ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​… រុញ​ទូក​បណ្តោយ​ទឹក

7 ឆ្នាំ មុន

ស្ថាប័ន​កំពូល​អំណាច​របស់​រដ្ឋ​មាន​៣ គឺ​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​នីតិ​តុលាការ ។ តំណាងរាស្ត្រ ទាំងឡាយ​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ ដែល​មាន
អភ័យឯកសិទ្ធិ​…​ប្រសិនបើ​តំណាងរាស្ត្រ​នោះ​ប្រព្រឹត្ត​ខុសច្បាប់​…

ស្ថាប័ន​កំពូល​អំណាច​របស់​រដ្ឋ​មាន​៣ គឺ​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​នីតិ​តុលាការ ។ តំណាងរាស្ត្រ ទាំងឡាយ​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ ដែល​មាន
អភ័យឯកសិទ្ធិ​…​ប្រសិនបើ​តំណាងរាស្ត្រ​នោះ​ប្រព្រឹត្ត​ខុសច្បាប់​…​អភ័យឯកសិទ្ធិ​នោះ​មិន​រឹង​មាំ​ទេ​…​ប្រាកដជា​ផុយ​ស្រួយ​…​ជា​ពិសេស​ចំពោះ​អ្នកតំណាង​រាស្ត្រ​ដែល​ស្ថិត​នៅ​ក្នុង​បក្ស​ផ្ទុយ​គ្នា​…​។

ធ្វើ​ជា​មេ​បក្ស​…​បក្ស​ណា​ក៏​ដូច​បក្ស​ណា​ដែរ​…​សុទ្ធតែ​ចង់​ឈ្នះ ! បើ​ធ្វើ​បក្ស​មិន​ចង់​ឈ្នះ​…​កុំ​ធ្វើ ! បើ​ចង់​ឈ្នះ​…​ចង់​ល្បី​ដើម្បី​ឈ្នះ គេ​មិន​ខ្លាច​វ៉ៃ​គ្នា​ទេ ទោះបី​មិន​យក​មូលហេតុ​…​ឬ​យក​ច្បាប់​មក​ដាក់​ពីមុខ​ក៏​គេ​ហ៊ាន​ដែរ​…

សម័យកាល​ថ្មី​បំផុត​នេះ​…​ជា​សម័យកាល​ជាក់ស្តែង​…​មេ​បក្ស​មួយ​ដែល​ល្បី​មាត់ដាច​…​ល្បី​មិន​គោរព​ច្បាប់​…​ល្បី​ខាង​វាយប្រហារ​ឥត​សំចៃមាត់​…​ទោះបី​មិន​ដែល​ឈ្នះ​ក៏​កំពុង​ហក់លោត​ចង់​ឈ្នះ​ដែរ​…​ត្រូវ​តុលាការ​បញ្ជា​ឱ្យ​នាំ​ខ្លួន ទាំង​ខ្លួន​កំពុង​ស្រោប​ទៅ​ដោយ​អភ័យឯកសិទ្ធិ​…​ឬ​ស្រោប​ស្ពាន់​…​ដែល​តំណាងរាស្ត្រ ម្នាក់​នោះ ប្រៀប​ដូច​ជា​ទូក​មួយ​កំពុង​ចង់​អុំ​បញ្ច្រាស​ទឹក​…

ទំនង​ដើម្បី​កុំឱ្យ​នីតិ​តុលាការ​ស្រពិចស្រពិល​…​កុំឱ្យ​អល់អែក ឬ​កុំឱ្យ​ឆ្ងល់​ពី​អភ័យឯកសិទ្ធិ​…​ទើប​ប្រធាន​នៃ​អ្នកតំណាង​រាស្ត្រ​ប្រជុំ​សម្រេច យល់ព្រម​ឱ្យ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី​ទៅ​ហោង​…

ទូក​ដែល​នៅ​កណ្តាលស្ទឹង​…​ដែល​កំពុង​ឃ្លីងឃ្លោង​…​ដែល​កំពុង​ប្រមូល​អ្នក​ចែវ​ទាំងឡាយ​ចង់​អុំ​បញ្ច្រាស​ទឹក​នោះ​…​ពេល​នេះ​មិន​អាច​បញ្ច្រាស​បាន​ទេ​…
នយោបាយ​របស់​បក្ស​កាន់​អំណាច​…​ពេល​នេះ​មាន​តែ​ផ្លូវ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវធ្វើ​ដំណើរ​ឱ្យ​រលូន​…​គឺ​«​រុញ​ទូក​បណ្តោយ​ទឹក​»​តែ​ម្តង​…
ចង់​ទូក​ទៅ​ទើរ​នៅ​ទីណា ទើរ​ទៅ​ស្រេច​តែ​វាសនា​…​ហេ ! ហេ !
                   អា​ឡេវ