ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆាបឆេះ​តូប​លក់​ប្រេងសាំង កណ្ដាល​យប់​មុខ​ផ្សារ​ស្រុក​អង្គរ​ជ័យ ម្ដាយ​និង​កូនប្រុស​ស្លាប់​នៅ​ក្នុង​ភ្លើង

15 ឆ្នាំ មុន

ខេត្ដកំពត ៖ តាម​សេចក្ដីរាយការណ៍​ពី អគ្គី​ភ័យ​គួរ​ឱ្យ​រន្ធត់​មួយ​បានឱ្យ​ដឹង​ថា ស្ដ្រី​ជាម្ដាយ និង​កូនប្រុស​បាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង នៅ​ក្នុងស្រុក​អង្គរ​ជ័យ​មិន​អាច​ជួយ​សង្គ្រោះ បាន ដោយសារ​តែ​ជាប់​សោ​ទ្វារ ។ នេះ​ជា​ការ ឆាបឆេះ​តូប​លក់​ប្រេងសាំង​មួយ​កន្លែង​នៅ មុខ​ផ្សារ​ស្រុក​អង្គរ​ជ័យ បណ្ដាល​ឱ្យ​ម្ចាស់​តូប បាត់បង់​ជីវិត ។ ឧប្បត្ដិ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ មិថុនា ដែល​តាម

ខេត្ដកំពត ៖ តាម​សេចក្ដីរាយការណ៍​ពី អគ្គី​ភ័យ​គួរ​ឱ្យ​រន្ធត់​មួយ​បានឱ្យ​ដឹង​ថា ស្ដ្រី​ជាម្ដាយ និង​កូនប្រុស​បាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង នៅ​ក្នុងស្រុក​អង្គរ​ជ័យ​មិន​អាច​ជួយ​សង្គ្រោះ បាន ដោយសារ​តែ​ជាប់​សោ​ទ្វារ ។ នេះ​ជា​ការ ឆាបឆេះ​តូប​លក់​ប្រេងសាំង​មួយ​កន្លែង​នៅ មុខ​ផ្សារ​ស្រុក​អង្គរ​ជ័យ បណ្ដាល​ឱ្យ​ម្ចាស់​តូប បាត់បង់​ជីវិត ។ ឧប្បត្ដិ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ មិថុនា ដែល​តាម សាក្សី​មាន​លំនៅ​ឋាន​នៅ​ជិត​កន្លែង​ដែល​មាន ភ្លើង​ឆាបឆេះ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​ពេល ដែល​គ្រប់​គ្នា​ដឹង​នោះ គឺ​អណ្ដាតភ្លើង​ឆាបឆេះ សន្ធោសន្ធៅ​រួច​ទៅ​ហើយ និង​បានឮ​សូរ សំលេង​ស្ដ្រី​រង​គ្រោះ​ឆោឡោ​ស្រែកហៅ​ឱ្យ អ្នក​ជិតខាង​ជួយ​ជីវិត​កូនប្រុស និង​រូប​គាត់​ពី ក្នុង​តូប ព្រោះតែ​ជាប់​សោ​ចេញ​មិន​រួច ។អ្នក​ភូមិ​និយាយ​ថា មិន​អាច​ចូល​ជួយ​បាន​ទេ ដោយសារ​សោ​ចាក់​ពី​ក្នុង ហើយ​ភ្លើង​ឆាប ឆេះ​ពេញ​អំណាច​មិន​អាច​ចូល​ជិត​បាន គឺ​បានត្រឹមតែ​ឱ្យ​គាត់​លូន​ចូល​ក្រោម​គ្រែ​គេច​ពី អណ្ដាតភ្លើង​ប៉ុណ្ណោះ​។ 

ទោះជា​យ៉ាងណា​ក្ដី ព្រះ​អគ្គី​ពិតជា​មិន​ប្រណី​ដល់​អាយុជីវិត​ម្ដាយ និង​កូន​ទេ គឺ​ឆេះ​ស្លាប់​យ៉ាង​ខ្លោចផ្សា​បំផុត​។ លោក​ប៉ង់ សឿ​ន នាយ​នគរបាល​ប៉ុស្ដិ៍​ឃុំ ភ្នំ​កុង​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​ថ្ងៃ អាទិត្យ ទី​២០ មិថុនា ថា ជន​រង​គ្រោះ​ដែល ត្រូវ​ភ្លើង​ឆេះ​ស្លាប់​បាត់បង់​ជីវិត​នេះ​ម្ដាយ ឈ្មោះ​តី ចាន់​នី អាយុ​៤៦​ឆ្នាំ និង​កូនប្រុស ឈ្មោះ​គុម បូ​រី អាយុ​១៥​ឆ្នាំ ។ លោក​មេ​ប៉ុស្ដិ៍ បន្ដ​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​រក មូលហេតុ​នៃ​ការ​បង្ក​អគ្គី​ភ័យ​នេះ ប៉ុន្ដែ​គេ សង្ស័យ​ភាគច្រើន​គឺ​មក​ពី​ជន​រង​គ្រោះ​ដុត​ធូប ព្រោះ​ចំ​ថ្ងៃ​៨​កើតជា​ថ្ងៃសីល​។ លោក​ពាង ពៅ មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ស្រុក​អង្គរ​ជ័យ​បាន​មាន​ប្រសាសន៍​ថា គួរ​ឱ្យ​សង្វេគ​ខ្លាំង​ណាស់​ដែល​ម្ដាយ និង កូន​ស្លាប់​ក្នុង​អណ្ដាតភ្លើង​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​សង្គ្រោះ​បាន ព្រោះ​ពេល​ភ្លើង​ឆេះ តូប​នោះ​គេ​បានឮ​សំលេង​ផ្ទុះ​កំប៉ុង​ហ្គា​ស និង ដប​ដាក់​ប្រេងសាំង និង​ធុងសាំង​ដែល​ផ្ទុក ប្រេង​អាច​នឹង​ផ្ទុះ ហើយ​ម្យ៉ាងទៀត​គេ​ខ្លាច មាន​គ្រាប់កាំភ្លើង ព្រោះ​ប្ដី​របស់​ស្ដ្រី​រង​គ្រោះ ជា​នគរបាល​ចរាចរ ។

យប់​កើតហេតុ​ប្ដី​គាត់បាន​ទៅ​មើល​បាល់ទាត់​តាម​ទូរទស្សន៍​នៅ ក្រៅ​ផ្ទះ​ឯ​រោង​បញ្ចាំង​វី​ដេ​អូ​មួយ​កន្លែង​។ លុះពេល​ភ្លើង​ឆេះ​ពេញ​អំណាច​ទើប​ដំណឹង​បាន ទៅ​ដល់​ប្ដី​។លោក​មេបញ្ជាការ​មាន​ប្រសាសន៍​ថា សព ម្ដាយ និង​កូន​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​ស្រុក កំណើត​នៅ​ភូមិ​អង្គ​គគីរ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ដតាកែវ ធ្វើបុណ្យ​តាមប្រពៃណី​។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កូន​ដែល​ស្លាប់​ជាមួយ​ម្ដាយ​នេះ គឺ​រស់នៅ​ឯ ស្រុក​កំណើត​ឯណោះ​ទេ តែ​គេ​ទៅ​លេង​នឹង ម្ដាយ​ដូច​ទៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ ។ នេះ​ជា​មេរៀន​មួយ​សំរាប់​ប្រជា​ពល រដ្ឋ​ខ្លះ​ដែល​កំពុង​ប្រកប​មុខរបរ​លក់​សាំង លក់ ហ្គា​ស គួរ​រក​វិធី​ទុកដាក់​ឱ្យ​មាន​បច្ចេកទេស ត្រឹមត្រូវ​ផង ព្រោះ​ទំនិញ​ទាំងនេះ​ងាយ​នឹង បង្ក​មហន្ដរាយ​កំរិត​ខ្ពស់​ណាស់ ៕