រាជធានីភ្នំពេញ ៖ អ្នកគាំទ្រវិស័យកីឡាមួយចំនួនបានស្គាល់កីឡាករវាយសីកម្ពុជា គឺយុវជន ផលរី សត្យា ។ សត្យា ជាកីឡាឆ្នើមជម្រើសជាតិម្នាក់ ត្រៀមចូលរួមប្រកួតដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កីឡាករ ផលរី សត្យា មានអាយុវ័យ ១៨ ឆ្នាំ មុនក្លាយជាកីឡាករជម្រើសជាតិនេះ រូបគេគ្រាន់តែជាក្មេងរើសសីប្រចាំក្លឹបវាយសីមួយកន្លែងនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ តែដោយការស្រឡាញ់វិស័យកីឡាវាយសី យុវជន ផលរី សត្យា បានព្យាយាមហាត់ពត់លត់ដំរហូតក្លាយខ្លួនជាកីឡាករវាយសីជម្រើសជាតិ ។ បច្ចុប្បន្ន សត្យាបាន កំពុងហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងការត្រៀមចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។

«អស់ពេលជិត ៦ ឆ្នាំដែលខ្ញុំក្លាយជាកីឡាករវាយសីជម្រើសជាតិ ។ វាមិនមែនជាការងាយស្រួលនោះទេ ទម្រាំក្លាយជាកីឡាករម្នាក់នោះ ទាមទារការតស៊ូ លត់ដំខិតខំហ្វឹកហាត់បច្ចេកទេសក្នុងវាយសីពីលោកគ្រូជំនាញផងដែរនិងខ្លួនឯងផង ។ កាលខ្ញុំនៅវ័យកុមារអាយុ ១២ ឆ្នាំ គ្រាន់តែជាក្មេងឈរចាំរើសសីនៅក្លឹបវាយសី ឲ្យតាៗ ពូៗ ដែលចូលមកវាយសី ជាការហាត់ប្រាណនៅពេលល្ងាចដើម្បីបានប្រាក់បន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ក្នុងការសិក្សា» ផលរី សត្យា រៀបរាប់ឲ្យដឹង ។

កីឡាករ សត្យា បាននិយាយទៀតថា ដោយសារតែមានការយកចិត្តទុកដាក់ពីម្ចាស់ក្លឹបវាយសី រូបគេបានអនុញ្ញាតិឲ្យរៀនវាយសីនៅក្នុងក្លឹប នៅឆ្នាំ ២០១៧ ក្នុងអាយុ ១៤ ឆ្នាំ ។ មានឱកាសហាត់វាយស៊ី រួមផ្សំការយកចិត្តទុកដាក់និងមានទឹកចិត្តស្រឡាញ់វិស័យកីឡាវាយសីជាខ្លាំងនោះនៅឆ្នាំ ២០២០ គេត្រូវបានក្លឹបវាយសីអង្គរបញ្ជូនឲ្យមករាជធានីភ្នំពេញដើម្បីចូលរួមប្រកួតវាយសីថ្នាក់ជាតិនៅទូរទាំងប្រទេសហើយរូបគេជាប់ចំណាត់ថ្នាក់លេខ ៣ ។

យុវជនផលរី សត្យា ដែលកំពុងហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោបានរៀបរាប់ឲ្យដឹងថា ទំរាំក្លាយជាកីឡាករវាយសីជម្រើសជាតិមិនមែនជាការងាយស្រួលនោះទេ ទាមទារការតស៊ូ លត់ដំខិតខំហ្វឹកហាត់បច្ចេកទេសក្នុងវាយសីពីលោកគ្រូជំនាញផងដែរ ។ យុវជនសត្យារំលឹក កាលនៅវ័យកុមារអាយុ ១២ ឆ្នាំរូបគេគ្រាន់តែជាក្មេងឈរចាំរើសសីនៅក្លឹបវាយសីអង្គរឲ្យតាៗ ពូៗដែលចូលមកវាយសី ជាការហាត់ប្រាណនៅពេលល្ងាចដើម្បីបានប្រាក់បន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ក្នុងការសិក្សាខណះរូបគេជាក្មេងកំព្រាឪពុក ។

អស់រយៈជិត ២ ឆ្នាំដោយមានក្តីអាណិតអាសូរ និងជាក្មេងឧស្សាហ៍ និងមានចំណូលចំណង់ខាងវិស័យកីឡាវាយសី ម្ចាស់ក្លឹបវាយសីអង្គរនៅលើទឹកដីអង្គរវត្តខេត្តសៀមរាបបានអនុញ្ញាតិឲ្យរូបគេបានរៀនវាយសីបណ្តើព្រមទាំងរៀនបច្ចេកទេសក្នុងការវាយសីចាប់ផ្តើមនៅឆ្នាំ ២០១៧ ខណៈរូបគេមានអាយុ ១៤ ឆ្នាំ ។ តែទោះជាយ៉ាងរូបគេមិនបានបោះបង់ការសិក្សាឡើយបច្ចុប្បន្ននៅរៀនថ្នាក់ទី ៩ ផងដែរ ។ ពិតប្រាកដណាស់ការព្យាយាមរៀនវាយសីចេះតែទៅមុខ និងរួមផ្សំយកចិត្តទុកដាក់ និងមានទឹកចិត្តស្រឡាញ់វិស័យកីឡាវាយសីជាខ្លាំងនោះនៅឆ្នាំ ២០២០ យុវជនសត្យាត្រូវបានក្លឹបវាយសីអង្គរបញ្ជូនឲ្យមករាជធានីភ្នំពេញដើម្បីចូលរួមប្រកួតវាយសីថ្នាក់ជាតិនៅទូរទាំងប្រទេសហើយរូបគេជាប់ចំណាត់ថ្នាក់លេខ ៣ ។

«ក្រោយការប្រកួតក្នុងកម្រិតជម្រើសជាតិមកទេពកោសល្យវាយសីរបស់ខ្ញុំកាន់តែរីកចម្រើន ។ ខ្ញុំបានបន្តហ្វឹកហាត់ជំនាញបច្ចេកទេសវាយសីនៅក្នុងកីឡដ្ឋានអូរឡាំពិក ។ បើទោះបីផ្ទុះជំងឺកូវីដក៏ដោយតែព្យាយាមហ្វឹកហាត់ជាប្រចាំ ។ បច្ចុប្បន្នបានក្រសួងអប់រំបញ្ជូនឲ្យហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោបន្តដោយមានគ្រូជំនាញបច្ចេកទេសជាជនជាតិខ្មែរ និងម៉ាឡេស៊ី ក្នុងការត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣» ។

កីឡាករ ផលរី សត្យា បាននិយាយទាំងញញឹមថា ជារៀងរាល់ថ្ងៃរូបគេបានចូលរួមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ មិនអាចធ្វេសប្រហែសបានឡើយព្រោះគេជាប់ជាក្រុមជម្រើសជាតិ ដែលនឹងត្រៀមធ្វើតំណាងប្រទេសនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាត ។ «ខ្ញុំរីករាយ និងព្យាយាមឲ្យអស់ពីសមត្ថភាពនៅក្នុងការដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍សីហ្គេមខាងមុខ ដែលប្រទេសយើងជាម្ចាស់ផ្ទះនោះ» ៕
ចែករំលែកព័តមាននេះ