ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ថៃ​ចេញពី​បន្ទប់​គូ​ដណ្តឹង​គេ ទម្រាំ​ដឹង​រឿង​ព្រលឹង​ចុង​សក់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​បាន​កើតឡើង​បន្ទាប់​ពី​បុរស​ថៃ​ម្នាក់​ត្រូវ​មនុស្ស​មួយ​ក្រុម​ដេញ​តាម​វាយ​ពីក្រោយ​ដោយ​ស្រែ​កថា​ចោរ​ៗ​

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​បាន​កើតឡើង​បន្ទាប់​ពី​បុរស​ថៃ​ម្នាក់​ត្រូវ​មនុស្ស​មួយ​ក្រុម​ដេញ​តាម​វាយ​ពីក្រោយ​ដោយ​ស្រែ​កថា​ចោរ​ៗ​ក្រោយ​ពី​បុរស​ថៃ​នោះ​ចេញពី​បន្ទប់​គូ​ដណ្តឹង ធ្វើ​ឲ្យ​មានការ​សង្ស័យ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​មុខ​ផ្ទះសំណាក់​ផ្កាយ​៣ ក្នុងភូមិ​កើតហេតុ​គេ​ឃើញ​បុរស​ថៃ​ម្នាក់​មាន​អារម្មណ៍​ហាក់​ភិតភ័យ​បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​ដេញ​វាយ​តាំងពី​ម្តុំ​ផ្ទះសំណាក់​អ៊ូ​រី​ណា​មក មាន​ចម្ងាយ​ប្រហែល​ជិត​៣០០​ម៉ែត្រ មិនតែប៉ុណ្ណោះ​បុរស​ថៃ​នោះ​បាក់​ធ្មេញ​ក្រោម​ផ្នែក​ខាងឆ្វេង​អស់​2​ទៀត​ផង​។

ប្រភព​ថា​មុន​កើ​ហេតុ បុរស​ថៃ​បាន​ទៅ​ផឹកស៊ី​នៅ​បន្ទប់​ស្ត្រី​ម្នាក់​ជាមួយ​មិត្តភក្តិ​ផ្សេង​ទៀត ប៉ុន្តែ​ដោយសារ​គ្រប់​គ្នា​ក្រោក​ទៅ​មុន​នៅ​តែ​បុរស​ជនជាតិ​ថៃ​នោះ​ទើប​ចេញពី​បន្ទប់ទឹក គាប់​ជួន​បុរស​ជា​គូ​ដណ្តឹង​នារី​នោះ​ទៅ​ដល់​យល់​ខុស​ព្រោះ​សង្ស័យ​ទៅ​នឹង​ករណី​ផ្សេង​ម្យ៉ាង​បុរស​ថៃ​នោះ​រត់​ផង ក៏​ដេញ​តាម​ពីក្រោយ​ធ្វើ​ឲ្យ​បុរស​ថៃ​នោះ​រត់​ដួល​តាម​ផ្លូវ​ព្រោះ​ស្រវឹង​ស្រាប់​។ យ៉ាងណា​ក៏​ដោយ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ហៅ​អ្នក​ពាក់ព័ន្ធ​ផឹកស៊ី​ជុំ​គ្នា​សួរនាំ​ផ្ទាល់មាត់​នៅ​កន្លែង​កើតហេតុ​ទើប​ដឹង​ថា​ជា​ករណី​យល់​ច្រឡំ​មិនមែន​ជា​ចោរ​ចូល​បន្ទប់​ឬ​ក៏​មិនមែន​ករណី​ចូល​រំលោភ​នោះ​ឡើយ​។ យ៉ាងណា​ក៏​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ សមត្ថកិច្ច​បាន​នាំ​ពួក​គេ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ​៕