ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្តាយមិនស្ទើរ ផ្ទះល្វែងស្តុកទំនិញមួយកន្លែងត្រូវឆេះខាតរាប់ម៉ឺនដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​ស្តុក​ទំនិញ​មួយ​កន្លែង​ត្រូវ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ដែល​សង្ស័យ​បង្ក​ឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លា​.​ប់ ឬ​រង​របួស​នោះ​ទេ ។ ខណៈនោះ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ទើប​រលត់​ទៅ​វិញ ហើយ​ការ​ខូចខាត​រាប់​ម៉ឺន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​ស្តុក​ទំនិញ​មួយ​កន្លែង​ត្រូវ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ដែល​សង្ស័យ​បង្ក​ឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លា​.​ប់ ឬ​រង​របួស​នោះ​ទេ ។

ខណៈនោះ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ទើប​រលត់​ទៅ​វិញ ហើយ​ការ​ខូចខាត​រាប់​ម៉ឺន​ដុល្លារ ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​លេខ​៣៨​អឺ​៤ ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​អ្នក​ដែល​ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ធំក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង បន្ទាប់​មក​ក៏​បានឃើញ​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​ល្វែង​ខាងលើ យ៉ាង​ឃ្មួ​ល​ខ្មាញ់​ព្រមទាំង​លាយឡំ​ជាមួយ​អណ្ដាតភ្លើង​ផង​ដែរ ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ពី​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ​ជួយ​បាញ់​ពន្លត់ រីឯ​អ្នកខ្លះ​ប្រើ​ទុយោ​បាញ់​ពន្លត់​ដែរ ។ ប៉ុន្តែ​បាញ់​អស់​ជា​ច្រើន​បំពង់​នៅ​តែ​មិន​រលត់​ឡើយ ក្រោយមក​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ។

នគរបាល​បាន​និយាយ​ថា នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់​តែ​មិន​ឈ្នះ ចំណែក​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​មក​បាន​ផ្ដល់​ព័ត៌មាន​ដល់​នគរបាល​ការិយាល័យ​បង្ការ និង​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ពន្លត់ ។ ពេល​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​ទៅ​ពន្លត់ភ្លើង​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ហើយ​ភ្លើង​បាន​ឆេះ​ដល់​ផ្ទះ​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ខ្លះ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ