ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៣យ៉ាង ដែលធ្វើឱ្យងងុយគេងក្រោយបាយថ្ងៃរួច

3 ឆ្នាំ មុន

បាយថ្ងៃត្រង់ហើយ ចេះតែងងុយគេង? អ្នកប្រហែលជាគិតថា ពេលបាយហើយ កម្លាំងនឹងមានជាងមុន។ តែវាមិនដូច្នោះគ្រប់ពេលនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចេះតែមានអារម្មណ៍ថាអស់កម្លាំង និង ងងុយគេង…

បាយថ្ងៃត្រង់ហើយ ចេះតែងងុយគេង? អ្នកប្រហែលជាគិតថា ពេលបាយហើយ កម្លាំងនឹងមានជាងមុន។ តែវាមិនដូច្នោះគ្រប់ពេលនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចេះតែមានអារម្មណ៍ថាអស់កម្លាំង និង ងងុយគេង នៅពេលរសៀល។

១. អាហារថ្ងៃត្រង់មានកាបូអ៊ីដ្រាតច្រើន

ការបន្ថែមកាបូរអ៊ីដ្រាតមួយចំនួនក្នុងរបបអាហារគឺជារឿងសំខាន់ដើម្បីផ្តល់ថាមពលទាំងកាយ និងចិត្ត។ ប៉ុន្តែវាអាចជារឿងខុសគ្នាដាច់ បើសិនជាអាហារនោះមានកាបូអ៊ីដ្រាតខ្ពស់ពេក ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងកម្លាំងទេ តែវាក៏អាចធ្វើឲ្យអស់កម្លាំងខ្លាំងបានដែរ។ រឿងនេះអាចដោយសារតែជាតិស្ករក្នុងឈាមចុះទាបពេក។ ដូច្នេះដើម្បីចៀសវាងរឿងនេះ អ្នកអាចរកអាហារផ្សេងជំនួសវិញដូចជា ប្រូតេអ៊ីន និងខ្លាញ់ខ្លះផង។

២. ខ្សោះជាតិទឹក

រឿងដែលមនុស្សយើងតែងតែភ្លេចខ្លាំងខណៈពេលកំពុងតែរវល់នោះគឺការញ៉ាំទឹក។ ចាប់តាំងពីខួរក្បាលជាសរីរាង្គដែលមានជាតិទឹករហូតដល់ ៧៥% មក វាមិនមានជារឿងភ្ញាក់ផ្អើលឡើយដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង និងគិតអីមិនចេញទេ បើសិនជាខ្សោះជាតិទឹកក្នុងខ្លួនហើយនោះ។ ដូច្នេះអ្នកត្រូវតែប្រាកដថា បានញ៉ាំទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃហើយ។

៣. គេងមិនបានគ្រប់គ្រាន់

តើអ្នកកំពុងតែមិនអាចគេងគ្រប់ពី ៧ ទៅ៩ម៉ោងមែនទេ? បើសិនជាចឹងមិនមែន វាក៏មិនមានអ្វីត្រូវភ្ញាក់ផ្អើលឡើយបើសិនជាអ្នកចេះតែអស់កម្លាំងនៅពេលរសៀលនោះ។ តាមពិតទៅ មិនមែនមានតែពេលរសៀលទេដែលអ្នកអស់កម្លាំងចង់គេងនោះ តែពេលវេលាពេញមួយថ្ងៃតែម្តង។ ករណីបែបនេះ អ្នកគួរតែបណ្តោយខ្លួនគេងមួយស្របក់ពី ១០ ទៅ ៣០នាទីអីទៅបានហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ