ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម និងច្បាប់វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គ​ម ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ​«​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គ​ម ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ​«​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តី​ព្រាង​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​»​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០២១​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តី​ព្រាង​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ទាំង​ពីរ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​រលូន​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​មាន​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​ទាំង​ពីរ​នេះ​មិន​ដែល​បាន​អនុវត្ត និង​ដើរ​មិន​ទាន់​ល្បឿន​នៃ​ការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​បរិយាកាស​នៃ​ការ​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់ និង​ជា​សាកល ។

ជាក់ស្តែង​ការ​ផ្តល់​សេវា​សាធារណៈ នា​ពេល​បច្ចុប្បន្ន គឺ​ត្រូវ​បាន​ធ្វើ ឡើង​តាម​រយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែល​ព័ត៌មាន​ឯកសារ​ភ្ជាប់ និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​បង្កើត និង​ការ​ចុះបញ្ជី​សហគ្រាស​-​ក្រុមហ៊ុន​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ជា​អតិបរមា​ផង​ដែរ ។

លោក​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ នីតិវិធី​មួយ​ចំនួន​ដែល​លែង​ជា លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង នៅ​មាន​ចែង​ក្នុង​ច្បាប់​ទាំង​ពីរ​នេះ​ជា​ធរមាន​នៅឡើយ ។

ទន្ទឹម​នឹង​នេះ​ដែរ មាន​មាត្រា​មួយ​ចំនួន​មិន​មាន​សង្គតិភាព តម្លាភាព ជាមួយនឹង​ច្បាប់ និង​កាតព្វកិច្ច​ដទៃ​ទៀត​នៅ​ក្រោម​អនុសញ្ញា​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​កម្ពុជា ជា​ភាគី​ហត្ថលេខី​។ អ្នកនាំពាក្យ​បាន​សរសេ​ទៀត​ថា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បន្ត​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​លើកកម្ពស់​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ធ្វើ​ឱ្យ​មាន​សង្គតិភាព និង​សុខដុម​នី​យ​កម្ម​រវាង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ស្តារ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ នៃ​ជំងឺ​កូវ​ដ​-១៩ បាន​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​និង​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។

លោក​ថា សារៈ​ប្រយោជន៍​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម គឺ​១.​លើកកម្ពស់​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា កន្លង​មក រាជរដ្ឋាភិបាល បាន​កំណត់​នីតិវិធី​សម្រាប់​ការ​ចុះបញ្ជី​អាជីវកម្ម​ពាណិជ្ជកម្ម ពន្ធដារ និង​ការ​ផ្តល់ សេចក្តីជូនដំណឹង​អំពី​ការ​បើក​សហគ្រាស ដោយ​បាន​ដាក់ ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ ចុះបញ្ជី​រួម​តាម​ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​អន​ឡាញ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ។

បុ​រេ​លក្ខខណ្ឌ​ដែល​មិន​ចាំបាច់​សម្រាប់​ការ​ចុះបញ្ជី​មួយ​ចំនួន​ត្រូវ​បាន​ស្នើ​ឱ្យ​ដក​ចេញ ។ ទន្ទឹម​នឹង​នោះ​មាត្រា​មួយ​ចំនួន​ដែល​ធានា​ដល់​បរិយាកាស​ប្រកួតប្រជែង​រវាង​សហគ្រាស និង​ការ​បំពេញ​កាតព្វកិច្ច​ផ្នែក​ពន្ធដារ​ត្រូវ​បាន​ស្នើ​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​នៃ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ ។ ២. សង្គតិភាព តម្លាភាព ជាមួយនឹង​ច្បាប់ និង​កាតព្វកិច្ច​នៃ​កម្ពុជា​នៅ​ក្រោម​អនុសញ្ញា សន្ធិសញ្ញា ឬ​កិច្ច ព្រមព្រៀង​អន្តរជាតិ ។ មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម នៅ​មិន​ទាន់​មាន​តម្លាភាព និង​សង្គតិភាព​ជាមួយនឹង​កាតព្វកិច្ច​របស់​កម្ពុជា​ក្រោម​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ ដូច​ជា​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់ ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ ។

មាត្រា​ដែល​មិន​មាន​តម្លាភាព និង​សង្គតិភាព​រួម​មាន មាត្រា​ទាក់ទង​នឹង មូល​ប​ត្រ​ស្ថិត​ក្នុង​ទម្រង់​គាហកៈ (Bearer share) និង​អ្នកតំណាង​ម្ចាស់​ភាគហ៊ុន (Nominee shareholders)​។ ៣. ត្រៀមខ្លួន​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្នើ​ធ្វើ​វិសោធនកម្ម និង​បំពេញបន្ថែម​នូវ​បទ​ប្បញ្ញត្តិ ដើម្បី​ធានា​សង្គតិភាព​រវាង​ច្បាប់​ទាំង​ពីរ និង​ច្បាប់​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​ដូច​ជា​ច្បាប់​ស្តី​ពី​ការ​បោះផ្សាយ និង​ការ​ជួញដូរ​មូល​ប​ត្រ​មហាជន និង​ច្បាប់​ស្តី​ពី​គណនេយ្យ និង​សវន​កម្ម ព្រមទាំង​កំណត់​នីតិវិធី​ឱ្យ​មាន​ភាព​ច្បាស់លាស់ ក្នុង​ការ​បង្កើត​សាខា​ក្រុមហ៊ុន​ក្នុងស្រុក​និង​ការ​ចុះបញ្ជី​សហគ្រាស​ឯកបុគ្គល សម្រាប់​ទ្រទ្រង់​ដល់​យន្តការ​ដែល​បាន និង​កំពុង​អនុវត្ត​បច្ចុប្បន្ន​។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ថា​សំណើសុំ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម គឺ​ដើម្បី​៖ ១) ជួយ​ឱ្យ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដំណើរការ​ទៅ​បាន​រលូន និង​មាន​តម្លាភាព ២) ធ្វើ​ឱ្យ​ច្បាប់​ទាំង​ពីរ​នេះ មាន​ស្តង់ដារ​ខ្ពស់ ស្រប​តាម​ការ​ធ្វើ​ធុរកិច្ច​ជា​សាកល ៣) រួមចំណែក​ក្នុង​ការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ