ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចំនួន​ ២១ បាន​ចូលរួម​ការពារ​បរិស្ថាន​ដោយ​អនុវត្ត​ឧស្សាហកម្ម​បៃតង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពានរង្វាន់​ឧស្សាហកម្ម​បៃតង​កម្ពុជា​ឆ្នាំ ២០២១ ជា​ផ្លែផ្កា​នៃ​គម្រោង​សហការ​ជាមួយ​អង្គការ UNIDO ស្តី​ពី​ការ​អភិវឌ្ឍ​ដែល​បញ្ចេញ​កាបូន​តិច ដើម្បី​បង្កើន​ផលិតភាព និង​កាត់​បន្ថយ ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​អំណោយផល​ល្អ​ដល់​បរិស្ថាន…

រាជធានីភ្នំពេញ ៖ ពានរង្វាន់​ឧស្សាហកម្ម​បៃតង​កម្ពុជា​ឆ្នាំ ២០២១ ជា​ផ្លែផ្កា​នៃ​គម្រោង​សហការ​ជាមួយ​អង្គការ UNIDO ស្តី​ពី​ការ​អភិវឌ្ឍ​ដែល​បញ្ចេញ​កាបូន​តិច ដើម្បី​បង្កើន​ផលិតភាព និង​កាត់​បន្ថយ ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​អំណោយផល​ល្អ​ដល់​បរិស្ថាន សម្រាប់​លើកទឹកចិត្ត និង​ទទួលស្គាល់​ទៅ​ដល់​រោងចក្រ សហគ្រាស សិប្បកម្ម ដែល​បាន​អនុវត្ត​សកម្មភាព និង​ផ្លាស់​ប្តូរ​ឥរិយា​បទ​ដំណើរ​ធុរកិច្ច​របស់​ខ្លួន​ដោយ​គិតគូរ​ពី​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម ព្រមទាំង​ជួយ​លើក​ស្ទួយ​ដល់ វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ឈានមុខ និង​ប្រកបដោយ​និរន្ត​ភាព​ ។

ពានរង្វាន់​ឧស្សាហកម្ម​បៃតង​កម្ពុជា​ឆ្នាំ ​២០២១ បាន​ប្រគល់​ជូន​ដល់​ក្រុមហ៊ុន​ចំនួន ​២១​ កាលពី​ថ្ងៃ​ទី​ ១៦ ​ធ្នូ ​ឆ្នាំ​ ២០២១​ ។ ​លោក ​ទឹង ស៊ី​នី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យ​ដឹង​ថា ការ​បង្កើត​ឱ្យ​មាន​គម្រោង​នេះ គឺជា​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​បណ្តា​រោងចក្រ សហគ្រាស សិប្បកម្ម ឱ្យ​អនុវត្ត​គោល​ការ​ណ៏ សកម្មភាព​បៃតង​ដូច​ជា ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​វត្ថុធាតុដើម ទឹក ថាមពល និង​កាក​សំណល់ ចេញពី​ដំណើរការ​ផលិតកម្ម ហើយគោល​ការ​ណ៏​នេះ ស្រប​ទៅ​តាម​បទដ្ឋាន​ច្បាប់​ និង​ទស្សនៈវិស័យ​របស់​រាជរដ្ឋាភិបាលតាម​រយៈ​ការ​ទទួលស្គាល់​ស្នាដៃ​សកម្មភាព បៃតង​ទាំង​អស់នេះ​ ។

លោក​បញ្ជាក់​ថា ​«​ជាក់ស្តែង​ការ​ផ្តល់​ពានរង្វាន់​ថ្នាក់​ជាតិ គឺ​ក្រសួង​លើកទឹកចិត្ត​ឱ្យ​បន្ត​ការ​អនុវត្ត​សកម្មភាព​ខាងលើ ជំរុញ​ឱ្យ​ពួក​គាត់ ស្វែងរក​គំនិត​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​គាំទ្រ​ដល់​ការ​អនុវត្ត​សកម្មភាព​បៃតង ដើម្បី​ជា​ប្រ​យោ​ជ​ន៏​ដល់​បណ្តា​រោងចក្រ សហគ្រាស សិប្បកម្ម និង​សង្គម​ជាតិ​ផង​»​ ។

តំណាង​ក្រុមហ៊ុន​ Misota Foods ដែល​ទទួល​បាន​ជ័យ​លា​ភី​ពានរង្វាន់​ឧស្សាហកម្ម បៃតង​កម្ពុជា លោក ជិន វុ​ឌ្ឍី បាន​លើក​ឡើង​ថា ការ​ប្រកួតប្រជែង នេះ​ជា​របត់​ថ្មី​មួយ​មួយទៀត ដែល​រោងចក្រ សហគ្រាស សិប្បកម្ម​ទាំងអស់​គួរ​គិតគូរ ព្រោះ​ការ​អនុវត្ត​តាម​វិធី​នេះ វា​ជួយ​គាំទ្រ​ដល់​ភព​ផែនដី ជា​ពិសេស​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ថ្លៃដើម​ផលិត ដែល​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មានការ​ប្រកួតប្រជែង​ ។

ដោយ​មានការ​គាំំ​ទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​អនុវត្ត​នូវ​គម្រោង​មួយ​ចំនួន ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​បៃតង​ក្នុង​ចំណោម​នោះ​មាន​គម្រោង​«​ការ​អភិវឌ្ឍន៍​ដែល​បញ្ចេញ​កាបូន​តិច​ដើម្បី​បង្កើន​ផលិតភាព និង​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​អំណោយផល​ដល់​បរិស្ថាន ​។​ គម្រោង​នវ​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​រោងចក្រ សហគ្រាស​សហកម្ម ត្រូវ​បាន​ជ្រើសរើស​ចូលរួម​អនុវត្ត​វិធីសាស្ត្រ​ TEST ដែល​ជា​វិធីសាស្ត្រ​មួយ​សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ធនធានទឹក និង​ថាមពល​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​សកម្មភាព​ឧស្សាហកម្ម​តាម​រយៈ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាក​សំណង់​រឹង​រាវ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​និ​យោ​ជិ​ក កម្មករ​ជួយ​លើកកម្ពស់​ផ្នែក​សេដ្ឋកិច្ច តាម​រយៈ​ការ​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម​របស់​រោងចក្រ សហគ្រាស សិប្បកម្ម​ទាំងនោះ​ក៏​ដូច​ជា​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ