ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លើក​ដំបូង​នារី​ម្នាក់​នឹង​ក្លាយជា​ប្រមុខ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក

3 ឆ្នាំ មុន

កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​១៤​ធ្នូ​ថា អនាគត​អភិបាលក្រុង​ញូ​វ​យ៉​ក លោក​ERIC ADAMS បាន​ជ្រើសរើស​លោកស្រី KEECHANT SEWELL ជា

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​១៤​ធ្នូ​ថា អនាគត​អភិបាលក្រុង​ញូ​វ​យ៉​ក លោក​ERIC ADAMS បាន​ជ្រើសរើស​លោកស្រី KEECHANT SEWELL ជា​ប្រមុខ​ប៉ូលិស​ប្រមាណ​ជា​៣៥.០០០​នាក់ នៃ​ទីក្រុង​ញូ​វ​យ៉​ក​មាន​ប្រជាជន​៩​លាន​នាក់​។

នេះ​ជា​លើក​ដំបូង​ដែល​នារី​ម្នាក់​នឹង​ក្លាយជា​ប្រមុខ​ប៉ូលិស នៃ​ទីក្រុង​ធំ​បំផុត​នេះ​របស់​សហរដ្ឋអាមេរិក​។ លោក​ERIC ADAMS​ដែល​រូប​លោក​ផ្ទាល់​ក៏​ជា​អតីត​ប៉ូលិស​ដែរ​នោះ ថ្លែង​ទៅ​កាន់​កាសែត​នេះ​ថា លោកស្រី KEECHANT SEWELL ជា​យុទ្ធ​នារី​ម្នាក់​មានបទពិសោធន៍​ខាង​ការ​បង្ក្រាប​អំពើ​ឧក្រិដ្ឋ និង​ជា​អ្នកមាន​ភាព​ឈ្លាសវ័យ​ចាំបាច់ ដើម្បី​ថែរក្សា​សន្តិសុខ ដែល​ពលរដ្ឋ​ក្រុង​ញូ​វ​យ៉​ក​ត្រូវការ​និង​អាច​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ ។

ជានា​រី​ដំបូង​គេ​ដែល​ដឹកនាំ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក លោកស្រី​នឹង​ជា​មនុស្ស​ស្បែក​ខ្មៅ​ទី​៣ ដែល​កាន់​តំណែង​នេះ ចំណែក​លោក​ERIC ADAMS ជា​អភិបាលក្រុង​ស្បែក​ខ្មៅ​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​ទីក្រុង​នេះ​។ អ្នក​ទាំង​២​នឹង​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​១​មក​រា​ខាង​មុខ​នេះ​។

ជា​ប្រមុខ​ប៉ូលិស​ដល់​ប្រមាណ​ជា ៣៥.០០០​នាក់ ក្នុង​ទីក្រុង​មាន​ប្រជាជន​៩​លាន​នាក់ លោកស្រី​KEECHANT SEWELL​អាយុ​៤៩​ឆ្នាំ នឹង​មាន​ភារកិច្ច​ធ្ងន់​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ក្រុង​ញូ​វ​យ៉​ក ខណៈ​ដែល​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ អម​ជាមួយ​ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ក្នុង​ឆ្នាំ​២០២០​។ លោកស្រី​ត្រូវ​បង្កើត​ទំនុកចិត្ត​របស់​ប្រជាជន​ទីក្រុង​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ