ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​ទុក្ខ​! ប្រពន្ធ​ទើប​ស្លា​.​ប់ កូន​ឈឺ​ដេកពេទ្យ បែរជា​បងថ្លៃ​ស្រី​ព្រួត​គ្នា​កំទេច​ផ្ទះ​ចោល​(វីដេអូ)

2 ឆ្នាំ មុន
  • កំពត

រឿងរ៉ាវ​នឹក​ស្មាន​មិន​ដែល​មហាជន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​លើ​បុរស​មួយ​រូប ដែល​ជួប​ទុក្ខសោក​ផ្ទួន​ៗ គឺ​ភរិយា​ជាទី​ស្រលាញ់​បាន​លាចាក​លោក​ទៅ ខណៈ​កូន​ឈឺ​ដេកពេទ្យ ស្រាប់តែ​ដំបូល​ដែល​ធ្លាប់​ជ្រក​

ខេត្តកំពត ៖ រឿងរ៉ាវ​នឹក​ស្មាន​មិន​ដែល​មហាជន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​លើ​បុរស​មួយ​រូប ដែល​ជួប​ទុក្ខសោក​ផ្ទួន​ៗ គឺ​ភរិយា​ជាទី​ស្រលាញ់​បាន​លាចាក​លោក​ទៅ ខណៈ​កូន​ឈឺ​ដេកពេទ្យ ស្រាប់តែ​ដំបូល​ដែល​ធ្លាប់​ជ្រក​ត្រូវ​ខាង​សាច់ថ្លៃ​កំទេច​ចោល​ទៀត ។

រឿង​គួរ​ឱ្យ​អនិច្ចារ​នេះ គឺ​កើត​មាននៅ​ក្នុង​រង្វង់​គ្រួសារ​មួយ ដែល​មាន​បងប្អូន​បង្កើត​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ប្រុស​២​នាក់ និង​ស្រី​៦​នាក់ ហើយ​បន្ទាប់​ពី​ឪពុក​ម្តាយ​បាន​ស្លា​.​ប់​ចោល​អស់ បងប្អូន​ទាំង​៨​នាក់​គឺ​បាន​រស់នៅ​ជាមួយ​គ្នា មើលថែ​គ្នា ដូច​ជា​កាល​អ្នក​មានគុណ​ទាំង​ទ្វេ​រស់នៅ​ជាមួយ​អ៊ីចឹង​ដែរ​។ បងប្អូន​ទាំង​៨​នាក់​ខាងលើ​នេះ គឺ​មាន បងស្រី​ទី​១-​ឈ្មោះ​ស្រី ម៉ាច ទី​២-​ឈ្មោះ​ស្រី បុប្ផា ទី​៣-​ឈ្មោះ​ស្រី ចាន់​ត្រា (​ប្រុស​) ទី​៤- ឈ្មោះ​ស្រី ក្លឹង ទី​៥-​ឈ្មោះ ស្រី ច​ន្ធូ ទី​៦-​ឈ្មោះ ស្រី សុខ​លី ទី​៧-​ឈ្មោះ​ស្រី លី​ន​ណា (​ម្ចាស់ផ្ទះ​ដែល​ស្លា​.​ប់​) និង​ទី​៨- ឈ្មោះ ស្រី សាវ​រ៉ា (​ប្អូនប្រុស​ពៅ​) ។

តាម​ប្រភព​ពី​ប្អូនប្រុស​ពៅ​ក្នុង​គ្រួសារ​ឈ្មោះ ស្រី សាវ​រ៉ា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ឪពុក​ម្តាយ​បាន​ស្លា​.​ប់​ទៅ បងប្អូន​ខ្លួន​ទាំងអស់​បាន​រស់នៅ​ក្នុងផ្ទះ​ជុំ​គ្នា ដោយ​បង​ៗ​មើលថែ​គ្រប់គ្រង​ប្អូន​ៗ​ដូច​ជា ឪពុក​ម្តាយ​រស់នៅ​អ៊ីចឹង​ដែរ​។ លុះ​ពេលធ្វើការ​រកស៊ី​យូរ​ៗ​ទៅ បងស្រី​ឈ្មោះ​ស្រី ក្លឹង បាន​ទិញ​ដី​ធ្វើ​ផ្ទះ​មួយ​ខ្នង ប្រគល់​ឲ្យ​ទៅ​បងស្រី​ឈ្មោះ​ស្រី លី​ន​ណា រីឯ​រូប​គាត់ (​ប្អូនប្រុស​ពៅ​) ក៏​ត្រូវ​បងប្អូន​រួម​គ្នា​ទិញ​ដី​សង់ផ្ទះ​មួយ​ខ្នង​ឲ្យ​ដែរ​។

ប្អូនប្រុស​ពៅ​ខាងលើ​បាន​រៀបរាប់​បន្ត​ថា ក្រោយ​ពី​បងស្រី​ធ្វើ​ផ្ទះ​ជា​អំណោយ​ប្រគល់​ជូន​បងស្រី​លី​ន​ណា​ហើយ បងស្រី​ន​ណា ក៏​បាន​រៀប​ការ ហើយ​នាំ​ប្តី​ប្រពន្ធ​គាត់​មក​រស់នៅ​លើ​ផ្ទះ​ដែល​បង​ប្រគល់​ឲ្យ​នេះ ។ ក្រោយ​ពេល​បងស្រី លី​ន​ណា រស់នៅ​បាន​ជិត​៣​ឆ្នាំ គាត់​ក៏​បង្កើត​បានកូន​ស្រី​ម្នាក់ លុះដល់​ឆ្នាំ​២០២១​នេះ ក្នុង​កំឡុង​ពេល​២​ខែ​មុន​នេះ បងស្រី លី​ន​ណា គាត់​បាន​ប្រសូត​កូនប្រុស​ម្នាក់​ទៀត ។ ប្អូនប្រុស​ពៅ​បន្ត​ថា ប៉ុន្តែ​ក្រោយ​ការ​ប្រសូត​កូនប្រុស​ម្នាក់​នេះ​ហើយ ជា​អកុសល បងស្រី​លី​ន​ណា ក៏​បាន​ស្លា​.​ប់​ចោល​កូនប្រុស​ដែល​ទើបនឹង​កើត​នោះ​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​បងថ្លៃ​ប្រុស​របស់​ខ្លួន​ឈ្មោះ ជួន ណា​រិ​ទ្ធ (​ជា​ប្តី​របស់​បងស្រី​លី​ន​ណា​) មានទុក្ខ​ជា​ទម្ងន់ ដោយសារ​គ្រោះ​អកុសល​នេះ ។

ប៉ុន្តែ​ទុក្ខសោក​មិន​ទាន់​ធូរស្រាល​ក្នុង​បន្ទុកគ្រួសារ​ផង ក៏​ត្រូវ​បាន​បងស្រី​បង្កើត​របស់ខ្ញុំ​ឈ្មោះ​ស្រី​ច​ន្ធូ (​បងស្រី​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ទាំង​៨​នាក់​) បាន​មក​ទាមទារ​យក​ដី​ដែល​បងថ្លៃ​ខ្ញុំ​សង់ផ្ទះ​រស់នៅ​ជាមួយ​ខ្មោច​ប្រពន្ធ​គាត់ ដែល​ត្រូវជា​បងស្រី​ខ្ញុំ​ទើបនឹង​ស្លា​.​ប់​បាន​ពីរ​ខែ​នោះ​វិញ ជាមួយ​បងស្រី​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ​ស្រី​ក្លឹង (​បងស្រី​ម្នាក់​ទៀត​ក្នុង​ចំណោម​បងប្អូន​ទាំង​៨​នាក់​) ក៏​បាន​មក​ទាមទារ​ដី​នេះ​ដែរ ដោយ​ដេញ​បងថ្លៃ​ប្រុស​ដែល​រស់នៅ​លើ​ផ្ទះ​នេះ​ចេញ ដើម្បី​ឱ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​យក​ដី​ដែល​ពួក​គាត់​ប្រគល់​ឲ្យ​ទៅ​ប្អូនស្រី​ដែល​ស្លា​.​ប់​នោះ​មក​វិញ​។

ពាក់ព័ន្ធ​ក្នុង​ករណី​ដែល​ទាមទារ​យក​ដី​ពី​សំណាក់​បងស្រី​ទាំង​ពីរ​ខាងលើ​នេះ​ដែរ គេ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​បាន​មក​ដាក់​ពាក្យ​ប្តឺ​ង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​ដែរ តែបើ​តាម​អាជ្ញាធរ​ឃុំ លោក​ប្រាក់ សា​មឿ​ន មេឃុំ​ស្ទឹង​កែវ បាន​ឲ្យ​ដឹង​ថា រឿង​ទំនាស់​ដីធ្លី​ផ្ទះសម្បែង​របស់​ក្រុម​គ្រួសារ​នេះ គឺ​កើត​ឡើងជា​យូរ​មក​ហើយ ហើយ​គេ​ឃើញ​បងស្រី​ៗ​ទាំង​ពីរ​នាក់​នេះ​ក៏ បាន​ដាក់​ពាក្យ​ប្តឹង​ឲ្យ​ស្រុក និង​ខេត្ត​ជួយ​ដោះស្រាយ ។ ប៉ុន្តែ​កន្លង​មក​ស្រុក​និង​ខេត្ត ក៏​បាន​បង្វែរ​សំណុំរឿង​នេះ​ឲ្យ​ឃុំ​ជួយ​ដោះស្រាយ និង​ធ្វើការ​សម្របសម្រួល​វិញ​។

លោក​មេឃុំ​ស្ទឹង​កែវ បាន​បន្ត​ទៀត​ថា ៖ លោក​ក៏​បាន​ចុះ​មក​ធ្វើការ​សម្របសម្រួល ៣ លើក​រួច​មក​ហើយ តែ​ភាគី​ដើមបណ្តឹង​នៅ​តែ​មិន​ព្រម​ទទួលយក​ការ​សម្របសម្រួល​ឡើយ លុះ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នេះ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នេះ ភាគី​ដើមបណ្តឹង​ក៏​បាន​ធ្វើ​សកម្មភាព​រំ​លោ​.​ភ​វាយ​កម្ទេច​ផ្ទះ​របស់​ខ្មោច​ប្អូនស្រី​ឈ្មោះ​ស្រី លី​ន​ណា ស្ថិត​ក្នុងភូមិ​អន្លុង​ម៉ាក់​ប្រាង្គ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ខណៈ​ពេល​បុរស ជា​សាច់ថ្លៃ (​ជា​ប្តី​របស់​ស្ត្រី​ជា​ប្អូន​ដែល​បាន​ស្លា​.​ប់​) កំពុង​តែ​រស់នៅ​មើលថែ​កូនប្រុស​តូច​ទើបតែ​អាយុ​បាន​២​ខែ ខណៈ​កូន​បង​ម្នាក់​ទៀត​កំពុង​ឈឺ​ដេកពេទ្យ ។

ជុំវិញ​ការ​វាយ​កំទេច​ផ្ទះ​ប្អូនថ្លៃ​ដែល​ប្រពន្ធ​ទើបនឹង​ស្លា​.​ប់​អស់​មួយ​ល្វែង​ខាងក្រោយ​នេះ លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កែវ បាន​រាយ​ការ​ទៅ​អធិការ​នគរបាល​ស្រុក​ទឹកឈូ ដើម្បី​សុំ​ជួយ​អន្តរា​គម​ណ៍​លើ​ករណី​នេះ តែ​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​មក​ប៉ុស្តិ៍​វិញ​ថា លោក​កំពុង​ជាប់​ប្រជុំ ចាំ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ លោក​នឹង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ មហាជន​ក៏​ដូច​ជា​បងប្អូន​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដែល​កំពុង​រំ​លោ​.​ភ​បំពាន​លើ​អចល​ទ្រព្យ​បងប្អូន​យ៉ាង​​កំរោល ដោយ​មិន​ស្តាប់​អាជ្ញាធរ​ធ្វើការ​សម្របសម្រួល​នេះ គេ​ចាំ​មើល​ថា តើ​សមត្ថកិច្ច​នឹង​ចាត់វិធានការ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​យ៉ាងណា​ដែរ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ