ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ចាញ់​កម្លាំង​ដុល្លារ​អូស្ត្រាលី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបដុល្លារអូស្ត្រាលីបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបដុល្លារអូស្ត្រាលីបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩១៨ រៀល ហើយ​លក់​ចេញ​ដល់​ទៅ ២៩៤៨ រៀល​ឯណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩០០ រៀល និង​លក់​ចេញ​តែ ២៩២៩ រៀល​ប៉ុណ្ណោះ ។

ក្រៅពី​ប្រាក់​ដុល្លារ​អូស្ត្រាលី សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧២ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦១៩ រៀល លក់​ចេញ ៤៦៦៥ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤២ រៀល លក់​ចេញ ៦៤៨ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៨០ រៀល លក់​ចេញ ៣៦១៦ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៧ រៀល លក់​ចេញ ៣៥០ រៀល ខណៈ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៩១ រៀល លក់​ចេញ ៣០២១ រៀល ។ ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១២២ រៀល លក់​ចេញ ១២៣ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ