កំពូលហោរាចារ្យបានទស្សន៍ទាយថា យោងតាមធាតុទាំង៧របស់តារានិករ ឆ្នាំ មមី គឺជាមនុស្សមានបុណ្យបារមីខ្ពស់ សម្បូរទៅដោយលាភសំណាងបរិបូណ៌ដោយមាសប្រាក់តាមជាប់មកតាំងពីកំណើត មានទំនាយឆាកជីវិតដូចតទៅ៖

លក្ខណសម្បត្តិនៃអ្នកកើតឆ្នាំមមី ជាមនុស្សមានការប្រុងប្រយ័ត្នវៃឆ្លាត និងមានការគោរពខ្លួនឯងខ្ពស់ ។ មិនថាពួកគេធ្វើអ្វីក៏ដោយតែងតែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងមិនដែលបោះបង់រហូតឈានដល់គោលដៅរបស់ពួកគេ ។ លើសពីនេះទៀតពួកគេមានភាពស្មោះត្រង់ សាមញ្ញ និងគួរឱ្យទុកចិត្ត ។ ពួកគេនឹងខិតខំប្រឹងប្រែងជួយមិត្តញាតិទៀតផង ។

អ្នកកើតឆ្នាំមមីតែងមានសមានចិត្តល្អចំពោះគ្រួសារ និងមិត្តភក្តិ នឹងខិតខំយ៉ាងខ្លាំងដើម្បីទទួលបានមិត្តភាពពិតស្ថិតក្នុងជីវិត ។ ស្អប់អំពើអយុត្តិធម៌ ឬពួកគេទៀងត្រង់ ហើយតែងតែរឹងចចេសនៅពេលខ្លះ ប៉ុន្តែតែងតែត្រៀមខ្លួនស្តាប់ទស្សនៈរបស់អ្នកដទៃ ហើយនឹងព្យាយាមឱ្យបានត្រឹមត្រូវតាមដែលពួកគេអាចធ្វើបាន ។

មនុសឆ្នាំ មមី តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីសងការយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់អ្នកដទៃ ។ ពួកគេកើតមកដោយមានចិត្តគំនិតស្រឡាញ់យុត្តិធម៌ ។ នៅពេលពួកគេជួបរឿងអយុត្តិធម៌ ពួកគេនឹងតវ៉ាយ៉ាងខ្លាំងក្លារហូតទទួលបានយុត្តិធម៌ទើបសុខចិត្ត ។
យ៉ាងណាមិញ មនុស្សជំពូកនេះមានកំហឹងងាយៗ មានប្រតិកម្មមិនល្អ ហើយអារម្មណ៍មិនស្ថិតស្ថេរ ថែមទាំងរឹងចចេស ដោយភាគច្រើនមានទុទិដ្ឋិនិយម ។ ចំណុចអវិជ្ជមានគឺពូកែចងចាំរឿងតូចតាច គុំកួន ពេលខ្លះខ្វះគំនិតផ្ទាល់ខ្លួននៅពេលគិតអំពីដំណោះស្រាយបញ្ហា ហើយងាយទទួលឥទ្ធិពលពីមនុស្សផ្សេងទៀត ។

ស្នេហា- ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ហើយបើលោត្រូវបរាជ័យឈានដល់ការលះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ ។
ទ្រព្យសម្បត្តិ៖ សំណាងលុយកាក់សម្រាប់ឆ្នាំ មមី ផ្លាស់ប្តូរពីអាក្រក់ទៅល្អនៅវ័យកណ្តាលឡើងទៅ ។ កាលពីក្មេងគេមានមហិច្ឆិតាតែមិនមានបានងាយទេ លុះដល់ក្រោយវ័យ ៥០ប្លាយ ដីធ្លីដែលគេទុកចោលចាប់ត្រូវប៉ាន់ ឬសម្ភារៈដែលមិនធ្លាប់ឱបក្រសោបឱ្យតម្លៃចាប់ផ្តើមហុចជាផល ផ្តល់ជាកេរ្ត៍មានឃ្លាំងមាសប្រាក់ ។

អាជីព- មនុស្សកើតនៅឆ្នាំ មមី នឹងដើរដោយរលូននៅក្នុងអាជីពរបស់ពួកគេក្រោយវ័យ៤០ឆ្នាំ ។ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើមិនថាពួកគេជួបប្រទះការលំបាកប៉ុន្មានទេ ។ ប្រសិនបើពួកគេត្រូវបានចូលរួមនៅក្នុងការងារដែលទាមទារការអត់ធ្មត់ អាចនាំសក្តានុពលរបស់ពួកគេទទួលបានការជឿទុកចិត្តពីអ្នកដឹកនាំ ។ លើសពីនេះទៀតពួកគេស័ក្តិសមណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះពួកគេអាចឆ្លងកាត់បាននូវដំណាក់កាលលំបាកៗដោយងាយ ។

ហុងស៊ុយ៖ ឆ្នាំ មមី នៅក្នុងប្រតិទិនសុរិយគតិ មានលេខសំណាង ២៧៩ ចំណែកពណ៌នាំលាភសក្ការៈ បៃតង ក្រហម ស និងលឿង ។ គួររករូបសេះមាស ឬកង្កែបពាំកាក់មាសមកដាក់តាំងបង្កើនថាមពលវិជ្ជមាននៅទីដំណេក ជាការល្អ នាំលាភនាំសំណាង ហេងហេង និងចៀសបាននូវជំងឺដង្កាត់យ៉ាងមានប្រសិទ្ធភាព ៕ សាន សារិន
ចែករំលែកព័តមាននេះ