ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់បា​ន​ចោរឆក់​ទូរស័ព្ទ​​ពេល​កំពុ​ង​​លេង​ល្បែង​អុីនធើរណេត

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រោយពី​បន្លំ​ឆក់​យក​ទូរស័ព្ទ​ពី​កន្លែង​លក់​បាន​មួយថ្ងៃ លោក​ចោរ​ដៃស្អិ​ត​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួ​ន​បានពេល​កំពុ​ង​សំងំ​ប្រព្រឹត្ត​ល្បែង«អ៊ីនធើរណេត»មួយ​កន្លែង នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ធ្នូ ត្រង់​ចំណុច​ភូមិ​កំពង់​ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។…

ខេត្តបាត់ដំបង ​៖ ក្រោយពី​បន្លំ​ឆក់​យក​ទូរស័ព្ទ​ពី​កន្លែង​លក់​បាន​មួយថ្ងៃ លោក​ចោរ​ដៃស្អិ​ត​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួ​ន​បានពេល​កំពុ​ង​សំងំ​ប្រព្រឹត្ត​ល្បែង«អ៊ីនធើរណេត»មួយ​កន្លែង នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ធ្នូ ត្រង់​ចំណុច​ភូមិ​កំពង់​ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិ​ត​ស្រាល លោក ឈឿង គឹ​ម​សុង បាន​ឲ្យដឹ​ង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ បូ ចាន់​ដេ​ត អាយុ​២៦ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ជន​នេះ ​ត្រូវ​បាន​កម្លាំង​ជំនា​ញ​ការិយាល័យ​របស់​លោក សហការ​ជាម​ន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក វ៉ាន់ តា​រ៉ា ធ្វើកា​រ​ស្រាវជ្រាវ​ឃាត់ខ្លួ​ន​បាន ក្រោយ​ជន​នេះ​ប្រព្រឹត្ត​បទ​ល្មើស​មួយថ្ងៃ​។ បើ​តាម​របាយ​កា​រណ៍​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃទី ១៤ ធ្នូ ជនសង្ស័យ​ម្នាក់​បាន​ធ្វើជា​សួររក​ទិញ​ទូរស័ព្ទ​នៅ​ហាង​មួយ​កន្លែង ម្ដុំ​ផ្សារថ្មី (ផ្សារ១៣មករា) ដែល​មាន​ម្ចា​ស់​ឈ្មោះ ឆុន ចិន្តា ស្រី​អាយុ២៩ឆ្នាំ នៅ​ភូមិ១៣មករា សង្កាត់​ព្រែក​ព្រះស្ដេ​ច ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា ជន​នេះ​បាន​សុំ​មើល​ទូរស័ព្ទ លុះ​ម្ចាស់​ភ្លេចខ្លួន ក៏​ឆក់​យក​ទូរស័ព្ទ​បាន​ចំនួន០២គ្រឿង រួច​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្ដង​។ ទូរស័ព្ទ​ទាំង០២គ្រឿង​នោះ មាន​មួយ​គ្រឿង​ម៉ា​ក Vivo Y15 និង មួយ​គ្រឿង​ទៀត​ម៉ា​ក oppo Reno 4។ សកម្មភាព​ជនសង្ស័យ​ត្រូវ​បាន​ថត​ជាប់​នៅក្នុង​កាមេរ៉ា​សុវត្ថិ​ភាព ដែលគេ​បំពាក់​នៅ​ក្បែរ​នោះ ទើបសម​ត្ថ​កិច្ច​កំណត់​បាន​នូវ​ភិនភាគ​ជន​ដៃដល់​នេះ រហូត​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ពេល​កំពុង​ប្រព្រឹត្ត​ល្បែង«អ៊ីនធើរណេត»។ ប៉ុន្តែ​យ៉ាងណា បើ​តាម​លោ​ក​ឈឿង គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ជា​មធ្យោបាយ​ដែល​ជន​ដៃដល់​ជិះ​ធ្វើសកម្មភាព​ប្រព្រឹត្ត​បទល្មើស និង​ទូរស័ព្ទ​ចំនួន០២គ្រឿង​ដែល​ជន​នេះ​ឆក់​យក​ពី​ជនរងគ្រោះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​នេះ មុខសញ្ញា​ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ស្ទើរគ្រប់​រូបភាព​ទាំងអស់ ដូចជា «ចោរឆក់ ចោរលួច ចោរ​កាស់​ទម្លុះទម្លាយ​លំនៅឋាន និង​ចោរ​កាច់​សោរ​លួច​ម៉ូតូ» ជាដើម​បាន​និង​កំ​ពុង​បង្កើ​សកម្មភាព​ស្ទើរគ្រប់​ទីកន្លែង មិនថា នៅក្នុង​ក្រុង​បា​ត់ំ​បង ឬ នៅ​តាម​បណ្ដា​ស្រុក​ដទៃទៀត​ឡើយ​ ។ ប៉ុន្តែ​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ខ្លះ ក្រោយពេល​មានអំពើ​ចោរកម្ម​កើតឡើង មិនបាន​រាយ​កា​រណ៍ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត ឬ លោក​ស្នង​ការ​រង​ទ​ទូល​ផែន​ទេ​។ ផ្ទុយទៅវិញ​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​បាន​ព្យាយាម​លាក់បាំង​បទល្មើស​ដែល​កើតឡើង​លើទឹក​ដី​ខ្លួន​គ្រប់គ្រង​។ ព្រោះ​ខ្លាចថ្នាក់​​លើ​ស្ដីបន្ទោស​ថា «មន្ត្រី​មូលដ្ឋាន​ខ្លួន​អសកម្ម​មិន​ធ្វើការ ទើប​បទល្មើស​កើតឡើង​ច្រើន​នៅ​ក្នុង​មូ​ដ្ឋាន​ខ្លួន»។

ការ​លាក់​បាំង​បទល្មើស​មិន​ព្រមរ​រាយ​កា​រណ៍ជូន​ថ្នាក់លើ​នេះ ជាហេតុ​នាំឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​មានការ​ពិបាក​ក្នុង​តាម​ដាន​មុខសញ្ញា​ជនសង្ស័យ​។ ប៉ុន្តែ​យ៉ាងណាក្ដី បើ​តាម​ការ​កត់សម្គាល់​កន្លងមក​នេះ ជនសង្ស័យ​មួយចំនួន​ក៏​ត្រូវ​បាន​បង្ក្រាប​បាន​ជាបន្តបន្ទាប់​ ដោយ​កម្លាំង​ការិយាល័យ​ជំនាញ​ខាងលើ​ដែរ​ ។ ហើយ​ជនសង្ស័យ​ទាំងនោះ​ភាគច្រើន​មាន​ប្រភព​ចេញពី​ការ​ប្រព្រឹត្ត​ល្បែង​ស៊ីសង ដែល​លាយឡំ​ជាមួយនឹង​ការប្រើ​ប្រាស​ថ្នាំញៀន​យ៉ាងសកម្ម​ទៀតផង​។ ជាពិសេស ​ពួក​ជនល្មើស​ទាំង​នោះ​លេងល្បែង​អុីនធើរណេត ដែល​កំពុង​រីក​រាលដាល​ពាសពេញ​ក្រុង​បាត់ដំបង​នេះ​តែម្ដង ​។

ពេល​លេង​ចាញ់​ ពួកគេ​ចេញ​ប្រព្រឹត្ត​បទល្មើស​គ្រប់​រូប​ភាព នៅពេល​លួច​ទ្រព្យសម្បត្តិ​គេ​បាន ពួកគេ​យក​ទៅ​លក់​នៅ​កន្លែង​
ទទួលបញ្ចាំ​ ឬ​ទ​ទូល​ទិញ​ផល​ចោរកម្ម ដែល​មាន​គ្រប់​ទីកន្លែង ក្នុង​ក្រុង ពេល​លក់​បាន​លុយ ពួកគេ​យក​ទៅលេង​ល្បែង​អ៊ីនធើរណេត​ផង ទិញ​គ្រឿងញៀន​នៅកន្លែង​ល្បែង ឬ កន្លែង​ដទៃទៀត​យក​ប្រើ​ប្រាស់​ផង ពេល​អស់​លុយ​ចេញ​ធ្វើ​ចោរលួច​ចោរឆក់​ទៀត​។ ដូច្នេះហើយ ​ទើប​សព្វថ្ងៃ សំបូរ​លោក​ចោរ​ច្រើន​អ​ណេ​ក​ដើរចូល​ច្រមុះ ធ្វើសកម្មភាព​គ្រប់​ទីកន្លែង មិនថា​នៅ​ទីប្រជុំជន​ឬនៅ​ទី​ជនបទ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ