ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ ឆក់​កាបូប​ស្ត្រី​ជា​ជនជាតិ​បារាំង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​រាជសីហ៍ ពាក់ព័ន្ធ​ឆក់​កាបូប​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​ទី​១៧​ឧសភា ២០១៦

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​រាជសីហ៍ ពាក់ព័ន្ធ​ឆក់​កាបូប​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​ទី​១៧​ឧសភា ២០១៦ ចំណុច​ជិត​ស្ពាន​នាគ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បញ្ជូន​ទៅ​តុលា​ការ។

ហេតុការណ៍​ឃាត់ខ្លួន​អ្នកកាសែត​រាជសីហ៍​ម្នាក់​ពី​ករណី​ឆក់​កាបូប​ភ្ញៀវ​បរទេស​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​២​និង​៤៦​នាទី​រសៀល ថ្ងៃ​ទី​២៥ ឧសភា ២០១៦ ដោយ​បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ទេសចរណ៍​ដែល​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ មានឈ្មោះ MALLARD DELAVRENDR ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ជា​ជនជាតិ​បារាំង មុខរបរ​ជា​ភ្ញៀវ​ទេសចរ រស់នៅ​ផ្ទះ​មិត្តភក្តិ ស្ថិត​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប រួច​ប្រគល់​មក​ឱ្យ​ខាង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

លោក​បន្ត​ថា ស្ត្រី​ជនជាតិ​បារាំង បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១៧ ឧសភា ២០១៦ រូប​គាត់​បាន​ជិះ​កង់​ទៅ​លេង​ផ្ទះ​មិត្ត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ហើយ​ពេល​គាត់​ជិះ​កង់​ត្រឡប់​មក​កន្លែង​ស្នាក់​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម វិញ នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៤ ថ្ងៃ​ទី​១៧ ឧសភា ២០១៦ បាន​ដាក់​កាបូប​នៅ​ក្នុង​ក​ន្ទ្រ​ក់​កង់​មុខ លុះ​គាត់​ជិះ​កង់​ហួស​ស្ពាន​នាគ​បន្តិច ស្រាប់តែ​មាន​មនុស្ស​២​នាក់ មាន​រាង​ល្មម​ជិះ​ម៉ូតូ​១​គ្រឿង ពណ៌​ខ្មៅ មិន​ស្គាល់​ស៊េរី មិន​ចាំ​ស្លាក​លេខ បាន​មក​ពីក្រោយ​រូប​គាត់ រួច​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ក្នុង​ក​ន្ទ្រ​ក់​កង់​បាត់​ដោយ​សុ​វត្ថ​ភាព​។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាបូប​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​បាត់​នោះ មាន​ប្រាក់​៤២០​ដុល្លារ​អា​មេ​រិ​ក  កាត ATM ចំនួន​១ ទូរស័ព្ទ​ដៃ​ម៉ាក WIKO ពណ៌​ខ្មៅ ចំនួន​១​គ្រឿង​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​មានឈ្មោះ សឿ​ន តឿ អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នក​សារ​ព៌​ត​មាន​រាជសីហ៍ មានស្រុក​កំណើត​នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប និង​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់​ត្រកូល​មានឈ្មោះ ស្រួច ភេទ​ប្រុស ដែល​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ព្រីង​ទុំ ឆ្នាំ​២០០២ ឆក់​យក​កាបូប​ស្ត្រី​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង កាលពី​ថ្ងៃ​ទី​១៧ ឧសភា ២០១៦ នៅ​ចំណុច​ជិត​ស្ពាន​នាគ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

បច្ចុប្បន្ន វត្ថុ​តាង និង​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ដែល​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕