ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះបច្ចេកទេស និងទំនាក់ទំនងពាណិជ្ជកម្ម ពលរដ្ឋខ្មែរមិននិយមដាំចេកអំបូងលឿង ទោះបីមានទីផ្សារនាំចេញក្តី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ការនាំចេញផ្លែចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនៅតែបន្តមានការកើនឡើងជាលំដាប់ ទោះក្នុងបរិបទកូវីដ ១៩ នេះក្តី ។ ជាក់ស្តែងគិតត្រឹមតែរយៈពេល ១១ ខែក្នុងឆ្នំា…

រាជធានីភ្នំពេញ ៖ការនាំចេញផ្លែចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនៅតែបន្តមានការកើនឡើងជាលំដាប់ ទោះក្នុងបរិបទកូវីដ ១៩ នេះក្តី ។ ជាក់ស្តែងគិតត្រឹមតែរយៈពេល ១១ ខែក្នុងឆ្នំា ២០២១ នេះ ការនាំចេញមានជាង ៣៦ ម៉ឺនតោន កើនឡើងជាង ៣៦% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាឆ្នំា ២០២០ ។ បើទោះបីការនាំចេញកើនឡើងបង្ហាញថា មានទីផ្សារនៅក្រៅប្រទេសក្តី តែប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងស្រុកមិនសូវចាប់អារម្មណ៍ដំណំាចេកអំបូងលឿងនោះទេ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កសិករនៅមិនទាន់ចាប់អារម្មណ៍ដាំចេកអំបូងលឿងនេះទេ ។ ភាគច្រើនអ្នកដាំចេកប្រភេទនេះ គឺក្រុមហ៊ុនដែលមានកិច្ចសហប្រតិបត្តិការ ឬក៏ក្រុមហ៊ុនរបស់ ចិនតែម្តង ។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចខាងលើបញ្ជាក់ថា ចិនចាប់អារម្មណ៍កម្ពុជាដោយសារកម្ពុជាសល់ដីទំនេរច្រើន ។

«នៅក្នុងស្រុកមិនមានការវិនិយោគលើដំណំាចេកអំបូងលឿងនេះ អាចមកពីការមិនមានបច្ចេកទេស, មិនមានទំនាក់ទំនងលើការទិញដោយសារខាងយើងមិនបានធ្វើពិព័រណ៍ផ្សព្វផ្សាយ និងមិនបានភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញ និងអ្នកនាំចេញ ក៍ដូចជាមិនបានរៀបចំជាក្រុម, ដោយសារការវិនិយោគលើវិស័យអចលនទ្រព្យជាកត្តារារំាងធ្វើឱ្យមនុស្សមិនបានដាក់លុយលើការផលិតនោះទេ នាំគ្នាទៅទិញដី និងពុះឡូត៍លក់ប៉ុណ្ណោះ» នេះជាការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ។

លោកឧកញ៉ា ហ៊ុន ឡាក់ ដែលបានវិនិយោគលើចេកអំបូងលឿងនេះ និយាយថា ការនាំចេកអំបូងលឿងកម្ពុជាភាគច្រើននាំចេញទៅប្រទេសចិន (ប្រហែល ៩០%) និងមួយចំនួនតូចទៅវៀតណាម, សិង្ហបុរី និងជប៉ុន ជាដើម ។ លោកថា ចំពោះការនាំចេញទៅអឺរ៉ុប និងអាមេរិក មានការលំបាកដោយសារផ្លូវដឹកជញ្ជួនមានចម្ងាយឆ្ងាយ ។

«ការនាំចេញផ្លែឈើស្រស់នៅមានបញ្ហាប្រឈមលើការដឹកជញ្ជូនដោយសារតម្លៃថ្លៃ ទាល់តែដឹករបស់អ្វីមួយមានតម្លៃទាបទើបអាចទៅរួច ។ តែនៅពេលថ្មីៗនេះមានខាងអឺរ៉ុប ពិសេសប្រទេសអាល្លឺម៉ង់ និងរុស្សី បានសាកល្បងកុម្ម៉ង់ទិញផលិតផលពីកម្ពុជា និងកំពុងជជែកគ្នារវាងអ្នកទិញ និងក្រុមហ៊ុននាំចេញ ។

លោកឧកញ៉ា ហ៊ុន ឡាក់ បន្តថា ប្រទេសកូរ៉េ ជាទីផ្សារមួយមានតម្លៃខ្ពស់ ប៉ុន្តែស្តង់ដារតម្រូវនាំចូលមានភាពតឹងតែង តែទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃអនាគតអាចនាំចូល នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ចូលជាធរមាន គឺអាចបើកផ្លូវឱ្យអ្នកដែលនាំចេញមានឱកាសនាំចេញទៅបានហើយ ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ផ្លែចេកស្រស់មានចំនួន ៣៦៩. ៤៣១,០៦ តោន កើនឡើងចំនួន ៣៦,៧៧% នាំចេញទៅប្រទេសចិនចំនួន ៣២៣. ២៤៣,៧១ តោន ប្រទេសវៀតណាមចំនួន ៤៥. ១៧៣,៣៥ តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ