ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​ចុង​ក្រោយ ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត នឹង​ឡាយ ណា​រិ​ទ្ធ ២​នាក់​បងប្អូន​នៅ​ពេល​ខាង​មុខ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដូច​តាម​ការ​គ្រោងទុក តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១ នេះ​បាន​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​បណ្តឹង​សារ​ទុក​របស់ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​ខេត្តតាកែវ កំពុង​ជាប់​ឃុំ​ពន្ធនាគារ​រយៈពេល​ជាង

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១ នេះ​បាន​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​បណ្តឹង​សារ​ទុក​របស់ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​ខេត្តតាកែវ កំពុង​ជាប់​ឃុំ​ពន្ធនាគារ​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​នោះ ដោយ​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលា​ឧទ្ទ​រណ៍ ពាក់ព័ន្ធ​ករណី​ស្លា​.​ប់​ស្ត្រី​មេម៉ាយ​កូន​៣​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ទាំង​២​នាក់​បងប្អូន​កំពុងដ​ង្ហើ​យ​រក​យុត្តិធម៌ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ ក្រោម​មានការ​ដឹកនាំ​ដោយ​លោក និល ណុ​ល ប្រធាន​ក្រុមប្រឹក្សាតុលាការ​កំពូល ចំពោះ​មុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី ។ សវនាការ​នេះ បាន​ដំណើរការ​សាកសួរ​ដេញដោល​ដោយ​រលូន តាម​នីតិវិធី​រហូត​ដល់​ចប់ វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ ទើប​ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះក្តី​លើក​ពេល​ប្រកាស​សាល ទៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ខាង​មុខ​នេះ ដូច្នេះ​រង់ចាំ​មើល តើ​ការ​ដ​ង្ហើ​យ​រក​យុត្តិធម៌​សម្រាប់​បងប្អូន​២​នាក់ ដែល​ខិតខំ​ប្រឹងប្រែង​តតាំង​ក្តី ដោយ​អះអាង​ថា ខ្លួន​មិន​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតក​.​ម្ម​ទៅ​លើ​ស្ត្រី​មេម៉ាយ​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា ពី​តុលាការ​ថ្នាក់​ក្រោម​ដល់​កំពូល​នោះ បាន​ជោគ​ដែរ​ឬទេ ? ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ តុលាការ​កំពូល​បាន​លើកយក​បណ្តឹង​សារ​ទុក​មួយ​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ម្តង​រួច​ហើយ តែ​ត្រូវ​បាន​តុលាការ​លើក​ពេល ដោយ​មូលហេតុ​ជនជាប់ចោទ ឡាយ វណ្ណៈ មាន​បញ្ហា​សុខភាព ។

សវនាការ​លើ​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ ឡាយ វណ្ណៈ នឹង ឡាយ ណា​រិ​ទ្ធ នៅ​តុលាការ​កំពូល ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ តុលាការ​កំពូល​បាន​គ្រោង​លើកយក​សំណុំរឿង​នេះ មក​បើក​សវនាការ​ម្តង​ដែរ ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​ការ​រាតត្បាត​ដោយ​ជំងឺ​វីរុស​កូ​វី​ដ​-១៩ ក៏​ត្រូវ​លើក​ពេល​ទៅ​វិញ ។ មិនមែន​តែ​លើក​នេះ​ទេ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក៏​បាន​លើកយក​សំណុំរឿង ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត និង ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​ខេត្តតាកែវ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី តាម​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ​ម្តង​ដែរ ប៉ុន្តែ​សវនាការ​នោះ​ត្រូវ​បាន​ប្រកាស​លើក​ពេល ដោយ​មូលហេតុ​ជនជាប់ចោទ​ឈ្មោះ ឡាយ វណ្ណៈ មាន​សុខភាព​មិនល្អ ។

សូម​បញ្ជាក់​ទៀត​ថា សំណុំរឿង​ជនជាប់ចោទ ឡាយ វណ្ណៈ និង​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពាក់ព័ន្ធ​ករណី​ឃាតក​.​ម្ម​លើ​ស្ត្រី​មេម៉ាយ​កូន​៣​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ត​ទ​ន្ទា​ទោស​ទាំង​២​នាក់​បងប្អូន គឺ​លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១៣​ឆ្នាំ ពី​បទ​.​ឃាតក​.​ម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

សាលក្រម​នេះ ក៏​បាន​ផ្តន្ទាទោស​លោក ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ និង​ជា​បងប្រុស​បង្កើត​របស់ ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១០​ឆ្នាំ ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឃាតក​.​ម្ម តាម​មាត្រា​១៩៩ និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ ឡាយ វណ្ណ​: ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​ផ្ទះ​ស្ត្រី ចែវ សុ​វ​ឌ្ឍ​នា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ ទាំង​ពីរ​នាក់​ពី​បទ​.​លាក់បាំង​តម្រុយ​ក្នុង​អំពើ​ឃាតក​.​ម្ម តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​។

ចំណែក​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ ឡាយ វណ្ណ​: និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​.​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ លើ​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ស្រី​ចំណាន់ ឡាយ វណ្ណៈ ។

ក្រោយ​ពេល​ប្រកាស​សាលក្រម​នេះ​ភ្លាម ជនជាប់ចោទ គឺ ឡាយ វណ្ណៈ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ បាន​ប្រតិកម្ម​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​នោះ ដែល​គិត​ថា ការ​កាត់ក្តី​មិន​មាន​ភាព​យុត្តិធម៌ ដូច្នោះ​ទើប​ជនជាប់ចោទ​២​នាក់​បងប្អូន បាន​ប្រកាស​ប្តឺ​ង​ឧទ្ធរណ៍​តាម​ច្បាប់​កំណត់ ។ ក្នុង​នោះ​លោក ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ធ្លាប់​បាន​បដិសេធ​ហើយ​ថា ពីរ​នាក់​បងប្អូន​មិន​បាន​ស​ម្លា​.​ប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ហើយ​បើ​មាន​ពាក់ព័ន្ធ​មែន​នោះ សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ឲ្យ​ស្លា​.​ប់​តៃហោង​ទាំង​ប្រពន្ធ​កូន និង​ធ្លាក់​នរក​៩​ជាន់​កុំ​ឲ្យ​ចាប់ជាតិ ។

ក្រោយមក​សំណុំរឿង​នេះ ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ លើកយក​មក​បើក​សនា​ការ តាម​បណ្តឹង​របស់​ជនជាប់ចោទ ទើប​សាលាឧទ្ធរណ៍​បាន​ប្រកាស​សា​ដីកា សម្រេច​នៅ​រក្សា​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល ។

ដោយឡែក​ជនជាប់ចោទ​ជា​អ្នកបម្រើ និង​តៃកុង​ឡាន ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនា​គារ​គ្រប់គ្រាន់ តាម​អំណាច​សាលដីកា ។ ពេល​សាលដីកា​សាលាឧទ្ធរណ៍​ប្រកាស​នៅ​តែ​រក្សា នឹង​តម្កល់​ទុក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ២​នាក់​បងប្អូន​នៅ​តែ​មិន​សុខចិត្ត ក៏​បាន​ពឹងពាក់​មេធាវី​ការពារ​ក្តី​ឲ្យ​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឡើង​វិញ​ម្តងទៀត ។

ដូច្នេះ​បានជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ តុលាការ​កំពូល​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​ដោយ​ជនជាប់​ចោទ ឡាយ វណ្ណៈ មាន​បញ្ហា​សុខភាព សវនាការ​នោះ​ត្រូវ​បាន​ប្រកាស​លើក​ពេល​ទៅ​វិញ ។

សូម​រំលឹក​ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​ដោយ​ច​.​ង​.​ក​នៅ​ក្នុង​បន្ទប់​គេង​របស់​នាង ដែល​ជា​ផ្ទះ​លោក ឡាយ វណ្ណៈ ជួល​ឲ្យ​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លង​​ទៅ ។ ដែល​ករណី​ខាងលើ​នោះ តាម​របាយ​ការ​របស់​សមត្ថកិច្ច​ខេត្តតាកែវ ជា​ជំហាន​ដំបូង​ថា សង្ស័យ​ជា​ករណី​ជន​រង​គ្រោះ​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន ប៉ុន្តែ​ក្រោយមក​គណៈកម្មការ​ស៊ើបអង្កេត នៃ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ​បា ន​ចុះ​បើក​ការ​ស្រាវជ្រាវ ក៏​បាន​រក​ឃើញ​ជា​អំពើ​ឃាតក​.​ម្ម​ទៅ​វិញ ។

ក្រោយ​ពេល​គណៈកម្មការ​ស្រាវជ្រាវ សង្ស័យ​ដឹង​ថា ជា​អំពើ​ឃាតក​.​ម្ម ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ដែល​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​លោក ឡាយ ណា​រិ​ទ្ធ ជា​ស្នងការ​រង រួម​ជាមួយ​អ្នកបម្រើ និង​តៃកុង​ឡាន​ផង​ដែរ ។

មហាជន​បាន​និង​កំពុង​រង់ចាំ​មើល ការ​ដ​ង្ហើ​យ​ទាមទារ​រក​យុត្តិធម៌​ពី​សំណាក់​លោក ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ពីរ​នាក់​បងប្អូន តើ​ទទួល​បាន​ផ្លែផ្កា​យ៉ាងណា0x017d7 ទឹក​ចុង​ក្រោយ​នៅ​តុលាការ​កំពូល​ព្រឹក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ