ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នកវិភាគ​ថា ​លោក​គី​ម ​ជុង​អ៊ុ​ន ​ជា​មេដឹកនាំ​ដ៏​ឆ្លាត​ម្នាក់​លើ​ពិភពលោក

3 ឆ្នាំ មុន

យោង​តាម​ពួក​អ្នកវិភាគ​ថា ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ លោក​គី​ម​ ជុង​អ៊ុ​ន ពេល​នេះ​កា្ល​យ​ជា​មេដឹកនាំ​មានបទពិសោធន៍​មួយ​រូប ក្នុង​ចំណោម​

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​ពួក​អ្នកវិភាគ​ថា ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ លោក​គី​ម​ ជុង​អ៊ុ​ន ពេល​នេះ​កា្ល​យ​ជា​មេដឹកនាំ​មានបទពិសោធន៍​មួយ​រូប ក្នុង​ចំណោម​មេដឹកនាំ​មានបទពិសោធន៍​បំផុត​ទាំងឡាយ​នៃ​ពិភព​លោក ដោយ​លោក​នឹង​អាច​នៅ​ផ្គើន ពួក​មហាអំណាច​លោក​ខាងលិច​ច្រើន​ទស​វត្ស​ទៀត​។

ផ្ទុយ​ពី​មេដឹកនាំ​ជា​ច្រើន​លោក​គី​ម ​ជុង​អ៊ុ​ន ​គ្មាន​ព្រួយបារម្ភ ចំពោះ​ការ​បោះ​ឆ្នោត​ឬ​ក៏​ការ​កម្រិត​អាណត្តិ​ឡើយ​។ លោក​បាន​ឡើង​កាន់​អំណាច​តាំងពី​អាយុ​ទើប​៣៧​ឆ្នាំ​ រួច​អាច​ស្ថិត​ក្នុង​តំណែង រយៈពេល​ច្រើន​សិប​ឆ្នាំ​ទៀត ប្រសិនបើ​សុខភាព​របស់​លោក​ពុំ​មាន​បញ្ហា​។

តាម​ពួក​អ្នកជំនាញ​ការ​ថា ជា​ប្រមុខ​ដឹកនាំ​ប្រទេស​១០​ឆ្នាំ​មកនេះ ក៏​ទោះបី​គេ​ដាក់​ប្រទេស​លោក​ឲ្យ​នៅ​ឯកោ ក៏​កូរ៉េ​ខាងជើង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ហើយ​នៅ​តែ​ត្រូវ​បាន​គេ​អ​ញ្ជើញ​ចូល​ក្នុង​ឆាក​ការទូត​អន្តរជាតិ​ស្មើមុខ​មាត់​ជាមួយ​មេដឹកនាំ​មហាអំណាច​ខ្លាំង​ជាងគេ​នៃ​ពិភពលោក​។ លោក​នៅ​រក្សា​របប​នយោបាយ​លោក​ឲ្យ​នៅ​រស់ ជាមួយ​អាវុធ​របស់​ខ្លួន​។ នេះ​ជា​ការ​អះអាង​របស់​លោក ​SOO KIM អ្នកវិភាគ​នៅ​ RAND CORPORATION ។

ដំំ​បូ​ង​ត្រូវ​បាន​គេ​គិត​ថា ​ជា​អ្នក​នៅ​ក្នុង​កណ្ដាប់ដៃ​បណ្ដា​ឧត្ដមសេនីយ​កូរ៉េ​ខាងជើង និង​ពួក​ការិយាធិបតេយ្យ នៃ​បក្ស​ពលករ​កូរ៉េ​លោក​គី​ម​ ជុង​អ៊ុ​ន បាន​ពង្រឹង​អំណាច​ជាមួយ​ភាព​កាច​សាហា.វ ដោយ​ប្រហារជីវិត​ឪពុកមា​លោក​ JANG SONG THAEK ដោយ​ចោទ​​ពី​បទ​ក្បត់​កាលពី​ឆ្នាំ​២០១៣​។ លោក​ក៏​ត្រូវ​គេ​ចោទ​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​ធ្វើឃា.ត​បងប្រុស​ម្ដាយ​ទីទៃ លោក​គី​ម​ ជុង​ណា​ម ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ ​កាលពី​ឆ្នាំ​២០១៧​។

ទន្ទឹម​នឹង​នេះ ​លោក​គី​ម ​បាន​បញ្ជា​ឲ្យ​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ដល់​៤​លើក និង​ក្នុង​ឆ្នាំ​២០១៧ ឲ្យ​បាញ់​សាក​បណ្ដា​មី​ស៊ីល​បាលី​ស្ទិ​ក ​ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក ដោយ​ផ្គើន​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អ​.​ស​.​ប​។ ជា​ច្រើន​ខែ​លោក​បាន​បញ្ចេញ​វោហារ​សាសន៍ ប្រឆាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ ណា​ល់​ ត្រាំ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​ចំពោះ​ជម្លោះ​ដោយ​អាវុធ​នៅ​ឧបទ្វីប​កូរ៉េ​។

បន្ទាប់​មក​ លោក​ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​គេ ដែល​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​សិង្ហ​បុរី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ