ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្ពាន​អាកាស​​ភ្ជាប់​ផ្លូវ​មួយ​ផ្នែក​ ធ្វើ​ឱ្យ​មនុស្ស​​ស្លា.ប់​ និង​របួស​ជាង​១០​នាក់

3 ឆ្នាំ មុន

ស្ពាន​អាកាស​ភ្ជាប់​ផ្លូវថ្នល់​មួយ​បាន​បាក់​មួយ​ផ្នែក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ ​ឆ្នាំ​២០២១ នៅ​ទីក្រុង ​EZHOU ខេត្ត ហឹ​ប៉ី ​ភាគ​កណ្ដាល​ចិន បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​

ប្រទេស​ចិន ៖ ស្ពាន​អាកាស​ភ្ជាប់​ផ្លូវថ្នល់​មួយ​បាន​បាក់​មួយ​ផ្នែក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ ​ឆ្នាំ​២០២១ នៅ​ទីក្រុង ​EZHOU ខេត្ត ហឹ​ប៉ី ​ភាគ​កណ្ដាល​ចិន បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៤​នាក់ ​និង​របួស​៨​នាក់​។ នេះ​ជា​ការ​អះអាង​របស់​ផ្នែក​ដឹក​ជញ្ជូន​ខេត្ត​និង​ប៉ូលិស​។

គ្រោះថ្នាក់​​ខាងលើ​នេះ​ គឺ​បាន​កើត​មាន​កាលពី​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ វេលា​ម៉ោង​១៥​និង​៣៦​នាទី​ម៉ោង​ក្នុងស្រុក ពេល​មួយ​ផ្នែក​នៃ​ស្ពាន ដែល​​ភ្ជាប់​ផ្លូវថ្នល់​សៀង​ហៃ​-​ចុង​គិញ​ ទៅ​ផ្លូវថ្នល់​ដា​គិញ​-​ក្វា​ង​ចូ​វ ​បាន​បាក់​។ ចំណែក​រថយន្ត​កាំ​មី​ញ៉ុ​ង​ចំនួន​​៣​គ្រឿង​បាន​ធ្លាក់ ​ហើយ​រង​ការ​សង្កត់​ដោយ​បំណែក​ស្ពាន​ដែល​បាក់​​នោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​។

ក្រោយ​ពេល​​គ្រោះថ្នាក់​​នេះ​ ក្រ​សួ​ង​ដឹក​ជ​ញ្ចូ​ន​ចិន ក៏​​បាន​ចេញ​បញ្ជា​ភ្លាម​ៗ ដល់​ផ្នែក​ដឹក​ជញ្ជូន​មូលដ្ឋាន​ឲ្យ​ត្រួតពិនិត្យ​សភាពការណ៍ និង​បំពេញការងារ​សង្គ្រោះ​។

គួរ​បញ្ជាក់ថា ស្ពាន​អាកាស​ដែល​បាក់​ខាងលើ​នោះ បាន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​តាំង​ពី​ថ្ងៃ​ទី​២៨ ​កញ្ ញា​ឆ្នាំ​២០១០ និង​មាន​ប្រវែង​៧៣១,០៨​ម៉ែត្ រ​និង​ទ​ទឺង​១៣​ម៉ែត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ french

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ