ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ ការ​បិទ​សាលា​ពេល​ជំងឺ​កូ​វី​ដ​ ១៩ ​រាត​ត្បាត កាត់​បន្ថយ​ប្រាក់​ចំណូល​ពលរដ្ឋ​ក្រីក្រ ក្នុង ​១ ​នាក់ ​៧៣៨ ​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​បិទ​សា​សា​រៀន​នៅ​កម្ពុជា​កំលុង​ពេល​កូ​វី​ដ ​១៩ ​រាត​ត្បា​ត​ត្រូវ​បាន​ធនាគារពិភពលោក វាយតម្លៃ​ថា បាន​នាំ​មក​នូវ​ការ​ខាតបង់​ធំធេង​នៅ​ទូ​ទាំង​ប្រទេស​ និង​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល​រំពឹង​ទុក​ប្រចាំឆ្នាំ​របស់​ក្រុម​ជន​ក្រីក្រ​ប្រមាណ ​៧៣៨ ​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​មនុស្ស​…

រាជធានី​ភ្នំពេញ ​៖ ការ​បិទ​សា​សា​រៀន​នៅ​កម្ពុជា​កំលុង​ពេល​កូ​វី​ដ ​១៩ ​រាត​ត្បា​ត​ត្រូវ​បាន​ធនាគារពិភពលោក វាយតម្លៃ​ថា បាន​នាំ​មក​នូវ​ការ​ខាតបង់​ធំធេង​នៅ​ទូ​ទាំង​ប្រទេស​ និង​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល​រំពឹង​ទុក​ប្រចាំឆ្នាំ​របស់​ក្រុម​ជន​ក្រីក្រ​ប្រមាណ ​៧៣៨ ​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​មនុស្ស​ ១ ​នាក់​ថែម​ទៀត​ផង ​។

ក្នុង​របាយការណ៍​ថ្មី​ចុង​ក្រោយ​របស់​ធនាគារពិភពលោក មាន​ចំណងជើង​ថា ​«​រស់នៅ​ជាមួយ​កូ​វី​ដ ​១៩» ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​៩ ខែ​ធ្នូ ​ឆ្នាំ ​២០២១ លើក​ឡើង​ថា ការ​បិទ​សាលារៀន​បាន​នាំ​មក​នូវ​ការ​ខាតបង់​ធំធេង​នៅ​ទូ​ទាំង​ប្រទេស ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ខិតខំ​បង្កើត​ជម្រើស​កម្មវិធី​ច្រើន​យ៉ាង​សម្រាប់​ការ​រៀន​ពី​ចម្ងាយ​ក៏​ពិតមែន ប៉ុន្តែ​សិស្ស​មួយ​ចំនួន​នៅ​តែ​មិន​អាច​ប្រើប្រាស់​វា​បាន ឬ មិន​បាន​ប្រើប្រាស់​វា​សោះតែ​ម្តង ​។

«សិស្ស​ណា​ដែល​រៀន​មិន​បាន​ជាប់លាប់ ឬ​ដែល​បោះបង់​ចោលការ​សិក្សា នឹង​មាន​លទ្ធភាព​អាច​រកបាន​ចំណូល​តិចតួច​ក្នុង​មួយ​ជីវិត​របស់​ខ្លួន ខុស​ពី​អ្នក​ដែល​បាន​រៀនសូត្រ​គ្រប់គ្រាន់​ ។ ការ​ខាតបង់​ការ​រៀនសូត្រ​ដោយសារ​តែ​ការ​បិទ​សាលារៀន​ក្នុងកំលុងពេល​មានការ​រាតត្បាត​ជំងឺ​នេះ នឹង​បង្ក​ឱ្យ​មាននូវ​វិបាក​ធំធេង​ផ្នែក​សេដ្ឋកិច្ច ដោយ​វា​នឹង​កាត់​បន្ថយ​ប្រាក់​ចំណូល​រំពឹង​ទុក​ប្រចាំឆ្នាំ​របស់​ក្រុម​ជន​ក្រីក្រ​អស់​ចំនួន​ប្រមាណ​ជា ៧៣៨ ​ដុល្លារ​អា​មេ​រិ​ក សម្រាប់​មនុស្ស​ម្នាក់ នេះ​បើ​និយាយ​ក្នុង​ន័យធៀប​អំពី​លទ្ធភាព​ក្នុង​ការ​ទិញ​សម្រាប់​ពួក​គេ​”​របាយការណ៍​បន្ថែម ​។

លោក​បណ្ឌិត គី​ សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យល់​ឃើញ​ថា
ពេល​បិទ​ខ្ទប់​សង្កេត​ឃើញ​ការ​បោះបង់​ការ​រៀនសូត្រ​មាន​អត្រា​ខ្ពស់​ជាង​ពេល​ធម្មតា ពិសេស​ក្រុម​កុមារ​រៀន​នៅ​ថ្នាក់​ក្រោម​បឋម​សិក្សា​នៅ​តាម​តំបន់​ជនបទ ដោយសារ​តែ​ពួក​គាត់​គ្មាន​លទ្ធភាព​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ ឬ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​តទៅ​មិន​ដល់ ​។

លោក​បណ្ឌិត​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន​ច្រើន​ដើម្បី​ជំរុញ​និង​លើកកម្ពស់​ឱ្យ​កាន់តែ​ខ្ពស់​ដើម្បី​ក្រុម​ដែល​បាន​បោះបង់​ការ​សិក្សា​ពី​ថ្នាក់​ក្រោម​បឋម ​និង​អនុ​វិទ្យាល័យ​នេះ​អាច​នឹង​មាន​លទ្ធភាព​ទទួល​បានការ​បណ្តុះបណ្តាល​នូវ​បំ​ណិ​ន​ជីវិត​របស់​គាត់​ដូច​ជា​ជំនាញ​បច្ចេកទេស​សម្រាប់​ជា​ឈ្នាន់​នៅ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​និង​ប្រាក់​ចំណូល​នា​ពេល​អនាគត ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ និង​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានឱ្យ​ដឹង​ថា ការ​សិក្សា​នៅ​តែ​ដំណើរការ​ពេល​កូ​វី​ដ​ ១៩ ​ពីព្រោះ​ថា ​គ្រូបង្រៀន​ភាគច្រើន​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​តាម​អន​ឡាញ​មុន និង​ក្នុង​បរិការណ៍​កូ​វី​ដ​ ១៩ ។ ចំពោះ​គ្រូបង្រៀន​ដែល​ត្រូវការ​ការ​បណ្តុះបណ្តាល​បន្ថែម​ដើម្បី​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​តាម​បែប​ចម្រុះ រួម​ទាំង​តាម​អន​ឡាញ ក្រសួង​បាន​បន្ត​ផ្តល់​ឱកាស​ពង្រឹង​សម្ថ​ត​ភាព​តាម​គ្រប់​រូបភាព ​។ «ក្នុង​ន័យ​នេះ ក្រសួង​អប់រំ​បង្វែ​របញ្ហា​ប្រឈម ឱ្យទៅ​ជា​ឱកាស​ពង្រឹង​គុណវុឌ្ឍិ​គ្រូបង្រៀន ដែល​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ ក្នុង​គោលបំណង​អភិវឌ្ឍន៍​មូលធន​មនុស្ស​សម្រាប់​ចូលរួម​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ ២០៥០» ។

ទោះ​យ៉ាងណា​របាយការណ៍​របស់​ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​បន្ថែម​លើ​ធនធានមនុស្ស អម​ដោយ​ការ​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ទប់ស្កាត់​ការ​ឈប់​រៀន​, ធ្វើការ​វាយតម្លៃ​ការ​រៀនសូត្រ​របស់​សិស្ស និង​អនុវត្ត​បច្ចេកទេស​សម្រាប់​ស្តា​រការ​រៀន​ឡើង​វិញ ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​បំពេញ​បាន​មក​វិញ​នូវ​អ្វី​ដែល​គេ​ខាតបង់​ដោយសារ​ការ​បិទ​សាលា​កន្លង​មក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ