ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប ​ជាមួយ​ផ្លូវ​ថ្មី​ ៣៨​ ខ្សែ លេច​រូបរាង​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប និង​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក ដែល​រហូត​មក​ដល់​ត្រឹម​ខែវិច្ឆិកា ឆ្នាំ ​២០២១…

រាជធានីភ្នំពេញ ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប និង​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក ដែល​រហូត​មក​ដល់​ត្រឹម​ខែវិច្ឆិកា ឆ្នាំ ​២០២១ គម្រោង​នេះ​បាន​សម្រេច​បាន ៩២,៧២% ​។ គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន ​៣៨ ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៦,៤២​ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩​ លាន ២១៦​ ពាន់ ​៥៩៥ ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​ចំនួន ​៩​ លាន​ដុល្លារ ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង ​៣៨ ​នេះ ចំណាយពេល​សាងសង់​ចំនួន​ ១៣​ ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ​២០២១ ​។

មន្ត្រី​ជំនាញ​បាន​កំពុង​ចុះ​ពិនិត្យ​បច្ចេកទេស​នៃ​ការ​អ៊ុត​កៅស៊ូ​បេតុង ​(AC) ការ​ដាំ​កូន​រុក្ខជាតិ​លម្អ​សោភ័ណ​ភាព​នៅ​តាម​បណ្ដោយ​ទ្រូងផ្លូវ ការ​អ៊ុត​ភ្ជាប់​មុខតំណ​បេតុង​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ចែក​ទ្រូងផ្លូវ រង្វង់​មូល​ព្រះរាជ​ដំណាក់ ខឿន​ចិញ្ចើម​ផ្លូវ គំនូស​សញ្ញា​ចរាចរណ៍​សម្រាប់​អ្នក​ថ្មើរជើង និងការ​ដាំ​ស្មៅ​ និង​ផ្កា​លម្អរ​សួន និង​ការ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ផង​ដែរ​ ។ ក្នុង​ដំណើរ​ចុះ ពិនិត្យ​ស្ថានភាព​នៃ​ការ​សង់​សង់​នា​ពេល​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​បច្ចេកទេស​នៃ​ការ​អ៊ុត​កៅស៊ូ​បេតុង ​(AC) ការ​ដាំ​កូន​រុក្ខជាតិ​លម្អ​សោភ័ណ​ភាព​នៅ​តាម​បណ្ដោយ​ទ្រូងផ្លូវ ការ​អ៊ុត​ភ្ជាប់​មុខតំណ​បេតុង​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ចែក​ទ្រូងផ្លូវ រង្វង់​មូល​ព្រះរាជ​ដំណាក់ ខឿន​ចិញ្ចើម​ផ្លូវ គំនូស​សញ្ញា​ចរាចរណ៍​សម្រាប់​អ្នក​ថ្មើរជើង និងការ​ដាំ​ស្មៅ​និង​ផ្កា​លម្អរ​សួន និង​ការ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ផង​ដែរ ​។

លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជួ​ន​ដែល​បាន​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​នេះ​នៅ​ដើមខែ​ធ្នូ​នេះ​បាន ជំរុញ​ឲ្យ​អង្គភាព​សាងសង់ អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយក​បាន ពោល​គឺ​ធ្វើ​ផ្លូវ​ឲ្យ​មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង និងបញ្ចប់​តាម​ផែនការ​គ្រោងទុក ។ លោក​ក៍បាន​បាន​សំណូមពរ​ផង​ដែរ​ឲ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ពិនិត្យលទ្ធភាព​ដាំ​ផ្កា​មុខ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទអង្គរវត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ស័ក្តិ​សមជា​មជ្ឈមណ្ឌល វប្បធម៌ ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​ជួយ​បង្កើន​សោភ័ណ​ភាព​ថែម​មួយ​កម្រិត​ទៀត និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដឹក​ជញ្ជូន​កៅស៊ូ ស្រោច​ផ្លូវ​ឲ្យ​បាន​ហ្មត់ចត់​ទៅ​កាន់​ការដ្ឋាន ចៀសវាង​កុំ​ឲ្យ​ស្រក់​នៅ​តាម​ដងផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ផ្លូវ ដែល​បានស្ថាបនា​រួច ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ