ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញខ្លួន​ភ្លាម ឆក់​ជីវិត​២​នាក់​ឪពុកក្មេក​និង​កូនប្រសា​ភ្លាម

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បាន​ឆក់​យក​ជិ​វិត​ឪពុកក្មេក​និង​កូនប្រសា

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បាន​ឆក់​យក​ជិ​វិត​ឪពុកក្មេក​និង​កូនប្រសា​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​ ខណៈ​ទាំង​២​នាក់​កំពុង​ដោះ​កង់​គោ​យន្ត​កន្ត្រៃ​ប្តូរ​ពី​កង់​ដែក​ដាក់​កង់​កៅស៊ូ​នៅ​ចំណុច​គោក​ទិល ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ពី​ភូមិ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុកក្មេក​ឈ្មោះ យង់  យ៉ា អាយុ​៥០​ឆ្នាំ និង​ជន​រង​គ្រោះជា​កូនប្រសា​ឈ្មោះ គី ផល អាយុ​៣១​ឆ្នាំ ទាំង​២​នាក់​ឪពុក​និង​កូន រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន បាន​បើក​គោ​យន្ត​កន្ត្រៃ​ទៅ​ភ្ជួរស្រែ​នៅ​ខាងលិច​ភូមិ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ត្រង់​ចំណុច​គោក​ទិល ស្ថិត​ក្នុងភូមិ​ថ្មី ពេល​ដែល​កំពុង​តែ​ភ្ជួរ​ក៏​មាន​ភ្លៀង​ស្រិច​ៗ​លាយឡំ​និង​ផ្លេកបន្ទោរ​ផង​នោះ ក៏​នាំ​គ្នា​បើក​គោ​យន្ត​មក​ឈប់​នៅ​ក្រោម​ដើម​ចំបក់ ដើម្បី​ដោះ​កង់​ដែកគោ​យន្ត​ប្តូរ​ដាក់​កង់​កៅស៊ូ​វិញ​និង​បើក​មក​ផ្ទះ ពេល​កំពុង​ដោះ​កង់​ដែក​នោះ​ស្រាប់តែ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

តាម​ការ​ត្រូ​ត​ពិនិត្យ​របស់​សមត្ថកិច្ច ជន​រង​គ្រោះ​ទាំង​២​នាក់​ខោអាវ​ឆេះ និង​ខ្លួនប្រាណ​ខ្លោច ដូច្នេះ​សន្និដ្ឋាន​ថា ជា​រន្ទះភ្លើង ។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ផ្ទះ​ហើយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕