ព្យុះធូលីដ៏ធំវាយប្រហារភាគកណ្ដាលអាមេរិក
យុះធូលីដ៏សាហា.វ បានវាយប្រហារលើរដ្ឋជាច្រើននៅភាគកណ្ដាលសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះមានរដ្ឋកូឡូរ៉ាដូ កាន់សាស់ មីស៊ូរីនិងអៃយ៉ូវ៉ា
យុះធូលីដ៏សាហា.វ បានវាយប្រហារលើរដ្ឋជាច្រើននៅភាគកណ្ដាលសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះមានរដ្ឋកូឡូរ៉ាដូ កាន់សាស់ មីស៊ូរីនិងអៃយ៉ូវ៉ា
សហរដ្ឋអាមេរិក ៖ ព្យុះធូលីដ៏សាហាវ បានវាយប្រហារលើរដ្ឋជាច្រើននៅភាគកណ្ដាលសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះមានរដ្ឋកូឡូរ៉ាដូ កាន់សាស់ មីស៊ូរីនិងអៃយ៉ូវ៉ា។
ព្យុះធូលីនេះវាយប្រហារភាគកណ្ដាលអាមេរិក ប៉ុន្មានម៉ោងក្រោយទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោកចូបៃដិនក្នុងរដ្ឋកេនទុកគី ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារព្យុះកំបុតត្បូង កាលពីថ្ងៃទី១០ធ្នូកន្លងទៅ។ផ្នែកឧតុនិយមអាមេរិក បានចេញការព្រមានចំពោះប្រព័ន្ធព្យុះមួយ ដែលសាហាវបំផុតនាយប់ថ្ងៃទី១៥ធ្នូ ដែលអាចធ្ងន់ធ្ងរបំផុត ហើយបង្កបាតុភូតឧតុនិយមដ៏គ្រោះថ្នាក់ ក្នុងរដ្ឋជាច្រើននាភាគកណ្ដាលនិងភាគខាងជើងប្រទេស ជាពិសេសជាមួយខ្យល់បោកបក់ដ៏គ្រោះថ្នាក់ ការធ្លាក់ព្រិលខ្លាំង ព្យុះ ខ្យល់កំបុតត្បូងនិងគ្រោះថ្នាក់នានាដោយសារអគ្គិភ័យ។
យោងតាមសារព័ត៌មានអាមេរិកថា ព្យុះធូលីវាយប្រហារលើរដ្ឋកាន់សាស់និងកូឡូរ៉ាដូ ជាមួយខ្យល់ខ្លាំង ដល់ល្បឿនជិត១៥០គីឡូម៉ែត្រ ក្នុង១ម៉ោង។ ភាគកណ្ដាលអាមេរិកមិនដែលជួបប្រទះព្យុះក្នុងខែធ្នូបែបនេះឡើយ។ ព្យុះទាំងនេះអាចបោកបក់ដល់ល្បឿន១៦០គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងខ្យល់កួចកំបុតត្បូងដ៏ខ្លាំង ក្នុងរដ្ឋអៃយ៉ូវ៉ានិងមីនីសូតា។ ភ្នាក់ងារឧតុនិយមមូលដ្ឋានបានស្នើដល់មនុស្សម្នាឲ្យរកជម្រក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ