ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ទារ​.​ក​តូច​ត្រូវ​គេ​ដាក់​ក្នុង​កេស​ក្រដាស​ប្លុង​ចោល​ក្រោម​រូបចម្លាក់​ដំរី​ផ្អើល​វត្ត​ជម្ពូ​វ័ន

2 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២១ ក្រោយ​ពេល​ប្រទះ​ឃើញ​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២១ ក្រោយ​ពេល​ប្រទះ​ឃើញ​សាកស​.​ព​ទារ​.​ក​ម្នាក់ ត្រូវ​ជន​ពុំ​ស្គាល់​មុខ​បាន​យក​មក​ដាក់​ក្នុង​ឡាំង​ក្រដាស រួច​យក​ទៅ​ដាក់​ប្លុង​ចោល​នៅ​ក្រោម​រូបចម្លាក់​សត្វ​ដំរី មុខ​ខ្លោងទ្វារវត្ត​ជម្ពូ​វ័ន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ បាន​និយាយ​ថា នៅ​ពេល​ព្រឹក​ព្រលឹម គាត់​តែងតែ​រង់ចាំ​ឌុ​ប​ម៉ូយ​នៅ​ចំណុច​មុខ​វត្ត​ជម្ពូ​វ័ន​នោះ​ជា​រៀងរាល់ថ្ងៃ ព្រោះ​ទីនោះ​ស្ថិត​នៅ​មុខ​ផ្សារ​ជម្ពូ​វ័ន ដែល​មាន​មនុស្ស​ចេញ​-​ចូល​ទៅ​រក​ទិញ​អីវ៉ាន់​ជា​ច្រើន​ផង​ដែរ​។ នៅ​ពេល​ទៅ​ដល់ទី​នោះ គាត់​បាន​ប្រទះ​ឃើញ​កេស​ក្រដាស​មួយ​នោះ​ស្ថិត​នៅ​ក្រោម​រូបចម្លាក់​សត្វ​ដំរី​ខ្លោងទ្វារវត្ត​ជម្ពូ​វ័ន​នោះ ប៉ុន្តែ​ពុំ​បាន​ចាប់អារម្មណ៍​ថា​មាន​សាកស​.​ព​ទារក​នៅ​ក្នុង​នោះ​ឡើយ ហើយ​ក៏​ពុំ​បាន​បើក​មើល​ដែរ ព្រោះ​ស្មានថា កេស​ដែល​អ្នកលក់​បន្លែ​ពេល​យប់​ទុក​ចោល​។

បុរស​ខាងលើ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ក្រោយមក ដោយសារ​ឃើញ​កេស​ក្រដាស​នោះ​នៅ​ថ្មី ហើយ​ស្ថិត​នៅ​ទីនោះ​យូរ​ផង អ្នក​ដែល​ទៅ​ផ្សារ​ក៏​បាន​ទៅ​ទាញ​បើក​មើល​ចង់​ដឹង​ថា តើ​ជា​កេស​អ្វី? ស្រាប់តែ​ប្រទះ​ឃើញ​សាកស​.​ព​ទារ​.​ក​នៅ​ក្នុង​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា គាត់​ពុំ​ដឹង​ថា តើ​នរណា​ម្នាក់​គឺជា​ឪពុក​ម្ដាយ​របស់​ទារ​.​ក​នេះ​ទេ? ហើយ​ក៏​ពុំ​ដឹង​ថា តើ​ទារ​.​ក​នេះ​ស្លា​.​ប់ និង​មាន​មូលហេតុ​អ្វី​ដែរ? ទើប​ឪពុក​ម្ដាយ​ដាច់​ចិត្ត​យក​សាកស​.​ពកូន​មក​ប្លុង​ចោល​បែប​នេះ និង​មិនដឹង​ថា​ប្លុង​ចោល​តាំងពី​ពេល​ណា​ឡើយ​។

បើ​តាម​នគរបាល​បាន​និយាយ​ថា ទារ​.​ក​ខាងលើ ទើបនឹង​កើតមក​ថ្មី​ៗ​ទេ ហើយ​ក៏​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លា​.​ប់​នៅឡើយ​ទេ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នៃ​ការ​ស្លា​.​ប់​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​នោ​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​មក​ទៀត ក៏​បាន​យក​ខ្សែ​ទៅ​ចង​ហ៊ុម​ព័ទ្ធ​ជុំវិញ​ទីតាំង​កើតហេតុ​ខាងលើ ទៅ​តាម​ជំនាញ ព្រមទាំង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​សាកស​.​ព​ទារ​.​ករង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ