ហួសចិត្ត ! អត់ឲ្យលុយទិញស្រា ចង.កសម្លា.ប់ខ្លួន
ខេត្តសៀមរាប ៖ បុរសម្នាក់ទើបត្រឡប់មកពីធ្វើកម្មករនៅប្រទេសថៃបានប៉ុន្មានថ្ងៃក៏សម្រេចចិត្តប្រើខ្សែភ្លើងចង.កទៅនឹងធ្មឹមដំបូលផ្ទះសម្លា.ប់ខ្លួនព្រោះតែសុំលុយប្រពន្ធ៣០ដុល្លារ
ខេត្តសៀមរាប ៖ បុរសម្នាក់ទើបត្រឡប់មកពីធ្វើកម្មករនៅប្រទេសថៃបានប៉ុន្មានថ្ងៃក៏សម្រេចចិត្តប្រើខ្សែភ្លើងចង.កទៅនឹងធ្មឹមដំបូលផ្ទះសម្លា.ប់ខ្លួនព្រោះតែសុំលុយប្រពន្ធ៣០ដុល្លារ
ខេត្តសៀមរាប ៖ បុរសម្នាក់ទើបត្រឡប់មកពីធ្វើកម្មករនៅប្រទេសថៃបានប៉ុន្មានថ្ងៃក៏សម្រេចចិត្តប្រើខ្សែភ្លើងចងកទៅនឹងធ្មឹមដំបូលផ្ទះសម្លាប់ខ្លួនព្រោះតែសុំលុយប្រពន្ធ៣០ដុល្លារដើម្បីទិញស្រាផឹកមិនបាន ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះបងប្រុសរបស់ជនរងគ្រោះក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថា មានបុរសម្នាក់ចងកនៅលើដំបូលផ្ទះ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភា្លមៗ ។
ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ ស៊ិវ វ៉ាន់សែង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ទៅធ្វើការនៅប្រទេសថៃ ទើបត្រឡប់មកវិញ មានប្រពន្ធឈ្មោះ យ៉ាន់ ស្រីយិន អាយុ២៩ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (អ្នកទាំង២នាក់នេះ ទើបរៀបការបានរយៈពេល៨ខែប៉ុណ្ណោះ) ។
ក្រោយពីកម្លាំងជំនាញបានត្រួតពិនិត្យទៅលើដងខ្លួនជនរងគ្រោះ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជារឿងគំនុំ ឬឃាតកម្មនោះទេ ។
ចែករំលែកព័តមាននេះ