វៀតណាមត្រៀមទប់ទល់ព្យុះ RAI ដែលនឹងមកដល់
គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ព្យុះទីហ្វុង RAI ជាព្យុះទី៩ ប្រចាំរដូវព្យុះនាឆ្នាំនេះក្នុងសមុទ្រខាងកើត ស្ថិតនៅចម្ងាយតែប្រមាណជា២១០គីឡូម៉ែត្រ ខាងកើត
គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ព្យុះទីហ្វុង RAI ជាព្យុះទី៩ ប្រចាំរដូវព្យុះនាឆ្នាំនេះក្នុងសមុទ្រខាងកើត ស្ថិតនៅចម្ងាយតែប្រមាណជា២១០គីឡូម៉ែត្រ ខាងកើត
ប្រទេសវៀតណាម ៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ព្យុះទីហ្វុង RAI ជាព្យុះទី៩ ប្រចាំរដូវព្យុះនាឆ្នាំនេះក្នុងសមុទ្រខាងកើត ស្ថិតនៅចម្ងាយតែប្រមាណជា២១០គីឡូម៉ែត្រ ខាងកើតខេត្តឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម គឺខេត្តប៊ីញឌីញ និងខេត្តភូយេន ជាមួយកម្លាំងខ្យល់ដល់ល្បឿនពី១៥០ទៅ១៨៥គីឡូម៉ែត្រក្នុង១ម៉ោង។
ព្យុះនោះ ត្រូវបោកបក់សំដៅភាគពាយ័ព្យ បន្ទាប់មកផ្លាស់ប្ដូរទិស សំដៅទៅភាគខាងលិច ក្នុងល្បឿនពី១៥ទៅ២០គីឡូម៉ែត្រក្នុង១ម៉ោង រហូតដល់ថ្ងៃទី២០ ខែធ្នូ។ ថ្ងៃទី២២ ខែធ្នូ វេលាម៉ោង១០ព្រឹក ព្យុះ RAI នឹងផ្លាស់ប្ដូរទិសទៀត បោកបក់ទៅភាគឦសាន ក្នុងល្បឿនពី១០ទៅ១៥គីឡូម៉ែត្រក្នុង១ម៉ោង បន្ទាប់មកក្លាយជាវិសម្ពាធត្រូពីកាល់មួយ។
ពេលព្យុះជិតមកដល់ មានខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងរួចហើយ ក្នុងតំបន់ភាគកណ្ដាលជាមួយការព្រមាន ពីកម្រិតទឹកឡើងខ្ពស់ ដែលអាចបណ្ដាលឲ្យមានទឹកជំនន់។ បណ្ដានាវានេសាទបានវិលត្រឡប់ចូលកំពង់ផែ រកជម្រក។
ព្យុះទីហ្វុង RAI មុននេះបានវាយប្រហារខ្លាំងក្លាបំផុតលើប្រទេសហ្វ៊ីលីពីន បណ្ដាលឲ្យមនុស្សស្លា.ប់ដល់៧៥នាក់រួចហើយ។ ជាការត្រៀមខ្លួនទុកមុនទប់ទល់នឹងព្យុះទី៩ នេះ ខេត្តក្វាងត្រីវៀតណាម គ្រោងជម្លៀសមនុស្សចេញ្ ២៨.០០០នាក់ក្នុងស្រុក៤។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម VIETNAM AIRLINES បានសម្រេចលុបចោលជើងហោះហើរទៅមកខេត្តក្វាងណាម QUY NHON និង TUY HOA នាថ្ងៃទី១៩ ខែធ្នូ នេះផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ lecourrier
ចែករំលែកព័តមាននេះ