ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចយ៉ាងសកម្មនៅស្រុក​មុខកំពូលតែលើកនេះអត់បានសម្រេចត្រូវម្ចាស់ឃើញទាន់

4 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រទេះរុញ និង​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ជា​ច្រើន​លើក ។ ហេតុ​ការ​ណ៌​ឃាត់ខ្លួន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២០ ខែធ្នូ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រទេះរុញ និង​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ជា​ច្រើន​លើក ។

Picture

ហេតុ​ការ​ណ៌​ឃាត់ខ្លួន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០១​និង​០០​នាទី​យប់ ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ប៉ុន ចាន់​ធី ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

នគរបាល​ស្រុក​មុខកំពូល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ុន ចាន់​ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

Picture

ជនសង្ស័យ​ទី​១ ឈ្មោះ ទិ​ត តុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ទី​២ មិន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) ។

នគរបាល​បាន​បញ្ជាក់​ថា កន្លង​មក​ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ខេត្តកណ្ដាល កាលពី​ឆ្នាំ​២០២០ ពី​បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​) រយៈពេល​៥​ខែ ទើប​ដោះ​លែង ។

Picture

ក្រោយ​ពី​ដោះ​លែង​ជនសង្ស័យ បាន​ដើរ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ និង​លុយ របស់​កម្មករ នៅ​ក្នុង​បុរី​អា​ម៉ូ​រី​ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ចំនួន ៥​ទៅ​៦ លើក តែ​ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្ដឹង​។ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​០០​នាទី ជនសង្ស័យ​បាន​ចេញពីផ្ទះ​ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ជាមួយ​ឈ្មោះ រស់ ប្រុស គោលបំណង​ទៅ​ដើរ​លេង នៅ​វិមាន​ឈ្នះ ឈ្នះ មធ្យោបាយ​ម៉ូតូ​ម៉ាក ប៊ីត ពេល​ទៅ​ដល់​ឈ្មោះ រស់ ប្រុស បាន​ទុក​ម៉ូតូ​ផ្ញើ​គេ ហើយ​ដើរ​លេង​បែក​គ្នា ចំណែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ឈ្នួល (​កង់​បី​) មក​លេងឆ្នោត​កោស​នៅ​ព្រែក​ព្នៅ ។

Picture

បន្ទាប់​មក​ទៅ​លេងល្បែង​ហ្គេ​ម (​បាញ់​ត្រី​) នៅ​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌឫស្សីកែវ​តែ​ម្នាក់ឯង រហូត​ដល់​ម៉ោង​១២​និង​០០​នាទី​យប់ ជនសង្ស័យ​បាន​ពឹង​ជន​ម្នាក់​មិន​ស្គាល់ឈ្មោះ ដែល​កំពុង​លេង​ហ្គេ​ម​(​បាញ់​ត្រី​) ជាមួយ​គ្នា​អោយ​ឌុ​ប​ជូន​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ មធ្យោបាយ​ម៉ូតូ គប់​ជ្រុង​កញ្ចាស់ ក្នុង​ពេល​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​ពាម ឃុំ​សំបួរមាស នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ បានឃើញ​រទេះរុញ​នៅ​មាត់​ផ្លូវ​ក្បែរ​ជណ្ដើរ​ផ្ទះ​ជន​រង​គ្រោះ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ទិ​ត តុង បានអោយ​ជន​មិន​ស្គាល់ឈ្មោះ​ឈប់​ម៉ូតូ ហើយ​ខ្លួន​ក៏​បាន​ចុះ​ទៅ​យក​រទេះអូស​នោះ​ចេញ​បាន​ប្រហែល​៥​ម៉ែត្រ ពេល​នោះ​ជន​រង​គ្រោះ​បានឃើញ ហើយ​ស្រែក​ឆោឡោ​ថា ៖ (​ចោរ​ៗ) ភ្លាម​នោះ​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ស្ទុះ​ចេញ​មក​ចាប់​ជនសង្ស័យ​តែ​ម្ដង ចំណេ​ក​ជនសង្ស័យ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

លុះដល់​វេលា​ម៉ោង​០២​និង​០០​នាទី​យប់ នា​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបួរមាស ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច​មក សមត្ថកិច្ច​ប៉ុស្ដិ៍ និង​ប្រជា​ការពារ បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​មក​ប៉ុស្ដិ៍ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្សពួក​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​រទេះរុញ​របស់​ជន​រង​គ្រោះ ឈ្មោះ ប៉ុន ចាន់​ធី ពិតប្រាកដ​មែន ។ ចំពោះ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​មុខកំពូល ៕