ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​វាយប្រហារ​នៃ​ដ្រូ​ន​អា​មេ​រិ​ក ជន​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​ត្រូវ​​ស្លា.ប់​

3 ឆ្នាំ មុន

កាសែត​ញូ​វ​យ៉​ក​ថែម ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ ឆ្នាំ​២០២១ នូវ​អត្ថបទ​ស៊ើ​ប​អង្កេត​មួយ លើ​ការ​វាយប្រហារ ដោយ​បណ្ដា​យន្តហោះ​គ្មាន​មនុស្ស​បើ់ក ​ហៅ​ដ្រូ​ន​អា​មេ​រិ​ក ចាប់តាំងពី​

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែម ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ ឆ្នាំ​២០២១ នូវ​អត្ថបទ​ស៊ើ​ប​អង្កេត​មួយ លើ​ការ​វាយប្រហារ ដោយ​បណ្ដា​យន្តហោះ​គ្មាន​មនុស្ស​បើ់ក ​ហៅ​ដ្រូ​ន​អា​មេ​រិ​ក ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​ជី​ហា​ដ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ា​ក់​ និង​ស៊ី​រី​។ ការ​វាយប្រហារ​ទាំងនេះ​ ដោយសារ​ការ​យកការណ៍​ខុស​របស់​ផ្នែក​ស៊ើ​ប​ការណ៍​យោធា​អា​មេ​រិ​ក បណ្ដាល​ឲ្យ​មានការ​ខូចខាត​ដ៏មហាសាល​ និង​ជន​ស៊ី​វិល​ស្លា.ប់​​ជាច្រើន​ពាន់​នាក់​។

ផ្អែក​លើ​របាយការណ៍​១.៣០០​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ​ពី​បណ្ដា​ឧប្បត្តិហេតុ​ដែល​នាំ​ឲ្យ​មាន​ជន​រង​គ្រោះ​ស៊ី​វិល ដែល​កាសែត​នោះ​ទទួល​បាន ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ស្ដី​ពី​តម្លាភាព ក្នុង​បណ្ដា​រដ្ឋបាល​បង្ហាញ​ថា រូបភាព​នៃ​សង្គ្រាម​ដែល​អា​មេ​រិ​ក​ហៅ​ថា ​សង្គ្រាម​ស្អាត តាម​រយៈ​ការ​វាយប្រហារ​ចំ​គោលដៅ​ច្បាស់ ដែល​កងទ័ព​អា​មេ​រិ​ក​តែង​អះអាង តែ​តាម​ពិត​វា​មិន​ដូច្នេះ​ឡើយ​។

កាសែត​នេះ​បន្ត​ថា សង្គ្រាម​តាម​អាកាស​របស់​អា​មេ​រិ​ក កំណត់​ពី​ការ​ឲ្យ​ការណ៍​ខុស របស់​ផ្នែក​ស៊ើប​ការណ៍​យោធា​ និង​ការ​បាញ់​មី​ស៊ី​ល​ ​ដោយ​ប្រញាប់ប្រញាល់​ និង​មិន​ច្បាស់​គោលដៅ បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លា.ប់​​ជាច្រើន​ពាន់​នាក់ ក្នុង​នោះ​មាន​កុមារ​ជា​ច្រើន​នាក់​​ផងដែរ។ ហើយ​ពុំ​មាន​របាយ​ណ៍​ណាមួយ​និយាយ​ពី​ការ​ខុស​ឆ្គង ​ឬ​ទណ្ឌក.ម្ម​ខាង​វិន័យ ត្រូវ​បាន​អនុវត្ត​ចំពោះ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ឡើយ​។

រយៈពេល​៥​ឆ្នាំ​ កងទ័ព​អា​មេ​រិ​កបាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ដល់​ជាង​៥០.០០០​លើក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ីរិ​ និង​អ៊ី​រ៉ា​ក់​។ កង​ទ័ព​នោះ​ ទទួលស្គាល់​ពី​ការ​វាយប្រហារ​ច្រ​ឡំ​សម្លា.ប់​ជន​ស៊ី​វិល​១៤១៧​នាក់​ នៅ​ស៊ី​រី ​និង​អ៊ី​រ៉ា​ក់ ចាប់ពី​ឆ្នាំ​២០១៤​មក​។ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​តួលេខ​ផ្លូវការ​ បាន​និយាយ​ពី​ការ​សម្លា.ប់​ជន​ស៊ី​វិល​១៨៨​នាក់ ចាប់តាំងពី​ឆ្នាំ​២០១៨​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ