ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សំអុយ​ហូរ​ចេញពី​បង្គន់​អនាម័យ​ជះក្លិន​ស្អុយ ពលរដ្ឋ​ទ្រាំ​មិន​បាន​សុំ​ការ​អន្តរាគមន៍

5 ខែ មុន
  • កំពង់ឆ្នាំង

បង្គន់​អនាម័យ​មួយ​កន្លែង​ដែល​មហា​ជន​បាន​រិះគន់​ថា សាងសង់​ឡើង​ដោយ​ខុស​បច្ចេកទេស​បាន​បង្ហូរទឹក​សំអុយ​ចេញ​មក​ក្រៅ ហើយ​ដក់​តាម​ផ្លូវ​ធ្វើ​ដំណើរ និង​ទីប្រជុំជន ព្រោះតែ​

ខេត្តកំពង់ឆ្នាំង ៖ បង្គន់​អនាម័យ​មួយ​កន្លែង​ដែល​មហាជន​បាន​រិះគន់​ថា សាងសង់​ឡើង​ដោយ​ខុស​បច្ចេកទេស​បាន​បង្ហូរទឹក​សំអុយ​ចេញ​មក​ក្រៅ ហើយ​ដក់​តាម​ផ្លូវ​ធ្វើ​ដំណើរ និង​ទីប្រជុំជន ព្រោះតែ​ជាប់​នឹង​កំពង់ដរ​ចម្លង នៅ​ចំណុច​ចុង​កោះ ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ថា មិន​បានដឹង តែ​សន្យា​នឹង​ចាត់ការ ។ រីឯ​ពលរដ្ឋ​លក់ដូរ​នៅ​ជាប់​ចំណុច​ខាងលើ​វិញ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​បានដឹង​ឱ្យ​ថា បង្គន់​អនាម័យ​ដែល​សាងសង់​ឡើង​ជំនាន់​អភិបាលខេត្ត​ចាស់ បាន​ធ្វើ​ខុស​បច្ចេក​ទេស​ដោយ​បង្ហូរទឹក​សំអុយ​ចេញ​មក​ខាងក្រៅ ហើយ​ជះ​ខ្លិ​ន​មិនល្អ​បង្អួត​ភ្ញៀវ​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ​។

Picture

ពួក​គាត់​បាន​លើក​ឡើង​ថា ៖ គេ​មិនដឹង​ថា តើ​ការ​ជីក​កប់​លូ​ស្តុក​ទឹក ស្តុក​កាក មុន​នឹង​កសាង​បង្គន់​នេះ​បែប​ណា​នោះ​ទេ? ប៉ុន្តែ​ទើបតែ​សាងសង់​ថ្មី​ៗ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេល​នេះ​ទឹក​ពណ៌​ខ្មៅ​ដែល​មាន​ក្លិនស្អុយ​បាន​ហូរ​ចេញពី​ក្រៅ​បង្គន់ និង​ហូរ​មក​តាម​ចិញ្ចើម​ផ្លូវ​នៅ​ម្ដុំ​នោះ គួរ​ឱ្យ​ខ្ពើមរអើម​ខ្លាំង​ណាស់ ។

ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ ជា​ពិសេស​អ្នក​រស់នៅ​ជិត​នោះ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ សូម​មេត្តា​ជួយ​ចុះ​ទៅ​ពិនិត្យ​មើល និង​អន្តរាគមន៍​ផង កុំ​បណ្តោយ​ទុក​ឱ្យ​បែប​នេះ ខ្មាស់​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ដែល​តែងតែ​ធ្វើ​ដំណើរ​តាម​នេះ ។

Picture

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា​៖ ការងារ​សាងសង់​បង្គន់​អនាម័យ​នៅ​ទីនោះ គឺជា​អ្នកម៉ៅការ​ប្រមូល​ភាស៊ី​ពី​ផល​នេសាទ នៅ​ចំណុច​ចុង​កោះ ដែល​មាន​លោក សួង ប៊ុ​ន​សុង ជា​អ្នកម៉ៅការ និង​ជា​អ្នក​ចាំ​យក​កម្រៃ​ពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ផង​ដែរ ។ ចំពោះ​រឿង​ហូរ​ទឹក​សំអុយ​ចេញ​មក​ក្រៅ លោក​មិន​បានដឹង​ទាល់តែ​សោះ ប៉ុន្តែ​បើ​ពិតមែន លោក​នឹង​ឱ្យ​ខាង​ក្រុមហ៊ុន លោក សួង ប៊ុ​ន​សុង កែប្រែ​ឡើង​វិញ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture