ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​សងសឹក​របស់​តួ​ក​គី និង​អា​មេ​រិ​ក​នៅ​ស៊ី​រី

7 ឆ្នាំ មុន

កាសែត SABAH របស់​តួ​ក​គី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ថា ការ​វាយប្រហារ​តាម​អាកាស​សងសឹក​របស់​កង​យន្តហោះ​ចម្បាំង​តួ​ក​គី និង​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក

កាសែត SABAH របស់​តួ​ក​គី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ថា ការ​វាយប្រហារ​តាម​អាកាស​សងសឹក​របស់​កង​យន្តហោះ​ចម្បាំង​តួ​ក​គី និង​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក បណ្តាល​ឱ្យ​មនុស្ស​របស់​ក្រុមរដ្ឋ​អ៊ិ​ស្លា​ម​ស្លាប់​១០៤​នាក់ ។

ប្រតិបត្តិការ​ទាំងនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ចេញពី​បណ្តា​តំបន់​កាន់កាប់ ដោយ​ពួក​ជី​ហា​ដ​នៅ​ភាគ​ខាងជើង​ស៊ី​រី​ទៅ​លើ​ខេត្ត KILIS របស់​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២៧ ឧសភា បណ្តាល​ឱ្យ​មនុស្ស​៥​នាក់​រង​របួស​មក ។

យោង​តាម​អាជ្ញាធរ​តួ​ក​គី​ថា ចាប់តាំងពី​ខែមករា​មក ក្នុង​តំបន់​នេះ​មានការ​បាញ់​ផ្លោង​ឆ្លងកាត់​ព្រំដែន​ជាង​៧០​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២១​នាក់ ក្នុង​នោះ​ច្រើន​នាក់​ជា​កុមារ ៕