះ​កើនឡើង​ និង​ទទួល​បាន​ជោគជ័យ​រយៈពេល​ ៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ គិត​មក​ដល់​ឆ្នាំ​ ២០២១​…

រាជធានី​ភ្នំពេញ ​៖ ការ​ដាំ​ដុះ​ប្រភេទ​ស្រូវ​សរី​រា​ង្គ​នៅ​ក្នុង​ខេត្តព្រះវិហារ​ កំពុង​មាន​សន្ទុះ​កើនឡើង​ និង​ទទួល​បាន​ជោគជ័យ​រយៈពេល​ ៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ គិត​មក​ដល់​ឆ្នាំ​ ២០២១​ នេះ ការ​ដាំ​ដុះ​ស្រូវ​សរី​រា​ង្គ​ក្នុង​ខេត្ត​មាន​កសិករ​សរុប​មាន ​៦០០០​ នាក់​ ស្ថិត​ក្នុង​សហ គមន៍​ចំនួន ​៣២ ​។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​ខេត្តព្រះវិហារ​ បានឱ្យ​ដឹង​ថា សហគមន៍​ដាំ​ដុះ​ស្រូវ​សរីរាង្គ​ចំនួន​ទាំង ​៣២ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ចំនួន ​៣ ​ដែល​ប្រមូល​ទិញ​ស្រូវ​សរី​រា​ង្គ​ពី​កសិករ ។ ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ទាំងនេះ​បាន​និង​កំពុង​ប្រមូល​ដឹក​ជញ្ជូន​យក​ទៅ​ក្រុមហ៊ុន​របស់​គេ​ធ្វើការ​កែ​ច្នៃ​វេច​ខ្ចប់​ធ្វើការ​នាំ​ចេញ​ ។

​«ការ​ដាំ​ដុះ​ស្រូវ​សរី​រា​ង្គ​បាន​កំពុង​ធ្វើ​ឡើង​នៅ​លើ​ផ្ទៃដី​សរុប​ ២៣.០០០ ​ហិ​កតា ​។ លោក​ ពឹង ទ្រី​ដា ឱ្យដឹង​បន្ត​ថា ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ធម្មតា​នៅ​មាន​ច្រើន​ជាង​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សេរី​រា​ង្គ​ ។ ​ប៉ុន្តែ​យើង​កំពុង​ជំរុញ​កសិករ​ធ្វើ​យ៉ាង​ម៉េ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ផលិត​ស្រូវ​សរី​រា​ង្គ​ដើម្បី​ចូលរួម​ថែរក្សា​ប្រព័ន្ធ​ក្សេ​ត​បរិស្ថាន​នៅ​ក្នុង​ខេត្តព្រះវិហារ​ នេះ​បាន​ល្អ ឱ្យ​ផលិតកម្ម​កសិកម្ម​ចេញ​ទៅ​បាន​ស្អាត មានគុណ​ភាព​ និង​បាន​តម្លៃបន្ថែម ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ ។

ខេត្តព្រះវិហារ​ ត្រូវ​គេ​ដឹង​ថា​ ឈានមុខ​គេ​ក្នុង​ការ​ដាំ​ដុះ​ស្រូវ​សរីរាង្គ ដែល​មាន​ទីផ្សារ​ល្អ​នៅ​បរទេស​ ។ ស្រូវ​សរីរាង្គ​ដាំ​ដុះ​មិន​ប្រើ​ជីគីមី ដែល​ធ្វើ​ឲ្យ​ស្រូវ​មាន​តម្លៃ​ខ្ពស់ ជាង​ស្រូវ​ធម្មតា និង​អាច​រក្សា​គុណភាព​ដី​បាន​ល្អ​ទៀត​ផង ​។ ​លោក​ ពឹង ទ្រី​ដា បន្ត​ថា ​ស្រូវ​សេរី​រា​ង្គ​នាំ​ចេញ​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ លុះ​ណា​មាន​ក្រុមហ៊ុន​វាយតម្លៃ​មក​ពី​ខាងក្រៅ​ហើយ បើ​យើង​ចង់​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ទាល់តែ​មាន​ក្រុមហ៊ុន​មានការ​ទទួលស្គាល់​ថា ​ស្រូវ​របស់​យើងបាន​ធ្វើ​តាម​​ស្តង់ដារ​របស់​គេ​ទើប​យើង​អាច​នាំ​ចេញ​បាន ​។

​មក​ដល់​ពេល​នេះ​យើង​ផលិត​ស្រូវ​សរី​រា​ង្គ​ទទួល​បាន​ជោគជ័យ​មាន​រយៈពេល ​៦ ​ឆ្នាំ​មក​ហើយ ដោយ​យើង​ចាប់ផ្តើម​ពី​ដំបូង​មាន​ប្រជាពលរដ្ឋ​ ១០០ ​គ្រួសារ​ឡើង​មក​ដល់ ​៦០០០ ​គ្រួសារ​នា​ពេល​សព្វ​ថ្ងៃនេះ ​។ ​ផ្នែក​តាម​តួលេខ​ប្រជាពលរដ្ឋ​នេះ​បង្ហាញ​បាន​ថា ​ការ​ដាំ​ដុះ​ស្រូវ​សេរី​រា​ង្គ​នៅ​ក្នុង​ខេត្ត​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។

លោក​ឧកញ៉ា ​សុង​ សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ​រាយ​ស៍ ដែល​ជា​ក្រុមហ៊ុន​មួយបាន​ចុះ​កិច្ចសន្យា​ក្នុង​ការ​ទទួល​ទិញ​ស្រូវ​សរីរាង្គ​ពី​កសិករ​នៅ​ខេត្តព្រះវិហារ​ សម្រាប់​នាំ​ចេញ​នោះបាន​បញ្ជាក់​ថា រដូវ​កាល​ប្រមូល​ផល​ស្រូវ​សរី​រា​ង្គ​ជិត​ចប់​សព្វគ្រប់​ហើយ ​។ បរិមាណ​ស្រូវ​ដែល​ក្រុមហ៊ុន​លោកទិញ​ពី​កសិករ​បាន​ជិត​ ១២.០០០ ​តោន​ ។​ លោក​បញ្ជាក់ថា ដូច្នេះ​ការ​ទិញ​ស្រូវ​សរី​រា​ង្គ​ក្រោម​កិច្ចសន្យា​កសិកម្ម​នៅ​ខេត្តព្រះវិហារ​ នេះ​សម្រេច​បាន​ទៅ​តាម​ផែនការ​របស់​យើង ​។​ យើង​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​គ្នា ថ្វី​ត្បិត​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ មានការ​អាក់ខាន​លើ​ការ​នាំ​ចេញ​អង្ករ​ខ្លះ​ៗ​ក៏​ដោយ​ គឺ​យើង​នៅ​តែ​ទិញ​ពី​ពួក​គាត់​ទៅ​តាម​ការ​សន្យា​របស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ