ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ មានការសប្បាយចិត្ត ខណ:ផ្លែ​ស្វាយ​កែវ​រមៀតខ្ចប់ ឡើងថ្លៃខ្ពស់ជាងផ្លែស្វាយ មិនខ្ចប់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ គេសង្កេតឃើញកសិករ ដែលប្រកបរបរដាំដំណាំស្វាយកែវរមៀត ប្រមាណជាង ២០០០ដើម ស្ថិតក្នុងដីចំការមួយកន្លែង…

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ គេសង្កេតឃើញកសិករ ដែលប្រកបរបរដាំដំណាំស្វាយកែវរមៀត ប្រមាណជាង ២០០០ដើម ស្ថិតក្នុងដីចំការមួយកន្លែង ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ទាំងសប្បាយរីករាយ ខណ:តម្លៃទីផ្សារផ្លែស្វាយរមៀត ដែលខ្លួនបានខ្ចប់ឡើងថ្លៃខ្ពស់ជាងផ្លែស្វាយ ដែលមិនបានខ្ចប់ ទើបជួលកម្មករឱ្យប្រមូលផលដឹកតាមរថយន្ត ដើម្បីយកទៅលក់ដូរឱ្យម៉ូយនៅប្រទេសថៃ។

បុរសម្នាក់ ឈ្មោះ យិម សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន បាន​រៀបរាប់​​ឱ្យដឹងថា នៅក្នុងដីចំការខាងលើ មានដំណាំស្វាយកែវរមៀ​ត ប្រមាណជាង ២០០០ដើម ដោយខាងលោកបានបញ្ចេញផ្លែ នាចុងរដូវ​ឆ្នាំ២០២១នេះ ទាំងអស់ ហើ​យក៏បានជួលឱ្យកម្មករខ្ចប់ផ្លែស្វាយទាំងនេះ តាំងពីក្តិបមកម្លេះអស់រយ:ពេលជិត ៣ខែ ទើបពេលនេះដល់ចុងរដូវ ត្រូវប្រមូលផល។

លោកបន្តទៀតថា ផ្លែស្វាយអត់ខ្ចប់មានតម្លៃទាប ព្រោះពណ៌សម្បុរសម្បកមិនសូវស្អាត ដូចផ្លែស្វាយខ្ចប់នោះឡើយ។ ចំណែ​កផ្លែ​ស្វាយរបស់លោកវិញ គឺបញ្ចេញពណ៌ភ្លឺរលោងស្អាត ហើយខាងម៉ូយនៅថៃកុម្មង់ទិញ ១គីឡូក្រាម តម្លៃ ២០បាត (ប្រាក់ថៃ) ជាង ២០០០រៀល ដោយខាងលោកប្រមូលផល បានជាង៣០តោនហើយ ក៏ឱ្យកម្មករបន្តបេះជារៀងរាល់ថ្ងៃ ដោយដឹកតាម​រថយន្តទៅលក់ដូរនៅប្រទេសថៃ ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​។

លោកបញ្ជាក់ទៀតថា ផ្លែស្វាយបច្ចុប្បន្ននេះ ពិតជាមានការធ្លាកចុះខ្លាំង ខណ:ខាងថៅកែចិន និងថៅកែថៃ កុម្មង់ឱ្យម្ចាស់​ស្វាយទាំងអស់ ខ្ចប់ផ្លែតាំងពីនៅតូច រហូតដល់ធំ ទើបគេឱ្យបេះដឹកយកទៅឱ្យគេក្នុងតម្លៃខ្ពស់គ្រាន់បើដែរ។ តែបើសិន​ជាម្ចាស់ចំការមិនធ្វើតាមការណែនាំទេ គឺគេទិញក្នុងតម្លៃទាបបំផុត ដោយ ១គីឡូក្រាម ត្រឹមតែ ៤០០រៀល ទៅ ៥០០រៀល​ប៉ុណ្ណោះ។ ដូច្នេះ កសិករម្នាក់ៗ ដែលខិតខំប្រឹងថែទាំបញ្ចេញផ្លែស្វាយលក់ លុះតម្លៃទាបពេក ធ្វើឱ្យមានការខាតបង់​អស់​ជាច្រើន ស្ទើរតែលាលែងពីមុខរបរមួយនេះផងដែរ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ