ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាត​​ភ្លើង​ឆាប​​ឆេះ​ជាន់​ទី​៣ ​ក្នុង​គ្លីនិក​មួយ​ ស្លា.ប់​២៧​នាក់​(វីដេអូ)

3 ឆ្នាំ មុន

តុល្យការ​ពិតជា​ធ្ងន់ធ្ងរ​ ដោយ​មនុស្ស​យ៉ាងតិច​២៧​នាក់​ត្រូវ​បាន​​ស្លា.ប់​ កាលពី​ថ្ងៃ​១៧​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ដោយសារ​ភ្លើង​​ឆាបឆេះ​គ្លីនិក​មួយ ស្ថិត​ក្នុង​អគារ​ពាណិជ្ជកម្ម​មួយ​នា​កណ្ដាល​ក្រុង​

ប្រទេស​ជប៉ុន ៖ តុល្យការ​ពិតជា​ធ្ងន់ធ្ងរ​ ដោយ​មនុស្ស​យ៉ាងតិច​២៧​នាក់​ត្រូវ​បាន​​ស្លា.ប់​ កាលពី​ថ្ងៃ​១៧​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ដោយសារ​ភ្លើង​​ឆាបឆេះ​គ្លីនិក​មួយ ស្ថិត​ក្នុង​អគារ​ពាណិជ្ជកម្ម​មួយ​នា​កណ្ដាល​ក្រុង​អូ​សា​កា ភាគ​ខាងលិច​ជប៉ុន​។ ​នេះ​បើ​យោង​តាម​បណ្ដា​សារព័ត៌​មាន​ក្នុងស្រុក​ និង​ប៉ូលិស​ថា ការ​ឆេះ​គ្លីនិក​នោះ​អាច​ត្រូវ​គេ​លួច​ដុត​។

នាគ្រា​ដំបូង​ បណ្ដា​សារព័ត៌មាន​ធំ​ៗ​ជប៉ុន​​បាន​រាយការណ៍​ពី​មនុស្ស​ស្លា.ប់​២៤​នាក់ ក្នុង​នោះ​មាន​នារី​១០​នាក់ ​និង​បុរស​១៤​នាក់​។

ចំណែក​អ្នក​នាំពាក្យ​របស់​ក្រុម​ពន្លត់ភ្លើង​ក្រុង​អូ​សា​កា ក៏​បាន​​បញ្ជាក់​ដែរ​​ថា ភ្លើង​ឆាបឆេះ​នៅ​ជាន់​ទី​៣ ​នៃ​អគារ​ ហើយ​ត្រូវ​បាន​ពន្លត់​​កន្លះ​ម៉ោង​ក្រោយមក​។ រថយន្ត​ពន្លត់ភ្លើង​ដល់​៧០​គ្រឿង ​បាន​លើក​មក​កាន់​កន្លែង​មាន​ភ្លើង​ឆេះ ដែល​បញ្ចេញ​ផ្សែង​យ៉ាង​ក្រាស់​តាម​បង្អួច​។ ​ចំណែក​មនុស្ស​ម្នា​ជ្រួលច្របល់​ស្រែក​ឲ្យ​គេ​ជួយ ហើយ​មាន​មនុស្ស​​ជា​ច្រើន​នាក់​ ស្ថិត​ក្នុង​គ្លីនិក​នេះ​ពេល​​កំពុង​តែ​មាន​ភ្លើង​ឆេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ