ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ដាំ​បន្លែ​សុវត្ថិភាព​លក់​ឱ្យពលរដ្ឋ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​ក្នុង​ការ​ដាំ​បន្លែ​សុវត្ថិភាព បាន​ឱ្យផល​ហើយ​ និង​ផ្តើម​លក់​ឱ្យពលរដ្ឋ​ក្នុងស្រុក​នៅ​ក្នុង​ជំហាន​ដំបូង ​។ ក្រុមហ៊ុន YAMOTO GREEN បាន​ចាប់ផ្តើម​បើក​លក់​នៅ​បន្លែ​សុវត្ថិភាព​នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ​ ៖​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​ក្នុង​ការ​ដាំ​បន្លែ​សុវត្ថិភាព បាន​ឱ្យផល​ហើយ​ និង​ផ្តើម​លក់​ឱ្យពលរដ្ឋ​ក្នុងស្រុក​នៅ​ក្នុង​ជំហាន​ដំបូង ​។ ក្រុមហ៊ុន YAMOTO GREEN បាន​ចាប់ផ្តើម​បើក​លក់​នៅ​បន្លែ​សុវត្ថិភាព​នៅ​ថ្ងៃ​ទី ​១៦ ​ធ្នូ ​ឆ្នាំ​ ២០២១ ​នេះ​បន្ទាប់​ពី​មានការ​ជំរុញ​ និង​លើកទឹកចិត្ត​ពី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។

មន្ត្រី​បញ្ជាក់​ថា ​នេះ​ជា​សញ្ញា​នៃ​ការ​បង្ហាញ​អំពី​វឌ្ឍនៈភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​កៀរគរ ជំរុញ លើកទឹកចិត្ត​របស់​ក្រសួងកសិកម្ម បន្ទាប់​មាន​អនុស្សា​រណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ និងក្រុមហ៊ុន YAMOTO GREEN កាលពីថ្ងៃ​ទី​ ១៥ ខែ​ក​ក្ដ​ដា ឆ្នាំ​ ២០២០ ក្នុង​ការអភិវឌ្ឍន៍​ផលិតកម្ម​បន្លែ​សុវត្ថិភាព សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ ។

លោក ​ណុ​ប នុ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​តា​សី សាមគ្គី​បាន​សង្កេត​ឃើញ​ថា ការ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​សព្វថ្ងៃ​នេះ មានការ​ខ្វះខាត​ច្រើន ដូច្នេះ​សហគមន៍​ ឬ​ក្រុម​ផលិត​ត្រូវការ​ពង្រីក​ និង​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត ដោយសារ​ប្រជាជន​សព្វ​ថ្ងៃនេះ​មានការ​យល់​ដឹង​ពី​ការ​បរិភោគ​បន្ថែ​សុវត្ថិភាព ​និង​អាហារ​សុវត្ថិភាព​នេះ ​។

លោក​លើក​ឡើង​ថា ​បើ​យើង​ធ្វើការ​ប្រៀបធៀប​តម្រូវការ​បន្លែ​សុវត្ថិភាព​នៅ​ក្នុងស្រុក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ គឺ​មានការ​កើនឡើង​ក្នុង​ចន្លោះ​ពី ​២០% ​ទៅ ​៣០% ដែល​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា​មិនសូវ​ជា​មានការ​គាំំ​ទ្រ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ចូល​មក​ដល់​ ២ ​ឆ្នាំ​កន្លង​មកនេះ យើង​សង្កេត​ឃើញ​ថា ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម​ និង​ខ្ពស់​គឺ​ពួក​គាត់​ចាប់ផ្តើម​បង្វែ​ការ​បរិភោគ​មក​រក​បន្លែ​សុវត្ថិភាព​ និង​អាហារ​សុវត្ថិភាព​ដែល​មានការ​បញ្ជាក់​គុណភាព​ត្រឹមត្រូវ​ ។​ សហគមន៍​កសិកម្ម​តា​សី អាច​នាំ​បន្លែ​មក​កាន់​ក្រុងភ្នំពេញ​ក្នុង​មួយ​ថ្ងៃ​ពី ​២​ ទៅ ​៣ ​តោន​ ។

ពាក់ព័ន្ធ​ការ​ផ្គត់ផ្គង់ ​និង​ការ​ផលិត​បន្លែ​នៅ​ក្នុងស្រុក បើ​តាមលោក ​ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ឱ្យដឹង​ថា លទ្ធភាព​ផលិត​ និង​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ ២០២០ បាន​ប្រមាណ ៧១៦ ១១៣ តោន ស្មើនឹង​ជា​រួម ៦៨% នៃ​តម្រូវការ​ក្នុងស្រុក (​ដែល​ក្នុង​រដូវវស្សា​អាច​ផ្គត់ផ្គង់​បាន ៥៩% ក្នុង​រដូវប្រាំង​អាច​ផ្គត់ផ្គង់​បាន ៦៩% និង​នៅ​ក្នុង​រដូវរំហើយ​អាច​ផ្គត់ផ្គង់​បាន ៧៥% នៃ​តម្រូវការ​ក្នុងស្រុក​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ