បារាំងបោះទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាជាង ១៨ លានដុលា្លរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ពោលគិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនរបស់ប្រទេសបារាំង…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ពោលគិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនរបស់ប្រទេសបារាំង…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ពោលគិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនរបស់ប្រទេសបារាំង មានគម្រោងវិនិយោគនៅកម្ពុជា ចំនួន ៦ បើគិតជាទុនវិនិយោគមានជាង ១៨ លានដុល្លារអាមេរិក ។
លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋបារាំងប្រចាំកម្ពុជានៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ នេះ និយាយថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនបារាំងទាំង ៦ គម្រោងនោះ មានផ្ទៃក្រឡាសំណង់សរុប ៦៤.២៦៥ ម៉ែត្រក្រឡា និងមានទុនវិនិយោគចំនួន១៨.៤៨៥.២៩០ ដុល្លារ ។ ក្រុមហ៊ុនបារាំងដែលមានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅមានសុពលភាពចំនួន ៤ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់ ១ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន ៣ ។
លោកទូតលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយលោក លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ។ នៅក្នុងជំនួបនោះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍បានសន្យាផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០លានអឺរ៉ូ ក្នុងមួយឆ្នាំផងដែរ ៕
ចែករំលែកព័តមាននេះ