ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតថ្លៃ! ក្មេង​ស្រី​តៃវ៉ាន់​អាយុ៣​ឆ្នាំ​ធ្លា.ក់​ពី​លើ​អគារ​ជាន់​ទី៣២ តែមិន​ស្លា​.​ប់

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ ក្មេង​ស្រី​អាយុ៣​ឆ្នាំ​ម្នាក់ បាន​ធ្លា.ក់​ពី​បង្អួច​ផ្ទះ​របស់​នាង​នៅ​ជាន់​ទី៣២ ស្ថិត​ក្នុង​ទីក្រុង Taichung កោះ​តៃវ៉ាន់ តែ​សំណាង

តៃវ៉ាន់ ៖ ក្មេង​ស្រី​អាយុ៣​ឆ្នាំ​ម្នាក់ បាន​ធ្លា.ក់​ពី​បង្អួច​ផ្ទះ​របស់​នាង​នៅ​ជាន់​ទី៣២ ស្ថិត​ក្នុង​ទីក្រុង Taichung កោះ​តៃវ៉ាន់ តែ​សំណាងល្អ​មិន​ស្លា​.​ប់ ដោយសារ​មាន​សំណាញ់​សុវត្ថិភាព​នៅ​ខាងក្រោម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Taiwan News នៅ​ថ្ងៃ​ពុធ​នេះ​។

បើ​តាម​ការ​ចុះ​ផ្សាយ ក្មេង​ស្រី​ជីវិត​ថ្លៃ​រូប​នោះ​ត្រូវ​បាន​ទុក​ចោល​ក្នុងផ្ទះ ខណៈ​ដែល​ជីដូន​របស់​នាង​ចេញ​ទៅ​ហាល​ខោអាវ​នៅ​ខាងក្រៅ​លើដំបូល​អគារ​ស្នាក់​នៅ​។

គេ​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​នាង​ធ្លា.ក់​នៅឡើយ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ធ្លា.ក់​មក នាង​ទើ​នៅ​លើ​សំណាញ់​សុវត្ថិភាព​ស្ថិត​នៅ​ជាន់​ទី​៣២​។ នាង​តូច​នោះ​សន្លប់​បាត់ស្មារតី ប៉ុន្តែ​មិន​មាន​សញ្ញា​ណា​បង្ហាញ​ថា​នាង​មាន​របួស​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ជួយ​សង្គ្រោះ​។

អាជ្ញាធរ​ត្រូវ​បាន​ផ្តល់​ដំណឹង​ពី​ហេតុការណ៍​នោះ ហើយ​ពួក​គេ​បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​ចំនួន ៦​នាក់​ទៅ​កន្លែង​កើតហេតុ​។ ពួក​គេ​បាន​នាំ​យក​កុមារី​រូប​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​មើល ទោះ​នាង​មិន​មាន​របួស​ក្តី​។

ក្រុម​ជួយ​សង្គ្រោះ​បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​កិច្ចការ​សង្គម​បើ​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​ធ្វេសប្រហែស​នោះ​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ