ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ពលករ ក្រឡាប់​ស្លា​.​ប់​៣​នាក់ របួស​១៥​នាក់ ក្នុង​ប្រទេស​ថៃ ខណៈ​អ្នកបើកបរ​ព្យាយាម​រត់គេច​ពី​ប៉ូ​លី​ស

2 ឆ្នាំ មុន

បាងកក ៖ ជន​ចំណាកស្រុក មី​យ៉ា​ន់​ម៉ា ៣​នាក់ បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​១៥​នាក់​ទៀត បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍ នៅ​ពេល​ដែល​រថយន្ត​ដឹក​ពលករ…

បាងកក ៖ ជន​ចំណាកស្រុក មី​យ៉ា​ន់​ម៉ា ៣​នាក់ បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​១៥​នាក់​ទៀត បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍ នៅ​ពេល​ដែល​រថយន្ត​ដឹក​ពលករ បាន​ក្រឡាប់​ខណៈ​ពេល​ព្យាយាម​បើក​រត់គេច​ពី​ប៉ូ​លី​ស នៅ​លើ​ផ្លូវ​ហា​យ​វេ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែធ្នូ ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ថៃ The Nation ។

ឧត្តម​សេនី​យ៏​ទោ Chaiwichit Saensub តម្រួត​ចរាចរណ៍ បាន​និយាយ​ថា លោក​បានអោយ​សញ្ញា រថយន្ត​ដែល​សង្ស័យ​ថា អោយ​ឈប់ នៅ​ច្រក​ព្រំ​ព្រ​ទល់​ខេត្ត​ស៊ី​ង​បុរី ប៉ុន្តែ​អ្នកបើកបរ បាន​បើក​ឆ្លងកាត់​ប៉ា​រាស់ ក្នុង​ល្បឿន​លឿន ។

ភ្លាម​ៗ​នោះ​លោក​ឧត្តម​សេនី​យ៏​ទោ បាន​បើករថយន្ត​តាម​ពីក្រោយ​រថយន្ត Toyota Vigo ពណ៌​ប្រផេះ ឆ្ពោះ​ចូល​ទៅ​ទីក្រុង​អយុធ្យា ដែល​ជា​កន្លែង​ដែល​បាន​ក្រឡាប់​នៅ​ជិត​ភូមិ ឃុ​ង បា​ណា ក្នុងស្រុក​មហា​រ៉ាត់ ។ អ្នកដំណើរ​ជា​ច្រើន​នាក់ បាន​ធ្លាក់​ពីលើ​រថយន្ត ខណៈ​ពេល​ក្រឡាប់​នោះ ។

អ្នកដំណើរ​ប្រុស ៣​នាក់ បាន​ស្លា​.​ប់​ដោយសារ​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ ចំណែក​១៥​នាក់​ទៀត រង​របួស ក្នុង​នោះ​១១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ មហា​រ៉ាត់ និង​៤​នាក់​ទៀត ទៅ​មន្ទីរពេទ្យ អង្គ​ថុ​ង ។ អ្នកដំណើរ​ទាំងអស់ ជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា ។

ចំណែក​រថយន្ត បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​មិនឃើញ​អ្នកបើកបរ​ឡើយ ។ ប៉ូលិស​បាន​សន្និដ្ឋាន​ថា ប្រហែលជា​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​ភ្លាម​ៗ ។

ជន​ចំណាកស្រុក​ម្នាក់ ក្នុង​ចំណោម​អ្នក​រង​របួស បាន​ប្រាប់​តម្រួត​ថៃ ថា រថយន្ត​នេះ ជា​របស់​ក្រុម​ក្មេង​ទំនើង ដែល​បាន​រត់ពន្ធ​ពលករ​ចំណាកស្រុក ពី​មី​យ៉ា​ន់​ម៉ា ចូល​ប្រទេស​ថៃ ។

ប៉ូលិស​កំពុង​ប្រមូល​ភស្តុ​តាង ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​អ្នកបើកបរ និង​ក្រុម​ក្មេង​ទំនើង ដែល​នៅ​ពីក្រោយ​ប្រតិបត្តិការ​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ