ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល ​បង្ហើយការ​សាងសង់​របាំង​ព្រំដែន​ជាមួយ​ ជ្រោយ​ហ្គា​ហ្សា

3 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ថា ​បាន​បង្ហើយការ​សាងសង់​របាំង​ព្រំដែន ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​ក្រុម

ប្រទេសអ៊ី​ស្រា​អែ​ល ៖ អ៊ី​ស្រា​អែ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ថា ​បាន​បង្ហើយការ​សាងសង់​របាំង​ព្រំដែន ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន បន្ទាប់​ពី​ការងារ​សាងសង់​ជាង​៣​ឆ្នាំ​។ របាំង​នោះ​គេ​ហៅ​របាំង​ដែក​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល លោក​BENNY GANTZ ក្នុង​ពិធី​កំណត់​ការ​បញ្ចប់​ការងារ​សាងសង់​របាំង​នេះ​ថ្លែង​ថា មាន​ប្រវែង​៦៥​គីឡូម៉ែត្រ​និង​បំពាក់​ដោយ​កាមេរ៉ា រ៉ា​ដា​និង​ឧបករណ៍​តាម​ចាប់​ដទៃ​ៗ​ទៀត របាំង​នោះ​គឺជា​ជញ្ជាំង​ដែក​រាំង រវាង​អង្គការ​ភេរវកម្ម​ក្រុម​ហាហា​ម៉ាស់ និង​ប្រជាជន​ភាគ​ខាងត្បូង​អ៊ី​ស្រា​អែ​ល​។ របាំង​នេះ​ជា​គម្រោង​បច្ចេកវិទ្យា​ឈានមុខ​និង​កែប្រែ​ថ្មី នឹង​អាច​ផ្ដល់​ដល់​ពលរដ្ឋ​អ៊ី​ស្រា​អែ​លនូវ​អារម្មណ៍​មាន​សន្តិសុខ​ក្នុង​ចិត្ត​។

របាំង​នោះ​រួម​មាន​ផ្នែក​ក្រោម​ដី ដើម្បី​រារាំង​ការ​ជីក​ផ្លូវ​រូង​ក្នុង​ដី កាត់​រវាង​ជ្រោយ​ហ្គា​ហ្សា​និង​ដែនដី​អី​ុ​ស្រា​អែ​ល និង​មួយ​ផ្នែក​ក្នុង​សមុទ្រ​ដែល​ភ្ជាប់​ដោយ​ប្រព័ន្ធ​គ្រឿង​សព្វាវុធ បញ្ជា​ពី​ចម្ងាយ​។ របាំង​នេះ​នៅ​តាម​កន្លែង​មួយ​ចំនួន កសាង​ពី​បេតុង​។

អ៊ី​ស្រា​អែ​ល​អនុវត្ត​ការ​ហ៊ុំ​ព័ទ្ធ​ម៉ឺ​ង​ម៉ាត់ ជ្រោយ​ហ្គា​ហ្សា ចាប់តាំងពី​ចលនា​ហា​ម៉ាស់​ប្រដាប់​អាវុធ ដណ្ដើម​ត្រួតត្រា​ដែនដី​នេះ​ពី​ឆ្នាំ​២០០៧​មក​។ សត្រូវ​ទាំង​២​បាន​ធ្វើសង្គ្រាម​នឹង​គ្នា​៤​លើក​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សង្គ្រាម​ចុង​គ្រោ​យ​គេ​គឹ​កាលពី​ខែឧសភា ឆ្នាំ​២០២១​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៦០​នាក់​នៅ​ហ្គា​ហ្សា​ដោយសារ​ការ​វាយប្រហារ​របស់​អី​ុ​ស្រា​អែ​ល ហើយ​ជនជាតិអ៊ី​ស្រា​អែ​ល​១៣​នាក់​ក៏​ត្រូវ​ស្លា.ប់​ដែរ ក្នុង​នោះ​មាន​ទាហាន​ម្នាក់ ដោយសារ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ស្រោច​ពី​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ