ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គ្រោង​ផ្តល់​ជំនួយ ​៣០០ ​លាន​ដុល្លារ​អា​មេ​រិ​ក​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​-​អា​មេ​រិ​ក គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៣០០ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​-​អា​មេ​រិ​ក គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៣០០ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ សម្រាប់​គាំទ្រ​ដល់​វិស័យ​អាទិភាព​របស់​កម្ពុជា​ដែល​មាន​រយៈពេល ​៥​ ឆ្នាំ ​។ជំនួយ​នេះ​ប្រកាស​ពេល​ដែល​លោក ឈៀង យ៉ា​ណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួប​ជាមួយ លោក w. Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី ​១៦ ខែធ្នូ ឆ្នាំ ២០២១ ។​

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​វឌ្ឍនភាព​សម្រេច​បាន​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី និង​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ស្តី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ​ ២០២១-២០២៥ រវាង​កម្ពុជា និង​អា​មេ​រិ​ក ដែល​គ្រោង​នឹង​បញ្ចប់​ការ​ចរចា នឹង​ត្រៀម​ចុះហត្ថលេខា​ក្នុង​អំឡុង​ត្រីមាស​ទី ១ ឆ្នាំ​ ២០២២ ខាង​មុខ ។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា «​កិច្ច​ព្រម​ព្រៀម​នេះ រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៣០០ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​, អប់រំ​, កសិកម្ម និង​បរិស្ថាន ក្នុង​រយៈពេល ៥ ឆ្នាំ ។ បន្ថែម​លើ​នេះ ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​លើ​ប្រធានបទ​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ-១៩, ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ​-​នាំ​ចូល រវាង​ប្រទេស​ទាំង​ពីរ បរិស្ថាន​, កសិកម្ម​, សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ការ​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២»​ ។

លោក w. Patrick Murphy ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​វឌ្ឍនភាព​សម្រេច​បាន​ក្នុង​កិច្ច​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា និង​ការ​សម្រេច​តាម​ផែនការ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ។

សូម​ជម្រាប​ថា ​នៅ​កំលុង​ពេល​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វី​ដ ​១៩ ​នេះ អា​មេ​រិ​ក បាន​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​សុខាភិបាល​ និង​ផ្នែក​ផ្សេង​ទៀត​ប្រមាណ ១៥ លាន​ដុល្លារ​ និង​វ៉ាក់សាំង​កូ​វី​ដ​-១៩ (Johnson & Johnson) ចំនួន​ប្រមាណ ១,០៦ លាន​ដូ​ស ដល់​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វិធានការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ-១៩ និង​វិធានការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ