ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលាក្រុង​ភ្នំពេញ ចេញដំណើរ​កម្សាន្ត សគុណ​បំណាច់​ឆ្នាំ​ឆ្ពោះ​ទៅ​បូកគោ

2 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ មន្ត្រីរាជការ បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ប្រមាណ​ជា​ជាង​២០០​នាក់ បាន​ធ្វើ​ដំណើរ​​កម្សាន្ត​មួយ​ទៅ​កាន់​ភ្នំ​បូកគោ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ មន្ត្រីរាជការ បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ប្រមាណ​ជា​ជាង​២០០​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​មួយ​ទៅ​កាន់​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត រយៈពេល​ពីរ​ថ្ងៃ តាប​រយៈ​ក្បួន​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​១២​គ្រឿង រួម​ទាំង​រថយន្ត​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​ទៀត​អមដំណើរ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​រាជធានី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២​នេះ ខាង​សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ដំណើរ​កម្សាន្ត​មួយ​ទៅ​កាន់​រម​នី​យ​ដ្ឋា​ន​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត ក្នុង​រយៈពេល​ពីរ​ថ្ងៃ សម្រាក​មួយ​យប់ លុះ​ស្អែក​ឡើង​ទើប​វិល​ត្រឡប់​មក​វិញ​។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​ខេត្តកំពត​នេះ​ដែរ គឺ​មាន​មន្ត្រី​ប្រើ​ការងារ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ទាំងអស់​តាម​លំដាប់ថ្នាក់ ខ្លះទៅ​តែ​ម្នាក់ឯង ខ្លះ​ទៀត​ទៅ​ដោយ​មាន​ប្តី​ប្រពន្ធ និង​ខ្លះ​ទៀត​យក​កូន​ទៅ​ជាមួយ​ក៏​មាន​ដែរ​ជា​លក្ខណៈ​គ្រួសារ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​សរុប​ចំនួន​១២​គ្រឿង​អាធំ​ៗ ហើយ​ក្នុង​មួយ​គ្រឿង​ៗ​មាន​អ្នក​ជិះ​ចាប់ពី​២០​ទៅ​៣០​នាក់​។ នា​ព្រឹក​មុន​ពេល​ចេញដំណើរ​នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​១២​គ្រឿង​មក​បញ្ឈរ​ចាំ​នៅ​ទាំង​ខាង​បរិវេណ​ក្នុង និង​ខាងក្រៅ​សាលាក្រុង ចាប់តាំងពី​ព្រលឹម​ស្រាង​ៗ​មក​ម្ល៉េះ និង​មាន​រថយន្ត​ពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ចំនួន​២​គ្រឿង​ទៀត​អមដំណើរ និង​អ្នកបម្រើ​ការងា​របស់​សាលាក្រុង នាំ​គ្នា​មក​ជា​ហូរហែ​ជួបជុំគ្នា​ទើប​រៀបចំ​ជា​ក្បួន និង​ចេញដំណើរ​ឆ្ពោះទៅ​កាន់​ខេត្តកំពត​។

ចំណែក​ការ​ចំណាយ​ហូប​ចុក​វិញ ត្រូវ​បាន​គេ​ដឹង​ថា សាលាក្រុង​បាន​ចេញ​ដោយ​ក្នុង​ម្នាក់​ៗ១០០​ដុល្លារ ទោះបី​ទៅ​ម្នាក់ឯង ឬ​យក​គ្រួសារ ប្រពន្ធ​កូន​ទៅ​ក៏​បាន​ដែរ ដឹង​តែ​របប​១០០​ដុល្លារ​សម្រាប់​មន្ត្រី​ម្នាក់ បើ​ចាយ​មិន​គ្រាន់​ចេញ​ខ្លួនឯង​ទៅ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ