ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២១ នេះ​សហគមន៍​កសិកម្ម​តា​សី​សាមគ្គី​ផ្គត់ផ្គង់​បន្លែង​ជាង​ ៧២០​ តោន​លើ​ទីផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សហគមន៍​កសិកម្ម​តា​សី​សាមគ្គី ​បាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បច្ចុប្បន្ន​អាច​ផលិត​បន្លែ​បាន​ជាង ​៣ ​តោន​ក្នុង​មួយ​ថ្ងៃ​ ។ កសិកម្ម​កិច្ចសន្យាជា​ផ្លូវ​សំខាន់​មួយ​ធ្វើ​ឱ្យ​កសិករ​ដែល​ជា​អ្នក​ដាំ​បន្លែ​មាន​ទំនុកចិត្ត​ក្នុង​ការ​ផលិត​បន្លែ​និង​ផ្លែ​ ។…

រាជធានី​ភ្នំពេញ ​៖ ​សហគមន៍​កសិកម្ម​តា​សី​សាមគ្គី ​បាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បច្ចុប្បន្ន​អាច​ផលិត​បន្លែ​បាន​ជាង ​៣ ​តោន​ក្នុង​មួយ​ថ្ងៃ​ ។ កសិកម្ម​កិច្ចសន្យាជា​ផ្លូវ​សំខាន់​មួយ​ធ្វើ​ឱ្យ​កសិករ​ដែល​ជា​អ្នក​ដាំ​បន្លែ​មាន​ទំនុកចិត្ត​ក្នុង​ការ​ផលិត​បន្លែ​និង​ផ្លែ​ ។

លោក ណុ​ប នុ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​កសិកម្ម តា​សី​សាមគ្គី បានឱ្យ​ដឹង​ថា ផលិតកម្ម​សិ​កម្ម​តាម​កិច្ចសន្យា​នេះ​មាន​សារសំខាន់ ជា​ផ្លូវ​មួយ​ធ្វើ​ឱ្យ​កសិករ​មាន​ទំនុកចិត្ត​ក្នុង​ការ​ផលិត​បន្លែ​ ឬ​ផ្លែ​ឈើ​ ។ សហគមន៍​កសិកម្ម​តា​សី​សាមគ្គី ទទួល​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ចំនួន ៣៧ ​ម៉ឺន​ដុល្លារ និង ១០ ​ម៉ឺន​ដុ​លា្ល​រ​ពី​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ​(AIMS)​ ។ តាម​រយៈ​ហិរញ្ញ​ប្ប ទាន​នេះ សហគមន៍​បាន​ពង្រីក​អាជីវកម្ម កសាង​ការិយាល័យ ឃ្លាំង​ស្តុក​បន្លែ រថយន្ត​បំពាក់​ដោយ​ទូរ​ត្រជាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត​សម្រាប់​អនុវត្ត​ការងារ និង​ពង្រីក​អាជីវកម្ម​ ។

សហគមន៍​មានគំនិត​ផ្តួចផ្តើម​ក្នុង​ការ​ពង្រឹង​មុខរបរ​ដែល​មាន​ស្រាប់ និង​បង្កើត​មុខរបរ​ថ្មី ដើម្បី​បង្កើត​ឱកាស​ការងារ កាត់​បន្ថយ​ចំណាកស្រុក និង​បង្កើន​ប្រាក់​ចំណូល​ជូន​ដល់​សមាជិក ​។ ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ សហគមន៍​នៅ​តែ​អាច​បង្កើន​ចំនួន​បញ្ជា​ទិញ និង​ការ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ទៅ​កាន់​ទីផ្សារ​ប្រមាណ​ជាង ៧២០ ​តោន ក្នុង​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​បាន​កើនឡើង​រហូត​ដល់​ទៅ ៤០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០២០ និង​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​សមាជិក​បាន​ប្រមាណ​ជាង ​១៨០ ​គ្រួសារ និង​ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ ៥០០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​ខែ ​។

លោក ណុ​ប នុ​ន គូសបញ្ជាក់​ថា ​«​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​អាច​ចៀស​ផុត​ពី​ហានិភ័យ​បាន​រហូត​ដល់​ជាង​ ៩០% ។​តែ​សម្រាប់​កសិករ​ជា​ទូទៅ​ធ្វើការ​ដាំ​ដុះ​តែ​ម្នាក់ឯង មិន​បាន​ចងក្រង​ជា​ក្រុម​ផលិត​កសិកម្ម​តាម​កិច្ចសន្យា​ការ​ដាំ​ដុះ​ឡើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​កសិផល​របស់​ពួក​គាត់​ពេល​ប្រមូល​ផល​ម្តង​ៗ ម្តង​លិច​ម្តង​អណ្តែត​ៗ​ ។ កសិករ​តែងតែ​មិនដឹង​មុន​ថា គាត់​ត្រូវ​ចំណេញ​ប្រាក់​ប៉ុន្មាន​ ។​ តែ​សម្រាប់​ការ​ដាំ​ដុះ​មាន​កិច្ចសន្យា នៅ​ក្នុង​សហគមន៍​របស់ខ្ញុំ​យើង​ដឹង​ជា​មុន​ពី​ទីផ្សារ ដូច្នេះ​ពេល​ដាំ​ដុះ​យើង​មិន​បារម្ភ​ពី​ការ​លក់​ឡើយ ​។ បើ​យើង​ដាំ​ស្ពៃ​ក្នុង​មួយ​ផ្ទះ​សំណាញ់​យើង​ដឹង​ថា ​ត្រូវ​ចំណេញ​ប្រាក់​បាន​ប៉ុន្មាន​និង​ចំណាយ​ថ្លៃដើម​អស់​ប៉ុន្មាន​បាត់​ទៅ​ហើយ​» ​។

បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​ខាងលើ ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​អាច​ចៀស​ផុត​ពី​ហានិភ័យ​បាន​រហូត​ដល់​៩៩% ហើយ​ហានិភ័យ​ដែល​កើតឡើង​ ១%​ នោះ គឺ​បង្ក​ឡើង​ដោយ​ភាព​មិន​ប្រក្រតី​នៃ​ធាតុអាកាស​ ។ មក​ដល់​បច្ចុប្បន្ន​នេះ សហគមន៍​កសិកម្ម​តា​សី​សាមគ្គី​ក្នុង​មួយ​ថ្ងៃ​អាច​ផលិត​បន្ថែ​បាន​ពី​ ៣​ តោន​ទៅ​ ៣,៥​ តោន ​។ ​បន្លែ​ទាំងនោះ​បាន​បែងចែក​ជា​ប្រភេទ​បន្លែ​ចំណាត់ថ្នាក់​លេខ​មួយ សម្រាប់​ហាង ផ្សារ​ទំនើប​, ចំណាត់ថ្នាក់​លេខ ​២ ​បន្លែ​លក់​នៅ​តាម​ផ្សារ​ធម្មតា​ និង​ចំណាត់ថ្នាក់​បន្លែ​លេខ ​៣ ​ជំរុញ​ទៅ​លក់​នៅ​តាម​ផ្សារ​លក់រាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ