ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​ស្នើ​សុំ​ពលករ​ខ្មែរ​រាប់រយ​នាក់​ទៅ​ធ្វើការ ដោយ​ស្របច្បាប់

5 ខែ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី នៃ​ប្រទេស​ថៃ ដែល​ជាប់​ព្រំដែន ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុជា នឹង​ស្នើ​សុំ​ពលករ​ខ្មែរ​តាម​រយៈ​ក្រុមហ៊ុន​ស្របច្បាប់​ចំនួន​២​ម៉ឺន​នាក់​ឲ្យ​ចូល​ធ្វើ​ការងារ​ក្នុង​ខេត្ត​របស់​ខ្លួន ប្រសិនបើ​ការ​ស្នើ​សុំ​សាកល្បង​ចំនួន​២០០​នាក់ លើក​ដំបូង​ដំណើរការ​ដោយ​រលូន​គ្មាន​ការ​រំខាន​ដោយ​វិបត្តិកូ​វី​ដ​-១៩…

​ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី នៃ​ប្រទេស​ថៃ ដែល​ជាប់​ព្រំដែន ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុជា នឹង​ស្នើ​សុំ​ពលករ​ខ្មែរ​តាម​រយៈ​ក្រុមហ៊ុន​ស្របច្បាប់​ចំនួន​២​ម៉ឺន​នាក់​ឲ្យ​ចូល​ធ្វើ​ការងារ​ក្នុង​ខេត្ត​របស់​ខ្លួន ប្រសិនបើ​ការ​ស្នើ​សុំ​សាកល្បង​ចំនួន​២០០​នាក់ លើក​ដំបូង​ដំណើរការ​ដោយ​រលូន​គ្មាន​ការ​រំខាន​ដោយ​វិបត្តិកូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ឆ្មាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង បាន​និយាយ​ប្រាប់​វិទ្យុជាតិ​ចំការ​ចេក​បាត់ដំបង ដើម​ស​ប្ដា​ហ៍​នេះ ។

Picture

លោក ឃឹម ទិព្វ​មុនី ប្រធាន​គ្រប់គ្រង​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ត្រូវ​បាន​ស្រង់​សម្តី​ថា អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី នៃ​ប្រទេស​ថៃ បាន​ស្នើ​សុំ​តាម​រយៈ​ក្រុមហ៊ុន​ដោយ​ស្របច្បាប់ នូវ​កម្លាំង​ពលករ​ខ្មែរ​រាប់រយ​នាក់ ដើម្បី​យក​ទៅ​ធ្វើ​ការងារ​សាកល្បង​ជា​លើក​ដំបូង​ក្នុង​ទឹកដី​ខ្លួន ហើយ​ប្រសិនបើ​ដំណើ​ការ​ទៅ​ដោយ​រលូន​គ្មាន​បញ្ហា​អ្វី​កើតឡើង​ទេ ភាគី​ថៃ​នឹង​ស្នើ​សុំ​ពលករ​បន្ថែម​រហូត​ដល់​ទៅ​ចំនួន​២​ម៉ឺន​នាក់ ។ លោក​បាន​បញ្ជាក់​ថា ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​ព្រមព្រៀង​គ្នា និង​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​២០០​នាក់​នោះ​ទៅ​កាន់​ទឹកដី​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​រួចរាល់​ហើយ កាលពី​ស​ប្ដា​ហ៍​មុន ដើម្បី​សាកល្បង​បំពេញការងារ​ស្របច្បាប់ ។

Picture

មន្ត្រី​រដ្ឋបាល​ស្រុក​កំ​រៀង ក៏​បាន​និយាយ​គាំទ្រ​នឹង​គោលការណ៍​នេះ​ផង​ដែរ​ថា ការ​សម្រេច​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​នេះ ក្រោយ​ពី​មានការ​ប្រជុំ​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ កាលពីដើម​ខែធ្នូ នេះ ក្នុង​គោលបំណង​ពង្រឹង​សម្ព័ន្ធ​មេត្រីភាព​សហប្រតិបត្តិការ នៃ​ប្រទេស​ក្បែរ​ខាង​គ្នា​ទាំង​ពីរ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ជាមួយនឹង​កិច្ច​ពិភាក្សា​នូវ​គោលការណ៍​ជា​ច្រើន​ដែល​ត្រូវធ្វើ​រួម​សហការ​គ្នា ភាគី​ថៃ​បាន​ស្នើ​សុំ​កម្លាំង​ពលករ​ខ្មែរ​ចំនួន​២​ម៉ឺ​នាក់​ឲ្យ​ចូល​ធ្វើការ​ក្នុង​ទឹកដី​ខ្លួន នៅ​ក្នុង​ខេត្ត​ច័ន្ទ​បុរី តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ដោយ​ស្របច្បាប់ ។ប៉ុន្តែ​មន្ត្រី​បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​លើក​ដំបូង​ត្រឹម​ចំនួន​២០០​នាក់​ជា​ការ​សាកល្បង តែបើ​ការងារ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​បញ្ហា​អ្វី​កើតឡើង​ទេ ភាគី​ថៃ​នឹង​ទ​ទូល​យក​ពលករ​ខ្មែរ​ឲ្យ​គ្រប់​ចំនួន​២​ម៉ឺន​នាក់ ដើម្បី​បំពេញការងារ​នៅ​ក្នុង​ទឹកដី​ខេត្ត​ច័ន្ទ​បុរី ដោយ​ស្របច្បាប់ ជា​ពិសេស​បញ្ហា​កូ​វី​ដ​-១៩ ។

Picture

យ៉ាងណា​ក៏​ដោយ ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ឆ្លង​ដែន​នៅ​ក្នុង​ទឹកដី នៃ​ប្រទេស​ថៃ ខាងលើ​នេះ ត្រូវធ្វើ​តាម​លក្ខខណ្ឌ​យ៉ាង​តឹង​រឹង​បំផុត​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​លោក ឃឹម ទិព្វ​មុនី ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ដូង ។ លោក ឃឹម ទិព្វ​មុនី បាន​និយាយ​ប្រាប់​វិទ្យុជាតិ​ចំការ​ចេក​បាត់ដំបង​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ខេត្ត​ច័ន្ទ​បុរី ខាងលើ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ត្រូវ​ត្រូ​ត​ពិនិត្យ​យ៉ាង​ជាក់លាក់​ដោយ​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង មានការ​ធានា​ដោយ​ក្រុមហ៊ុន​នាំ​ពលករ​ស្របច្បាប់ ។ មិនតែប៉ុណ្ណោះ ពួក​គេ​ត្រូវ​មាន​ប័​ណ្ឌ​ឆ្លង​ដែន កាត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ យ៉ាងតិច​ចាក់​បាន​២​ដង ប័ណ្ណ​ត្រួតពិនិត្យ​សុខភាព​ដែល​បង្ហាញ​ពី​ការ​ធ្វើតេស្ដ​រហ័ស​៧២​ម៉ោង​នៅ​ភាគី​កម្ពុជា ហើយនឹង​ត្រូវធ្វើ​តេស្ដ​បន្ថែម​ទៀត​ពេល​ទៅ​ដល់​ភាគី​ថៃ ដើម្បី​ចៀសវាង​នូវ​ការ​ឆ្លង​រាល​ដាល​មេរោគ​កូ​វី​ដ​-១៩ ៕​

Picture
Picture