ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​វិបត្តិ​កូ​វី​ដ​ កម្មករ​រោងចក្រ​រក​ចំណូល​​កើនឡើង ​ដោយសារ​ថែម​ម៉ោង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជីវភាព​បស់​កម្មករ​-​កម្មការិនី​នៅ​ក្នុង​វិស័យ​កាត់ដេរ​ចាប់ផ្តើម​ល្អ​ប្រសើរ ក្រោយ​ពី​ជួប​វិបត្តិ​កូ​វី​ដ ​១៩ ​។ ល្អ​ប្រសើរ នៅ​ពេល​ដែល​ប្រាក់​ចំណូល​ទទួល​បាន​ពី​ការ​បំពេញការងារ​នៅ​ក្នុង​វិស័យ​មួយ​នេះ​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​មួយ​ចំណែក​ធំ​ក្រោយ​ពី​ការ​លំបាក ត្បិត​អី​ពេល​នេះ រោងចក្រ​ជា​ច្រើន​មានការ​ងារ​ច្រើន…

រាជធានី​ភ្នំពេញ​ ៖ ជីវភាព​បស់​កម្មករ​-​កម្មការិនី​នៅ​ក្នុង​វិស័យ​កាត់ដេរ​ចាប់ផ្តើម​ល្អ​ប្រសើរ ក្រោយ​ពី​ជួប​វិបត្តិ​កូ​វី​ដ ​១៩ ​។ ល្អ​ប្រសើរ នៅ​ពេល​ដែល​ប្រាក់​ចំណូល​ទទួល​បាន​ពី​ការ​បំពេញការងារ​នៅ​ក្នុង​វិស័យ​មួយ​នេះ​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​មួយ​ចំណែក​ធំ​ក្រោយ​ពី​ការ​លំបាក ត្បិត​អី​ពេល​នេះ រោងចក្រ​ជា​ច្រើន​មានការ​ងារ​ច្រើន តម្រូវ​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង​អាច​រក​ប្រាក់​ចំ​ណូ​ល​បន្ថែម ​។

កញ្ញា សុទ្ធ ជី កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​មួយ ដែល​មាន​ទី​ទាំង​នៅ​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ ការងារ​សម្បូរ​ច្រើន​ជាង​ពេល​មុន​ធ្វើ​ឲ្យ​កញ្ញា​ថែម​ម៉ោងជាង ​១​ ខែ​មក​ហើយ​ ។ «ពេល​មានការ​ងារ​ធ្វើ​ច្រើន​ និង​បាន​ថែម​ម៉ោង​បាន​លុយ​ច្រើន យើង​មាន​អារម្មណ៍​សប្បាយចិត្ត ព្រោះ​ប្រាក់​ចំណូល​ទទួល​បាន​ពី​ការងារ​មួយ​នេះ​បាន​ផ្គត់ផ្គង់​ដល់​គ្រួ​សារបាន​គ្រាន់បើ​ជាង​នា​ពេល​កន្លង​មក» ​។

កញ្ញា​ សុទ្ធ ជី បញ្ជាក់​ថា​ ការងារ​បើ​ធ្វើ​មិន​គិត​ពី​ប្រាក់​ថែម​ម៉ោង​បាន​ត្រឹមតែ ​២០០ ​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​នៅ​ពេល​បាន​ធ្វើការ​ថែម​ម៉ោង​អាច​បើកប្រាក់​បាន​ជាង ​២៦០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ ។ ​កញ្ញា​បញ្ជាក់​ថា ​កន្លង​មក​ពេល​មានការ​បិទ​ ឬ​ភ្ជួរ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​មួយ​រយៈ ធ្វើ​ឲ្យ​កម្មករ​ជួប​បញ្ហា​លំបាក​ច្រើន នៅ​លើ​ជីវភាព​គ្រួសារ ​។

កញ្ញា ឆាន់ ផ​ល្លី សង្កេត​ឃើញ​ថា ​ការងារ​មាន​ភាព​មមាញឹក​តាំងពី​ខែតុលា​ហើយ​បាន​ធ្វើការ​ថែម​ម៉ោង​បាន​ជាង​ ១ ​ខែ​មក​ហើយ​បើ​គិត​មក​ដល់​ថ្ងៃនេះ ​។​ ពី​មុន​ធ្វើការ​មិន​បាន​ថែម​ម៉ោង​ដល់​ខែ​បើក​បាន​លុយ​បាន​តិច តែ​លុះ​បាន​ថែម​ម៉ោង​បើកប្រាក់​បាន​ប្រមាណ ​៣០០​ ដុល្លារ​អា​មេ​រិ​ក​ ។

កញ្ញា​បន្ត​ថា ​«ប្រាក់​ចំណូល​បាន​មក​ពី​ការ​ធ្វើការ និង​ការ​ថែម​ម៉ោង​ក្នុង​មួយ​ខែ​កន្លង​ទៅ​នេះ វា​ជួយ​សម្រាល​បន្ទុក​នៅ​ក្នុង​គ្រួ​សារបាន​ច្រើន ហើយ​យើង​នៅ​សល់​លុយ​ខ្លះ​ក្នុង​ដៃ ​។​ខ្ញុំ​ក៏​ដូច​ជា​មិត្ត​ភ​ក្រ័​ដទៃ​ទៀត​ដែរ មានការ​សប្បាយចិត្ត​ និង​ចង់​ធ្វើការ​ថែម​ម៉ោង ព្រោះ​ដល់​ខែ​បើក​បាន​លុយ​ច្រើន​» ​។

បើ​តាម​កញ្ញា ​ឆាន់ ​ផ​ល្លី មក​ដល់​សព្វ​ថ្ងៃនេះ​កម្មករ​កម្មការិនី​ធ្វើការ​នៅ​ក្នុង​រោងចក្រ​បាន​ធ្វើការ​ថែម​ម៉ោង​ប្រហែល​ ៨០% និង​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​ឱ្យ​កម្មក​កម្មការិនី​មានការ​ងារ​ធ្វើ​បាន​ទាំងអស់​គ្នា​ ។

លោក រតនា សោភា អ្នកលក់​បុកល្ហុង​ និង​ប្រ​ហិត​ចៀន​នៅ​តាម​មុខ​រោងចក្រ​បានឱ្យ​ដឹង​ថា ចាប់ពី​កម្មករ​-​កម្មការិនី​រោងចក្រ​មានការ​ងារ​ធ្វើរ​ចេញ​នៅ​ម៉ោង​ ៦ ​ល្ងាច លក់ដាច់​បាន​គ្រាន់បើ តែបើ​កម្មករ​គាត់​ចេញ​ធ្វើការ​ត្រឹម​ម៉ោង​ ៤ ​ល្ងាច​ទេ យើង​លក់​មិនសូវ​ដាច់​ឡើយ ​។​ «​កន្លង​មក​នៅ​ពេល​កម្មករ​-​កម្មការិនី គាត់​ចេញ​ធ្វើការ​នៅ​ម៉ោង ​៤ ​ល្ងាច ក្នុង​មួយ​ថ្ងៃ​យើង​លក់​បាន​លុយ ១០ ​ឬ​២០ ​ម៉ឺន​រៀល ប៉ុន្តែ​ដល់​ពេល​ពួក​គាត់​មានការ​ងារ​ធ្វើ​ច្រើន​និង​ថែម​ម៉ោង​ជា​ប្រចាំ​យើង​លក់ដាច់​បាន​លុយ​ច្រើន​គ្រាន់បើ​ជាង​ពេល​មុន​ៗ ​។ ​នៅ​ក្នុង​មួយ​ថ្ងៃ​យើង​លក់​បុកល្ហុង ​និង​ប្រ​ហិ​ត​ចៀន​អស់ ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ ១០ ​ម៉ឺន​រៀល តែបើ​ថ្ងៃ​ណា​លក់​មិន​អស់​ទេ យើង​បាន​ប្រាក់​ប្រហែល​៧​ម៉ឺន​រៀល ក្រៅពី​កាត់​ចំណាយ​ថ្លៃដើម​ហើយ​»​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ធ្លាប់​បានឱ្យ​ដឹង​ថា នៅ​ពេល​សព្វ​ថ្ងៃនេះ កម្មករ​ធ្វើការ​មានការ​ថែម​ម៉ោង​ច្រើន​មាន​រហូត​ដល់​ ៧០%​ នៃ​ក្រុមហ៊ុន ដោយសារ​តែ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​នៅ​មាន​ច្រើន​ដដែល ហើយ​ទីផ្សារ​សម្លៀក​បំពាក់​នៅ​ភូមា​និង​វៀតណាម​បាន​ប្តូរ​យក​មក​ដេរ​នៅ​ស្រុក​ខ្មែរ​ច្រើន​ ។

លោក​គូសបញ្ជាក់​ថា ​«ក្នុង​រយៈពេល​ ៣​ ខែ​ចុង​ក្រោយ​នេះ​មាន​ឥ​វ៉ា​ន់​ច្រើន​មែនទែន ហើយ​ខ្ញុំ​គិត​ថា ​ការ​ផលិត​អាច​និង​ឆ្លើយ​តប​បាន​ទៅ​តាម​តម្រូវការ ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ ១៩ ​នៅ​កម្ពុជា​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​កាល​ពេល​មុន ។ ​លើស​ពី​នេះ​ការងារ​សម្រាប់​យុវជន​វ័យក្មេង​របស់​យើង​ច្រើន ទោះបី​មាន​ក្រុមហ៊ុន​បើក​ច្រើន​កន្លែង​ក៏​មិន​ខ្វះ​ពលកម្ម​ដែរ​ ។​ ដូច្នេះ​ខ្ញុំ​គិត​ថា ​ការ​ផលិត​និង​ការ​នាំ​ចេញ​អាច​ធ្វើ​ទាន់សភាពការណ៍​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ