ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​គ្រោង​បើក​សវនាការ​សំណុំរឿង ឡាយ វណ្ណៈ អតីត​ចៅហ្វាយ​ខេត្តតាកែវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​គ្រោង​បើ​កសវនាការ​ជំនុំ​ជម្រះក្តីលើ​សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស​អតីត​ស្នងការ​រង​ខេត្តតាកែវ​ដែរ ដែល​២​នាក់​បងប្អូន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នា​គារ​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​នោះ ដោយ​អំណាច​សាល​​ក្រមរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលា​ឧទ្ទ​រណ៍ ពាក់​ព័ន្ធ​ការ​ស្លា.ប់​ស្ត្រី​មេម៉ាយ​​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​គ្រោង​បើ​កសវនាការ​ជំនុំ​ជម្រះក្តីលើ​សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស​អតីត​ស្នងការ​រង​ខេត្តតាកែវ​ដែរ ដែល​២​នាក់​បងប្អូន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នា​គារ​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​នោះ ដោយ​អំណាច​សាល​​ក្រមរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលា​ឧទ្ទ​រណ៍ ពាក់​ព័ន្ធ​ការ​ស្លា.ប់​ស្ត្រី​មេម៉ាយ​​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជនជាប់ចោទ​២​នាក់​បងប្អូន​កំពុងដ​ង្ហើ​យ​រក​យុត្តិធម៌ ។ បើសិនជា​មិន​មានការ​កែប្រែ​ទេ សំណុំរឿង​បណ្តឹង​សារ​ទុក​តុលាការ​កំពូល​នឹង​លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១ នេះ​តាម​ការ​ជូនដំណឹង​ជា​សាធា​រណៈ​របស់​ស្ថាប័ន​តុលាការ​កំពូល ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ តុលាការ​កំពូល​បាន​លើកយក​បណ្តឹង​សារ​ទុក​មួយ​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ម្តង​រួច​ហើយ តែ​ត្រូវ​បាន​តុលាការ​លើក​ពេល ដោយ​មូលហេតុ​ជនជាប់ចោទ ឡាយ វណ្ណៈ មាន​បញ្ហា​សុខភាព ។
សវនាការ​លើ​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ ឡាយ វណ្ណៈ នឹង ឡាយ ណា​រិ​ទ្ធ នៅ​តុលាការ​កំពូល ត្រូវ​បាន​លើក​ពេល​ជា​បន្ត​បន្ទា ប់ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ តុលាការ​កំពូល​បាន​គ្រោង​លើកយក​សំណុំរឿង​នេះ មក​បើក​សវនាការ​ម្តង​ដែរ ប៉ុន្តែ​ពាក់​ពន្ធ​បញ្ហា​ការ​រាតត្បាត​ដោយ​ជម្ងឺ​វីរុស​កូ​វី​ដ​.១៩ ក៏​ត្រូវ​លើក​ពេល​ទៅ​វិញ ។ មិនមែន​តែ​លើក​នេះ​ទេ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង ឡាយ វណ្ណៈ អតីតៈ​អភិបាលខេត្ត និង ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​ខេត្តតាកែវ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី តាម​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ​ម្តង​ដែរ ប៉ុន្តែ​សវនាការ​នោះ​ត្រូវ​បាន​ប្រកាស​លើក​ពេល ដោយ​មូលហេតុ​ជនជាប់ចោទ​ឈ្មោះ ឡាយ វណ្ណៈ មាន​សុខភាព​មិនល្អ ។

សូម​បញ្ជាក់​ទៀត​ថា សំណុំរឿង​ជនជាប់ចោទ ឡាយ វណ្ណៈ និង​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពាក់​ព័ន្ធ​ករណី​ឃា.ត.ក.ម្ម​លើ​ស្ត្រី​មេម៉ាយ​កូន​បី​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ត​ទ​ន្ទា​ទោស​ទាំង​២ នាក់​បងប្អូន គឺ​លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១៣​ឆ្នាំ ពី​បទ​.​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ។ សាលក្រម​នេះ​ក៏​បាន​ផ្តន្ទាទោស​លោក ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ និង​ជា​បងប្រុស​បង្កើត​របស់ ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១០​ឆ្នាំ ពី​បទ​.​សម​គំ និ​ត​ក្នុង​អំពើ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ ឡាយ វណ្ណ​: ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​ផ្ទះ​ស្ត្រី ចែវ សុ​វ​ឌ្ឍ​នា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ២​ឆ្នាំ ទាំង​ពីរ​នាក់​ពី​បទ​.​លាក់បាំង​តម្រុយ​ក្នុង​អំពើ​ឃាតកម្ម តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែក​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ ឡាយ វណ្ណ​: និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​.​លាក់​បំបាំង​តម្រុង ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ លើ​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ស្រី​ចំណាន់ ឡាយ វណ្ណៈ ។

ក្រោយ​ពេល​ប្រកាស​សាលក្រម​នេះ​ភ្លាម ជនជាប់ចោទ​គឺ ឡាយ វណ្ណៈ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ បាន​ប្រតិកម្ម កើតទុក្ខ​មិន​សុខ ចិត្ត​ចំពោះ​សាលក្រម​នោះ ដែល​គិត​ថា ការ​កាត់ក្តី​មិន​មាន​ភាព​យុត្តិធម៌ ដូច្នោះ​ទើប​ជនជាប់ចោទ​២ នាក់​បងប្អូន បាន​ប្រកាស​ប្តឺ​ង​ឧ​ទ្ធ​រ​ណ៌​តាម​ច្បាប់​កំណត់ ។ ក្នុង​នោះ​លោក ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ធ្លាប់​បាន​បដិសេធ​ហើយ​ថា ពីរ​នាក់​បងប្អូន​មិន​បា ន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ហើយ​បើ​មាន​ពាក់​ពន្ធ​មែន​នោះ​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ ឲ្យ​ស្លាប់​តៃហោង​ទាំង​ប្រពន្ធ​កូន និង​ធ្លាក់​នរក​៩​ជាន់​កុំ​ឲ្យ​ចាប់ជាតិ ។ ក្រោយមក​សំណុំរឿង​នេះ​ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ លើកយក​មក​បើក​សនា​ការ តាម​បណ្តឹង​របស់​ជនជាប់ចោទ ទើប​សាលាឧទ្ធរណ៍​បាន​ប្រកាស​សា​ដីកា សម្រេច​នៅ​រក្សា​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល ។ ដោយឡែក​ជនជាប់ចោទ​ជា​អ្នកបម្រើ នឹង​តៃកុង​ឡាន ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់គ្រាន់តាម​អំណាច​សាលដីកា ។​

អត្ថបទសរសេរ ដោយ