ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ចាក់​ប្រេង​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា.ប់​ភ្លាម​ៗ

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ទៅ​បិទ​កុងតាក់​ភ្លើង​បូមទឹក​មិន​ប្រយ័ត្ន ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា.ប់​ភ្លាម​ៗ​តែ​ម្ដង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែឧសភា

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ទៅ​បិទ​កុងតាក់​ភ្លើង​បូមទឹក​មិន​ប្រយ័ត្ន ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ចំណុច​ស្ថានីយ​ប្រេង​ឈ្មោះ​លី​ណា ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។ សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​ពេល​កំពុង​អង្គុយ​មើល​ប្រដាល់​តាម​ទូរទស្សន៍​ជុំ​គ្នា​នោះ ជន​រង​គ្រោះ​បាន​ងើប​ដើរទៅ​កន្លែង​អណ្តូង​បូមទឹក​ដែល​មាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​កន្លែង​មើល​ទូរទស្សន៍ ដោយ​លូកដៃ​ទៅ​បិទ​កុងតាក់ គឺ​ភ្លើង​បាន​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

ទោះបី​មានការ​ជួយ​សង្គ្រោះ​ពី​សាច់ញាតិ​ហៅ​ក្រុម​គ្រូពេទ្យ​មក​ធ្វើការ​ពិនិត្យ​ភ្លាម​ៗ​ក៏​មិន​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ដែរ​។ សាច់ញាតិ​ជន​រង​គ្រោះ​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជន​សង្គ្រោះ​ជា​មនុស្ស​សុភាព​រាបសា ឧស្សាហ៍​ធ្វើ​ការងារ ហើយ​ត្រូវជា​ក្មួយ​ម្ចាស់​ស្ថានីយ​ប្រេង​ទៀត​ផង ដោយ​រស់នៅ​ជាមួយ​ពួក​គាត់​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ​។ លោក សួន សា​វុ​ធ មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កាចា​ញ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អុល សា​វុ​ធ អាយុ​២៩​ឆ្នាំ មុខរបរ​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ខាងលើ ហើយ​ជន​រង​គ្រោះ​នេះ​ត្រូវជា​ក្មួយ​ម្ចាស់​ស្ថានីយ​ប្រេង​លី​ណា នេះ​តែ​ម្តង​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយ​សេចក្តី​ទុក្ខ​ក្រៀមក្រំ​៕