ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នា​ដកម្ម

13 ឆ្នាំ មុន

ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖
-ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន ​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។

កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖

-ឧទាហរណ៍​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​កិន​វា​ស្លាប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ?
-​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។

កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖

-ចុះ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លាប់​​អស់​គ្មាន​សល់​ម្នាក់ ។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ?

-មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។

ក្នុង​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា​​សួរ​បន្ត ៖

-​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ?

ចុង​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ ជា​កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖

-ឧទាហរណ៍​របស់​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន​​លោក​អធិ​ការ​​វិន​ សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​កម្ម​បាន​ទេ?

-អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​មែន។ ​ប៉ុន្តែ​ក្មួយ​ឯង​ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​សោក​នាដ​កម្ម?

-បាទ! ព្រោះ​ខ្ញុំ​គិតថា វា​មិន​មែន​ជា​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​​មិន​មែន… មិន​មែន​ជា​​ការ​បាត់​បង់​ជីវិត​នរ​ណា​មួយ វា​ជា​ឧទាហរណ៍​​ដែល​មាន​ពាក់​ព័ន្ធ​ដល់​ជីវិត​លោក​គ្រូ​ជាង រឿង​អី​លោក​គ្រូ​មិន​ចាត់​ទុក​​ជា​សោក​នាដ​កម្ម?