ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន​ ហាម​ពលរដ្ឋ​មិន​ឲ្យ​សើច​១១​ថ្ងៃ ឬ​ប្រារព្ធ​ពិធី​សប្បាយៗ

3 ឆ្នាំ មុន

ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១០​ នៃ​ថ្ងៃ​មរណភាព របស់​បិតា​លោក​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន​បាន​ស្នើ​ដល់​ពលរដ្ឋ​លោក​កុំ​សើច​១១​ថ្ងៃ​

ប្រទេស​កូរ៉េ​ខាងជើង ៖ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១០​ នៃ​ថ្ងៃ​មរណភាព របស់​បិតា​លោក​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន​បាន​ស្នើ​ដល់​ពលរដ្ឋ​លោក​កុំ​សើច​១១​ថ្ងៃ​។

ពលរដ្ឋ​កូរ៉េ​ខាងជើង​ពុំ​មាន​សិទ្ធិ​សើច​ឡើយ ក្នុង​រយៈពេល​១១​ថ្ងៃ​។ លោក​គី​ម​ ជុង​អ៊ុ​ន ​ហាម​មិន​ឲ្យ​ប្រើ​គ្រឿង​សប្បាយ​ទាំងឡាយ ដើម្បី​​គោរព​ដំណាក់កាល​នៃ​ការ​កាន់ទុក្ខ​។ មេដឹកនាំ​អា​ស៊ី​រូប​នេះ​ប្រារព្ធ​ខួប​លើក​ទី​១០ នៃ​មរណភាព​ឪពុក​លោក លោក​គី​ម​ ជុង​អ៊ី​ល ​។ ​ក្នុង​ដំណាក់​កាលនោះ​ ពលរដ្ឋ​កូរ៉េ​ខាងជើង ត្រូវ​គោរព​ការ​ហាមឃាត់ ម៉ឺង​ម៉ាត់ ​និង​ច្បាស់លាស់​ជា​ច្រើន​។ ពលរដ្ឋ​កូរ៉េ​ខាងជើង​និយាយ​ថា ក្នុង​ដំណាក់​កាលនោះ យើង​មិន​ត្រូវ​ផឹកស្រា សើច ​ឬ​ធ្វើ​សកម្មភាព​សប្បាយ​នានា​។

ក្នុង​ដំណាក់កាល​កាន់​មរណទុក្ខ​នោះ ពលរដ្ឋ​កូរ៉េ​ខាងជើង​ ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​ធ្វើ​បុណ្យស.ព​ផង​ដែរ​។ បើ​មាន​សមាជិកគ្រួសារ​ណាមួយ​ស្លា.ប់​ក្នុង​ដំណាក់កាល​នេះ​ មនុស្ស​ម្នា​ពុំ​មាន​សិទ្ធិ​យំ​ស្រែក​ខ្លាំង​ៗ ហើយ​ស.ព​ត្រូវ​នាំ​យក​ចេញ​ ក្រោយ​ដំណាក់់កាល​កាន់ទុក្ខ​បញ្ចប់​។ មនុស​ម្នា​មិន​អាច​ប្រារព្ធ​ថ្ងៃកំណើត​របស់​ខ្លួន​អំឡុង​ពេល​កាន់ទុក្ខ​។

កាលពី​ថ្ងៃ​ទី​១៧ ខែ​​ធ្នូ លោក​គី​ម ​ជុង​អ៊ុ​ន ​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​ថ្ងៃ​មរណភាព​បិតា​លោក ក្នុង​ពិធី​ដ៏​មហោឡារិក​មួយ​។ ដូច​​រៀង​រាល់​ឆ្នាំ​ប្រទេស​ត្រូវ​ផ្អាក​សកម្មភាព​នានា​ក្នុង​ពេល​ច្រើន​នាទី​។ បណ្ដា​រថយន្ត រថភ្លើង​ និង​នាវា​ត្រូវ​ចុច​ស៊ី​ផ្លេ​រ ទង់ជាតិ​ហូត​ពាក់​កណ្ដាល​​ដង​ក្នុង​ប្រទេស ហើយ​ពលរដ្ឋ​លើកគ្នា​ទៅ​កាន់​កូនភ្នំ MANSU ក្រុង​ព្យុ​ង​យ៉ាង ដើម្បី​ដាក់​កម្រងផ្កា​និង​ឱន​គោរព​នៅ​មុខ​រូបចម្លាក់​ដ៏​ធំ​របស់​លោក​គី​ម​ជុង​អ៊ី​ល​និង​រូបចម្លាក​ធំ​របស់​បិតា​លោក​លោក​គី​ម​អ៊ី​ល​ស៊ុ​ង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ