ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​និង​អង់គ្លេស ​កំពុង​វិល​ក្បុង​​ជាមួយ​នឹង​វីរុស​​អូ​មី​ក្រុង

3 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​កាលពី​ថ្ងៃ​ទី​១៦ ខែ​​ធ្នូ​ ឆ្នាំ​២០២១ បាន​ព្យាករណ៍ ពី​រដូវរងា​នៃ​ជំងឺ​ធ្ងន់ ​និង​មានការ​ស្លា.ប់​ច្រើន ចំពោះ​បណ្ដា​អ្នក​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង ដែល​នោះ​ជា​ការ

សហរដ្ឋអាមេរិក​-​អង់គ្លេស​៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​កាលពី​ថ្ងៃ​ទី​១៦ ខែ​​ធ្នូ​ ឆ្នាំ​២០២១ បាន​ព្យាករណ៍ ពី​រដូវរងា​នៃ​ជំងឺ​ធ្ងន់ ​និង​មានការ​ស្លា.ប់​ច្រើន ចំពោះ​បណ្ដា​អ្នក​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង ដែល​នោះ​ជា​ការ​វិលក្បុង​នៅ​សហរដ្ឋអាមេរិក ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង»​។

ប្រធានាធិបតី​អា​មេ​រិ​ក​ព្រមាន​ថា «អូ​មី​ក្រុង» ​ឆ្លង​ខ្លាំង​បំផុត ​ហើយ​កំពុង​ឆ្លង​យ៉ាង​លឿន​។ ថ្ងៃ​ទី​១ ខែ​​ធ្នូ ​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​អា​មេ​រិ​ក​មាន​ដល់​៨៦.០០០​នាក់​គិត​ជា​មធ្យម ហើយ​ថ្ងៃ​ទី​១៤ ខែ​​ធ្នូ ​ចំនួន​អ្នក​ឆ្លង​ថ្មី​គិត​ជា​មធ្យម​មាន​១១៧.០០០​នាក់​ ដែល​មានការ​កើនឡើង​៣៥%​ ក្នុង​ពេល​២​ស​ប្ដា​ហ៍​។

លោក​បៃ​ដិ​ន ​ថ្លែង​ថា កិច្ច​ការពារ​ពិតប្រាកដ​ គឺ​ការ​ចាក់​វ៉ាក់សាំង ដោយ​លោក​ព្យាករណ៍​ពី​រដូវរងា​នៃ​ជំងឺ​ធ្ងន់់​និង​ស្លា.ប់ សម្រាប់​បណ្ដា​​មនុស្ស​ដែល​មិន​ចាក់​វ៉ាក់សាំង​។ បណ្ដា​សាកលវិទ្យាល័យ​អា​មេ​រិ​ក ចាប់ផ្ដើម​វិញ​ការ​សិក្សា​ និង​ការ​ប្រឡង​តាម​អន​ឡាញ ចៀស​វាង​ការ​ឆ្លង​ក្នុង​បរិវេណ​សាលា​។ ក្រុមបាល់ទាត់​អា​មេ​រិ​ក បាន​បង្កើន​វិធានការ​សុខាភិបាល ក្រោយ​ពី​កំណត់​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១០០​នាក់ ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​តាំងពី​ដើម​ស​ប្ដា​ហ៍​នេះ​មក​។ កីឡាករ​បាល់បោះ​​ជា​ច្រើន​នាក់​ក៏​ឆ្លង​កូ​វី​ដ ដោយ​ការ​ប្រកួត​២​នៅ​ស៊ី​កា​ហ្គោ​ត្រូវ​បាន​ពន្យារពេល​។

លោក​ចូ​បៃ​ដិ​ន ​ដែល​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​ស្នើ​កុំ​ជ្រួលច្របល់ ប្រឈម​មុខ​នឹង​អូ​មី​ក្រុង តែ​នា​ថ្ងៃ​ទី​១៦ ខែ​​ធ្នូ​ បាន​ស្នើ​ជួប​បណ្ដា​អ្នកកាសែត ក្នុង​កិច្ចប្រជុំ​មួយ ផ្ដោត​លើ​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ ដោយ​ស្នើ​អ្នកកាសែត​ជួយ​ប​ញ្ចូ​ន​សារ​ដោយ​ផ្ទាល់​ចំពោះ​ពលរដ្ឋ​អា​មេ​រិ​ក​។

ចំណែក​នៅ​ប្រទេស​អង់គ្លេស​វិញ ​២៤​ម៉ោង​ចុង​ក្រោយ​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​ដល់​កម្រិត​កំពូល​ជាង​៨៨.០០០​នាក់​។ ២​ថ្ងៃ​ជាប់​គ្នា​ដែល​អង់គ្លេស​ ប្រឈម​មុខ​នឹង​ការ​កើន​ខ្ពស់ នៃ​ចំនួន​អ្នក​ឆ្លង ទាក់ទិន​នឹង​អូ​មី​ក្រុង​។ នា​ថ្ងៃ​ទី​១៦ ខែ​​ធ្នូ ​ចំនួន​អ្នក​ឆ្លង​មាន​ដល់​៨៨.៣៧៦​នាក់​។ ជាមួយ​ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​១៤៦.៩៣៧​នាក់​ ក្នុង​នោះ​ស្លា.ប់​១៤៦​នាក់​​២៤​ម៉ោង​ចុង​ក្រោយ​នេះ អង់គ្លេស​ជា​ប្រទេស​​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​រង​ប៉ះពាល់​ខ្លាំង​នៅ​អឺរ៉ុប​ដោយសារ​​កូ​វី​ដ​។ ហើយ​នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ អាជ្ញាធរ​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​៧៨.០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ