ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម្ចាស់​ដេក​ក្នុង​បន្ទប់ បុរស​២​នាក់​ប្រើ​ល្បិច​យក​សោ​ចាក់​ទ្វារ​ជាប់ រួច​ធ្វើ​សក​មម្ម​ភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ចត​ម៉ូតូ​១​គ្រឿង​ទុក​នៅ​មុខ​បន្ទប់​ជួល​មួយ​កន្លែង រួច​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់ ដោយ​ពុំ​បាន​ដក​សោរ​ចេញពី​ម៉ូតូ​ឡើយ ក្រោយមក​ក៏​មាន​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចត​ម៉ូតូ​១​គ្រឿង​ទុក​នៅ​មុខ​បន្ទប់​ជួល​មួយ​កន្លែង រួច​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់ ដោយ​ពុំ​បាន​ដក​សោរ​ចេញពី​ម៉ូតូ​ឡើយ ក្រោយមក​ក៏​មាន​ជនសង្ស័យ​២​នាក់​ដែល​ជា​អ្នក​ស្គាល់គ្នា ក្នុង​នោះ​មាន​ម្នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ផង បាន​យក​មេសោ​ទៅ​ចាក់​ទ្វារ​បន្ទប់​ពី​ខាងក្រៅ​ជាប់ រួច​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ហើយ​ខណៈ​ពេល​នោះ​បុរស​រង​គ្រោះ​ពុំ​បាន​ស្គាល់​មុខ​ជនសង្ស័យ​ទេ ប៉ុន្តែ​មាន​អ្នក​ជិតខាង​ឃើញ ហើយ​ប្រាប់​ឲ្យ​ដឹង ទើប​បុរស​រង​គ្រោះ​នេះ​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​នោះ ម្នាក់​ឈ្មោះ លី ចាន់​សុខ​ថា អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ម្នាក់​ទៀត​ឈ្មោះ ភួង សា​រ័​ត្ន អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​ដដែល​បាន​ប្រាប់​ទៀត​ថា ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-3797 ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ ក​យ ចាន់​ថន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​ក្នុងភូមិ​អន្លង់​ព្រីង ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ជន​រង​គ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់ រួច​ចូល​ទៅ​ដេក​លេង​នៅ​ខាងក្នុង​បន្ទប់​ជួល​ដោយ​ពុំ​បាន​ដក​សោ​ចេញ​ឡើយ​។ ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​យក​មេសោ​ទៅ​ចាក់​ទ្វារ​បន្ទប់​ជន​រង​គ្រោះ​ពី​ខាងក្រៅ​ចាប់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​ចេញ​មក​ទាន់ រួច​ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​មិន​ស្គាល់​មុខ​ជនសង្ស័យ​ឡើយ តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ និង​ស្គាល់ ហើយ​ក៏​បាន​ប្រាប់​ពី​ភិនភាគ​ជនសង្ស័យ ទើប​ជន​រង​គ្រោះ​ទៅ​ប្តឹង​ឲ្យ​នគរបាល ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បាន​នៅ​កន្លែង​ផ្សេង​គ្នា ដោយ​ម្នាក់​ឃាត់ខ្លួន​បាន​នៅ​ក្នុងភូមិ​អង្គ និង​ម្នាក់​ទៀត​ឃាត់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​ថា «​ពួក​ខ្លួន​បានឃើញ​ម្ចាស់​ចត​ម៉ូតូ​ទុក​មុខ​បន្ទប់​អត់​ដក​សោ ហើយ​រវល់​តែ​ដេក​លេង​ក្នុង​បន្ទប់ ពួក​ខ្លួន​ក៏​យក​មេសោ​ទៅ​ចាក់​ទ្វារ​បន្ទប់​ជន​រង​គ្រោះ​ពី​ខាងក្រៅ​ជាប់ រួច​ក៏​លួច​យក​ម៉ូតូ​តែ​ម្ដង​។ បន្ទាប់​មក បាន​ជិះ​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​លុយ​៧០​ម៉ឺន​រៀល រួច​ក៏​នាំ​គ្នា​យក​មក​ជក់​ថ្នាំ និង​ស៊ីចាយ​អស់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ