នាគមួយគូនៅក្នុងបទចំរៀង បារមីស្ដេចនាគ ដែលចាក់ផ្សាយតាមទូរទស្សន៍កន្លងមក ត្រូវបានអ្នកទស្សនាឱ្យតំលៃថាជានាគដែលមានបារមីដ៏អស្ចារ្យ និងថែរក្សាកងទ័ពដែល ការពារព្រំដែននៃមាតុភូមិកម្ពុជា ។ នាគមួយគូនៅក្នុងបទចំរៀងបារមីស្ដេចនាគដូចជានាគពិតៗដែលមានឫទ្ធិបារមីលើអាណាចក្រគិរី ដងរែកដែនដីសុវណ្ណភូមិ។ទាក់ទងនឹងបទចំរៀងដែលជាការសរសេរ និងរៀបរៀងឡើងដោយលោកមាស សារ៉ាវុទ្ធ មានចំណងជើងថា “បារមីស្ដេចនាគ” គឺជាបទចំរៀងដែលរៀបរៀងឡើង ស្ដីពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកអស់ពីកំលាំងកាយចិត្ដ ការពារ និងដឹកនាំមាតុភូមិកម្ពុជាឱ្យទទួល បានតែការអភិវឌ្ឍន៍ត្រជាក់ត្រជំសំបូរ សប្បាយក្នុងសុខសន្ដិភាព។
អ្វីដែលជាមោទនភាពសំរាប់ជាតិខ្មែរនោះ គឺក្រោម មាគ៌ាចង្អុលណែនាំដ៏ជាញជ័យ ប្រាសាទព្រះ វិហាររបស់ខ្មែរបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ហើយលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ក៏បានទៅបែបន់សុំសេចក្ដីសុខ និង ដាស់បារមីតាឌី ព្រមទាំងដាស់ដល់អង្គចក្រី គ្រប់ព្រះអង្គដែលថែរក្សាប្រាសាទព្រះ វិហារឱ្យជួយតាមថែរក្សាទឹកដី និងសុំឱ្យថែ រក្សាកងទ័ពខ្មែរទាំងអស់ឱ្យមានសេចក្ដីសុខដើម្បីការពារប្រាសាទព្រះវិហារនិងបូរណភាពទឹកដី ។ទិដ្ឋភាពដ៏អស្ចារ្យនោះ បានកើតឡើងនៅលើប្រាសាទព្រះវិហារ នៅពេល ដែលលោកជំទាវទៅបែបន់ គឺដំបូងផ្ទៃមេឃ ពណ៌ខ្មៅអ័ព្ទ ប៉ុន្ដែក្រោយពីលោកជំទាវធ្វើ ការបែបន់បួងសួង រំពេចនោះផ្ទៃមេឃក៏ប្រែជាស្រឡះល្អឡើងវិញ។ អព្ភូតហេតុនោះ ហើយដែលលោកមាស សារ៉ាវុទ្ធ ជាអ្នកសរ សេរនិពន្ធនោះ ក៏ផ្ដោតទៅលើបារមីស្ដេចនាគ គឺហាក់ដូចជាមានឫទ្ធិបារមីស្ដេចនាគហោះ ចេញមកគ្រងថែរក្សាប្រាសាទព្រះវិហារ និងកងទ័ពដោយសារអំណាចតេជះដែលលោក ជំទាវបន់ស្រន់ ។
ទាក់ទងនឹងបទចំរៀងនោះ លោកមាស សារ៉ាវុទ្ធ ក៏បានរៀបរៀងឡើងពីការដឹងគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដកស្រង់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ដែលសម្ដេចបានថ្លែងថាកម្ពុជាមានសិទ្ធិស្វ័យការ ពារទឹកដីរបស់ខ្លួន ។ការសរសេរ និងរៀប រៀងឡើងនោះ លោកមាស សារ៉ាវុទ្ធ បានដក ស្រង់ពាក្យ “បារមីស្ដេចនាគ កៀកស្មាតាឌីលោកជំទាវ ប៊ុន រ៉ានី បន់ដល់អស់អង្គចក្រីសូមឱ្យមហិទ្ធិឫទ្ធិក្រោកឡើងទិសទាំងប្រាំបី” ហើយបានសុំការប្រឹក្សាឆ្លងពាក្យពីសម្ដេច ព្រះវនរ័ត ណយ ច្រឹក ព្រះចៅអធិការវត្ដច័ន្ទ បុរី វង្ស សម្ដេចបានស្វែងយល់ថាជាពាក្យដ៏ត្រឹមត្រូវមួយដែលអាចយល់បាន។បទចំរៀងនេះ ត្រូវបានលោកមាស សរ៉ាវុទ្ធ យក ទៅឆ្លងរូបភាព និងខ្លឹមសារពីលោកទិត្យ ថាវរិទ្ធ ដែលជាអគ្គនាយករងទូរទស្សន៍ បាយ័ន ទើបលោកទិត្យ ថាវរិទ្ធ បានសរសើរ ថាដូចជានាគមែនទែន ហើយលោកក៏ឱ្យកែ បទភ្លេងបន្ដិចទៀតដើម្បីឱ្យបទចំរៀងនោះ កាន់តែមានអត្ថន័យជ្រាលជ្រៅ ។
ក្រោយមកលោកមាស សារ៉ាវុទ្ធ ក៏ទៅប្រឹក្សាជាមួយលោកជុំ កុសល ដែលជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីឱ្យលោកជួយមើលនូវឯក សារ៧មករា ដែលមានឈ្មោះថាថ្ងៃមិនអាចបំភ្លេចបានព្រមទាំងភ្ជាប់ជាមួយនឹងបទ ចំរៀងបារមីស្ដេចនាគទៅជាមួយផង។ លោកជុំកុសលបានឃើញពីអត្ថន័យខ្លឹមសា ថ្ងៃ៧មករា ជាថ្ងៃមិនអាចបំភ្លេចបាន និងបទចំរៀងបារមីស្ដេចនាគ លោកក៏ដាក់ស្នើទៅ សម្ដេច និងលោកជំទាវ ដើម្បីសុំការផ្សព្វ ផ្សាយទូទាំងប្រទេស ព្រោះលោកយល់ថា បទចំរៀង និងខ្លឹមសារនេះ ពិតជាគុណ បំណាច់របស់សម្ដេច និងលោកជំទាវ និង ក្រោមបារមីដឹកនាំរបស់សម្ដេចក្នុងការស្វែង រកការពិតជូនជាតិមាតុភូមិរបស់យើង។ លោកមាស សារ៉ាវុទ្ធ ក៏ថ្លែងអំណរគុណ ចំពោះសម្ដេចដែលបានឯកភាពឱ្យធ្វើចាក់ ផ្សាយតាមការស្នើសុំរបស់លោកជុំ កុសល ។
លោកមាស សារ៉ាវុទ្ធ ក៏បានថ្លែងការដឹង គុណដល់គ្រប់បណ្ដាស្ថានីយទូរទស្សន៍ដែល បានធ្វើការចាក់ផ្សាយកន្លងមក និងសូមអរ គុណដល់ប្រជាជនទាំងអស់ ដែលបានកោត សរសើរ ហើយពេញចិត្ដជាមួយបទចំរៀង បារមីស្ដេចនាគ និងឯកសារ៧មករា “ថ្ងៃមិន អាចបំភ្លេចបាន” ។លោកបានប្រាប់ថា លោកបានចូលរួមសរសេរនូវបទចំរៀងនេះ គឺរួមចំណែកមួយ ដើម្បីអរគុណចំពោះគតិ បណ្ឌិតរបស់សម្ដេច និងលោកជំទាវ ដូចជា បទចំរៀងជីវិតថ្មីដែលជាការចងក្រងពីមជ្ឈមណ្ឌលបន្សាបយុវជនញៀនថ្នាំនៅខេត្ដ បន្ទាយមានជ័យដែលលោកបានសុំការអនុ ញាតពីលោកឧត្ដមសេនីយ៍ឯកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការជួយជ្រោមជ្រែងពីលោកឧត្ដម សេនីយ៍ត្រីរ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជ អាវុធហត្ថខេត្ដបន្ទាយមានជ័យ ។
លោកមាស សារ៉ាវុទ្ធ និយាយថា ឯកសារ និងបទចំរៀងដែលបានធ្វើកន្លងមកនេះ មិន មែនជាទីបញ្ចប់សំរាប់ការតាក់តែងរបស់ លោកទេដោយលោកប្រាប់ថា នឹងមានបទ ចំរៀងបន្ដទៀតដែលលោកកំពុងសរសេរ ដូចជាបទមហិច្ឆតាតេជោ គឺទាក់ទងនឹងឆន្ទៈ មោះមុតរបស់សម្ដេចចង់បានតែសន្ដិភាព និងកែប្រែវាសនាប្រទេសជាតិឱ្យរីកចំរើន ជាពិសេសគឺនៅតាមព្រំប្រទល់ដែនខុសពី មហិច្ឆតារបស់ចោរសៀមដែលកំពុងតែដេក ស្រមៃចង់ឈ្លានពានប្រទេសកម្ពុជា ។ ឯបទចំរៀងមួយទៀត គឺបទសំណោកអ្នកកើត អេដស៍ ដែលក្នុងអត្ថន័យនោះចង់និយាយពី អ្នករបាំដ៏ស្អាតម្នាក់ និងជាអ្នកចំរៀងដ៏ល្បី និងជាទីពេញចិត្ដរបស់អ្នកទស្សនា ក៏ប៉ុន្ដែ នាងត្រូវមរណានៅលើឆាកពេលនាងច្រៀង ចប់ ។
បទនេះគឺជាការរៀបរាប់ប្រាប់ដល់បុរសទាំងអស់ឱ្យចេះស្រលាញ់ភរិយាស្នេហា ស្មោះមួយនិងមួយដើម្បីចៀសវាងការឆ្លង មេរោគអេដស៍មកកូនដែលគ្នាមិនដឹងអី និងជាអ្នកដែលគ្មានកំហុស។ ជាមួយនេះ នាងបានអរគុណយ៉ាងខ្លាំង ចំពោះលោក ជំទាវប៊ុន រ៉ានី ហ៊ុន សែន ដែលមិនឱ្យយើង ទាំងអស់គ្នារើសអើងចំពោះអ្នកដែលកើត អេដស៍ និងដកស្រង់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិតប្រកបទៅដោយខ្លឹមសារដែលបំភ្លឺផ្លូវឱ្យស្វាមីទាំងអស់ទៅធ្វើការនៅទីណាឆ្ងាយក៏ដោយ ឱ្យចេះប្រយ័ត្ន ប្រយែង ដើម្បីកុំឱ្យមានការរងទុក្ខសោក ដល់ប្រពន្ធកូន ។បទចំរៀងនេះលោកកំពុងតែរៀបចំ ដោយសហការជាមួយលោកនាង ស៊ីវត្ថា ប្រធានគ្រប់គ្រងកីឡានៅទូរទស្សន៍បាយ័ន ដែលជាដៃគូរបស់លោក ។
ចែករំលែកព័តមាននេះ